សន្ដិសុខសង្គម

នាយឧត្តមសេនីយ៍ ខេង សុមេធ ជំរុញលេីការបង្ការទប់ស្កាត់ បង្ក្រាបបញ្ហា គ្រឿងញៀន ល្បែងសុីសងខុសច្បាប់និងពង្រឹងសន្តិសុខសង្គម

ដោយ : បន្ទាយ
បន្ទាយមានជ័យ ៖ លោកនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ ទទួលទិសភូមិភាគទី៤និងទី៥ កាលពីថ្មីៗនេះបានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំជម្រុញនូវការបង្ការ ទប់ស្កាត់ បង្ក្រាបលើបញ្ហាគ្រឿងញៀន, ល្បែងស៊ីសងខុសច្បាប់ ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គមនៅក្នុងខេត្តបន្ទាយមានជ័យ ។


ក្នុងឱកាសនេះមានការអញ្ជើញចូលរួមដោយមេបញ្ជាការ /រង ស្នងការ /រងកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ (កងនគរបាល កងយោធពលខេមរ:ភូមិន្ទ កងរាជអាវុធហត្ថ)អធិការនគរបាលក្រុង-ស្រុកទាំង៩ មេឃុំ-ចៅសង្កាត់ នាយប៉ុស្តិ៍នគរបាលទូទាំងខេត្តបន្ទាយមានជ័យ ។

នាពិធីនៅសាលប្រជុំ”ក”.លោកអ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា : រយៈកាលកន្លងមកកម្លាំងជំនាញបានដឹកនាំសម្របសម្រួល ដោយលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានចុះបង្ក្រាបទីតាំងខារ៉ាអូខេចំនួន២ទីតាំងករណីការផ្ដល់ទីតាំងនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅក្នុងភូមិសាស្ត្រនៃក្រុងប៉ោយប៉ែត ។
ព្រមទាំងបានបង្ក្រាបរាល់ល្បែងស៊ីសងតាមប្រព័ន្ធអនឡាញគ្រប់ប្រភេទ តាមសណ្ឋាគារ ផ្ទះសំណាក់ បន្ទប់ជួលជាដើម។

បេីតាមសេចក្ដីរាយការណ៍របស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តនិងលោកឧត្តមសេនីយ៍ត្រីបោន ប៊ុន មេបញ្ជាការ រាជអាវុធហត្ថខេត្តបានបញ្ជាក់ថា : ការចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់និងបង្ក្រាបគ្រឿងញៀន វាជារឿងមិនធម្មតានោះទេ វាមានភាពស្មុគស្មាញ ប្រឈម ហើយត្រូវប្រើមធ្យោបាយ កម្លាំងនិងវិធានការសរុបឬដោយឡែក ហើយបទបែន រស់រវើក តាមកាល:ទេស: តាមសភាពការណ៍។

ទោះជាយ៉ាងណា កម្លាំងមានសមត្ថកិច្ចនៅតែបន្តខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ដើម្បីធ្វើការបង្ក្រាបបទល្មើសផ្សេងៗទៀតដែរ។

នាឱកាសនោះ លោកនាយឧត្តមសេនីយ៍ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិបានមានប្រសាសន៍ណែនាំនិងដាក់បញ្ជារថា :កម្លាំងផែនជំនាញ ការិយាល័យចុំណុះខេត្ត អធិការការដ្ឋាននិងកម្លាំងការពារព្រំដែនទាំងនគរបាល ទាំងកងទ័ព ទាំងកងរាជអាវុធហត្ថត្រូវក្ដាប់ឲ្យជាប់នូវព័ត៌មាន នៃការរៀបចំផែនការក្នុងការទប់ស្កាត់និងបង្ក្រាបរាល់សកម្មភាពបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ ។

បង្ក្រាបឲ្យអស់ ខណៈពួកអ្នកជួញដូរនិងអ្នកជក់ថ្នាំញៀនត្រូវតែបង្ក្រាបឲ្យអស់ឧបើទោះបីទ្រង់ទ្រាយធំក្ដី ក្ដីព្រោះគ្រឿងញៀនរបស់អ្នកដែលបានប្រព្រឹត្តឬជួបនឹងវិបត្តិយ៉ាងធំដូចជាបាត់បង់ថវិកាខូចសុខភាព កុមារព្រាត់ប្រាស់មិត្តភក្តិម្តាយឪពុកការខូចខាតសុខភាព ខូចសរសៃប្រសាទបាត់បង់នៃការចងចាំ ប្រើអំពើហិង្សាក្នុងគ្រួសារ និងមិត្តភក្តិ ទីបញ្ចប់គឺឆ្លងជំងឺគ្រប់មុខ មិនអាចគេចផុតបានឡើយ ៕