អន្តរជាតិ

អតីតតារាសិច Wisconsin ‘porn prof’ នៅតែរកប្រាក់បាន ៩២,០០០ ដុល្លារក្នុងមួយខែៗទោះជារង ការហាមឃាត់មិនឱ្យថតរឿងសិចជាមួយតារាវ័យក្មេងក៏ដោយ

ប្រែសម្រួល៖ ស្រីស្រស់
អតីតតារាសិច Wisconsin ដែលធ្លាប់ធ្វើជាអធិការបតីនៃសាកលវិទ្យាល័យ Wisconsin-La Crosseនៅតែរកប្រាក់បានជាង ៩២,០០០ ដុល្លារនៅក្នុងមួយឆ្នាំៗទោះបីជាត្រូវរងនូវការហាមឃាត់មិនឱ្យថតរឿងសិចជាមួយតារាវ័យក្មេងក៏ដោយ។

លោកJoe Gow ត្រូវបានគេបណ្តេញចេញកាលពីឆ្នាំមុន ពីតួនាទីរបស់គាត់ជាអធិការបតីនៃសាកលវិទ្យាល័យ Wisconsin-La Crosse ក៏ប៉ុន្តែគាត់ត្រូវបានអនុញ្ញាតឱ្យបន្តធ្វើការជាសាស្រ្តាចារ្យផ្នែកទំនាក់ទំនងដែលប្រាក់ចំណូលប្រចាំឆ្នាំបានធ្លាក់ចុះពី ២៦៣,០០០ ដុល្លារមកនៅត្រឹមតែប្រហែល ៩២,០០០ ដុល្លារ។

លោក Gow អាយុ ៦៤ ឆ្នាំ បច្ចុប្បន្នមិនត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងបរិវេណសាលាឡើយភ្នាក់ងារសាព័ត៌មានប៉ុស្តិ៍បានបញ្ជាក់ថាគាត់នៅតែឈប់សម្រាកដោយមានប្រាក់ឈ្នួល។

កាលពីខែមុនអតីតអធិការបតីបណ្តោះអាសន្ន ជំនួសដោយលោក Gow បានដាក់ការចោទប្រកាន់ចំនួន ៣ ប្រឆាំងនឹងគាត់ ដោយចោទប្រកាន់គាត់ថាគ្មានសីលធម៌ ខកខានក្នុងការសហការជាមួយនឹងការស៊ើបអង្កេត និងប្រើប្រាស់កុំព្យូទ័ររបស់សាលាដើម្បីផលិតសម្ភារអាសអាភាស។

ការចោទប្រកាន់នេះត្រូវបានភ្ជាប់ជាមួយនឹងសៀវភៅឧបករណ៏អេឡិចត្រូនិចពីរក្បាលដែលលោក Gow និងភរិយារបស់គាត់បានសរសេរដោយដាក់ចំណងជើងក្លែងក្លាយថា “ភាពយន្តឯកកោជាមួយនឹងអត្ថប្រយោជន៍សម្រាប់ទំនាក់ទំនងបែបអាសអាភាសរបស់យើង” ជាដើម។

Gow ទទូចថាវីដេអូនិងសៀវភៅនោះមិនដែលនិយាយអំពី UW-La Crosse ឬតួនាទីរបស់គាត់នៅសាកលវិទ្យាល័យនោះទេ។

គាត់ជឿថាក្រុមប្រឹក្សា Regents បានរំលោភលើសិទ្ធិសេរីរបស់គាត់ នៅពេលដែលត្រូវបានបណ្តេញគាត់ចេញពីតំណែងជាអធិការបតី ហើយថាការសម្រាកពីភារកិច្ចបង្រៀនរបស់គាត់នឹងធ្វើឱ្យប៉ះពាល់ដល់អាជីពរបស់គាត់បន្ថែមទៀត។

