ព័ត៌មានជាតិ

កម្លាំងស្នងការដ្ឋានដឹកទឹកផ្តល់ជូនពលរដ្ឋជាង២០០គ្រួសារបានប្រើប្រាស់តាមតម្រូវការ

ដោយ៖ កំចាយ

កំពត÷ ឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ពេញមួយថ្ងៃនៃថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ កម្លាំងការិយាល័យបង្ការ និងពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្តកំពតបានដឹកទឹកស្អាតផ្តល់ជូនប្រជាពលរដ្ឋក្នុងសង្កាត់ព្រែកត្នោត ក្រុងបូកគោជាង២០០គ្រួសារប្រមាណ៦០ម៉ែត្រត្រីគុណ។

លោកវរសេនីយ៍ទោ អ៊ន គ្រីស នាយរងការិយាល័យនគរបាលបង្ការ និងពន្លត់អគ្គិភ័យនៃស្នងការដ្ឋានខេត្តកំពតបានប្រាប់ឱ្យដឹងថា ផ្អែកតាមការណែនាំរបស់លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត គឺពេញមួយថ្ងៃនៃថ្ងែទី២៩ ខែមេសានេះ កម្លាំងការិយាល័យបង្ការ និងពន្លត់អគ្គិភ័យបានដឹកជញ្ជូនទឹកស្អាតចំនួន៦រថយន្តស្មើនឹង៦០ម៉ែត្រត្រីគុណយកទៅចែកជូនប្រជាពលដ្ឋចំនួន២៣០គ្រសារ និងទីអារាមមួយក្នុងសង្កាត់ព្រែកត្នោត ក្រុងបូកគោដែលកំពុងខ្វះខាតសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។ កម្លាំងរបស់លោកនឹងបន្តចុះចែកនៅមូលដ្ឋានដែលខ្វះខាតស្របតាមការណែនាំពីលោកស្នងការខេត្តបន្តទៀតដោយមិនបណ្តែតបណ្តោយឱ្យបងប្អូនប្រជាពលរដ្ឋដាច់ទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃនោះឡើយ៕