ប្រែស្រួល៖ ស-សម្បត្តិ
កាលពីថ្ងៃសុក្រលោក Alejandro Mayorkas រដ្ឋមន្រី្តទទួលបន្ទុកលើផ្នែកសន្តិសុខអាមេរិកបានប្រកាសអំពីការបង្កើតឡើងនូវក្រុមប្រឹក្សាភិបាលសុវត្ថិភាពសហព័្ធអាមេរិកផ្នែកបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតថ្មីមួយដែលមានរួមបញ្ជូលទាំងមេដឹកនាំឧស្សាហកម្មសាជីវកម្មដ៏សំខាន់ៗដែលសកម្មក្នុងការអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតថ្មីៗ។
បុគ្គលទាំងនោះរួមមានដូចជាលោកនាយកប្រតិបត្តិ OpenAI , លោក Sam Altman, នាយកប្រតិបត្តិក្រុមហ៊ុន Microsoft លោក Satya Nadella, Google លោក Sundar Pichai និងនាយកប្រតិបត្តិ Nvidia លោក Jensen Huang។
ផ្នែកក្រុមប្រឹក្សាភិបាលសុវត្ថិភាពអាមេរិកផ្នែកបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតថ្មីមានសមាជិកទាំងអស់ចំនួន ២២ រូបដែលក្នុងនោះមានបុគ្គលដ៏សំខាន់ៗមួយចំនួនដូចជានាយកប្រតិបត្តិរបស់ Adobe, ក្រុមហ៊ុនផលិតបន្ទះឈីប Advanced Micro Devices, Delta Air Lines, IBM, Northrop Grumman, Occidental Petroleum និងផ្នែកគណនាពពក AWS របស់ Amazon។ ពួកគេមានតួនាទីក្នុងការផ្តល់យោបល់ដល់រដ្ឋាភិបាលសហព័ន្ធលើបច្ចេកវិទ្យាការពារដល់សុវត្ថិភាពក្នុងសកម្មភាពផ្តល់សេវាកម្មសំខាន់ៗលើវិស៍័យកាពារសុវត្ថិភាពពី “ការវាយប្រហារលើប្រព័ន្ធប្រតិបត្តការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតថ្មី ហៅកាត់ថា (AI)” ។
លោក រដ្ឋមន្រី្ត Mayorkas បានប្រកាសប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃសុក្រថា AI មានសក្តានុពលខ្លាំងហើយ “យើងទទួលស្គាល់អំពីផលប៉ះពាល់ដ៏អាក្រក់របស់ AI លើវិស៍័យការពារជាតិប្រសិនបើយើងប្រើប្រាស់វាមិនត្រឹមត្រូវស្របតាមស្តង់ដារបច្ចេកវិទ្យារបស់(AI)”ទេនោះ។ សមាជិកទាំងនេះមិនរាប់បញ្ចូលក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមដូចជា Meta Platforms របស់ Mark Zuckerberg និង Elon Musk’s X នោះទេ។
ក្រៅពីនាយកប្រតិបត្តិសាជីវកម្មក៏មានបញ្ចូលអ្នកតស៊ូមតិសិទ្ធិស៊ីវិល អ្នកវិទ្យាសាស្ត្រ AI Fei-Fei Li ដែលដឹកនាំវិទ្យាស្ថាន AI របស់សាកលវិទ្យាល័យ Stanford ក៏ដូចជាអភិបាលរដ្ឋ Maryland លោក Wes Moore និងអភិបាលក្រុង Seattle លោក Bruce Harrell ដែលជាមន្ត្រីសាធារណៈពីររូបដែល “បានឈានមុខគេរួចទៅហើយ” លោក Mayorkas បានគូសបញ្ជាក់ថា ការប្រើប្រាស់ AI និងកាត់បន្ថយហានិភ័យ៕