លោក Gow បានប្រាប់ The Post ថាពួកគេចង់បណ្តេញខ្ញុំចេញពីតំណែងជាសមាជិកមហាវិទ្យាល័យ។
“ប៉ុន្តែអ្វីដែលខ្ញុំធ្វើជាមួយប្រពន្ធរបស់ខ្ញុំដោយខ្លួនឯង និងប្រើប្រាស់ឧបករណ៍ផ្ទាល់ខ្លួនមិនមែនជាអាជីវកម្មរបស់ពួកគេទេ” ។

Gow បានរៀបការជាមួយអតីតសាស្រ្តាចារ្យ UW-La Crosse Carmen Wilson ។ គេស្គាល់រហ័សនាមដ៏ល្បីល្បាញតាមអ៊ីនធឺណិតថាជា “គូស្នេហ៍រីករាយសិចស៊ី” ពួកគេបានផ្សព្វផ្សាយខ្លួនគេថាជា “គូស្នេហ៍វិជ្ជមានរួមភេទតាមបែបអាសអាភាសដោយសេរី”។

ខណៈពេលដែលវីដេអូជាច្រើនរបស់ពួកគេគឺជាវគ្គមួយទល់មួយ ពួកគេតែងតែបង្កើតវីដេអូចំនួនបី ឬជាក្រុមជាមួយតារាសិចដទៃទៀត។

Gowនិយាយថា “គ្មាននរណាបោកអ្នកណាទេគឺពួកយើងរីករាយនឹងជីវិតអាសអាភាសផ្លូវភេទដោយបើកចំហ និងស្មោះត្រង់។
“យើងស្រលាញ់គ្នា ហើយយើងសប្បាយជាមួយគ្នាតាមបែបអាសអាភាសផ្លូវភេទ។

សិស្សខ្លះនិយាយថា Gow ជាគ្រូដ៏ល្អម្នាក់ដែលមិនគួរត្រូវបានគេវិនិច្ឆ័យចំពោះរឿងអាសអាភាសរបស់គាត់។ និស្សិត Hannah Hogan បានសរសេរនៅលើញត្តិអនឡាញថា “ការងារផ្លូវភេទគឺជាការងារពិត” ។
ប៉ុន្តែនៅក្នុងលិខិតមួយផ្ញើទៅកាន់អ្នកនិពន្ធនៃ La Crosse Tribune អ្នកស្រុក Liza Gilbert បាននិយាយថា Gow មិនស័ក្តិសមក្នុងការបណ្តុះគំនិតរបស់និស្សិតមហាវិទ្យាល័យនោះទេ។

Gilbert បានសរសេរថា “ឧស្សាហកម្មអាសអាភាសនឹងមិនមានទេបើគ្មានការជួញដូរផ្លូវភេទ” ។ “Gow កំពុងបន្ត និងទទួលបានប្រាក់ចំណេញពីឧស្សាហកម្មដែលរងគ្រោះទាំងស្ត្រី និងបុរស ដែលភាគច្រើនជាអនីតិជន។”

Gow នឹងប្រឈមនឹងការកាត់ទោសក្នុងសវនាការនៅចុងឆ្នាំនេះ។ គាត់និយាយថា គាត់មិនបានជួលមេធាវីទេ ហើយមានបំណងធ្វើមេធាវីតំណាងឲ្យខ្លួនឯងផ្ទាល់។

គាត់និយាយថាភ័ស្តុតាងដាក់បន្ទុកគឺស្ថិតលើពួកគេដើម្បីបញ្ជាក់ថាខ្ញុំបានធ្វើអ្វីខុស ហើយខ្ញុំមិនដឹងថាពួកគេនឹងធ្វើបែបណានិងដោយរបៀបណានោះទេ។

Gowអះអាងថាគាត់មានមោទនភាពចំពោះអាជីពផ្សងព្រេងផ្លូវភេទនៅលើកាមេរ៉ារបស់គាត់។
គាត់និយាយថា “ខ្ញុំស្រឡាញ់អ្វីដែលយើងបានបង្កើតឡើងវាបានធ្វើឲ្យភរិយាខ្ញុំ និងខ្ញុំសម្ទែងរឿងអាសអាភាសដោយបើកចំហជាច្រើន៕