សុខភាព

ប្រសិនបើមនុស្សឈប់រួមភេទតើនឹងមានអ្វីកើតឡើង?

ប្រែសម្រួល៖ ស-សម្បត្តិ
មានហេតុផលច្រើនយ៉ាងដែលជាបទេពិសោធធ្វើជាមនុស្សសម្រាកនៅតែក្នុងបន្ទប់ដេកគឺប្រហែលមកពីគេមិនសូវរវល់ឬក៏ប្រហែលជាពួកគេនៅលីវមិនសូវចូលចិត្តមានទំនាក់ទំនងខាងក្រៅឬក៏ពួកគេគ្រាន់តែសម្រេចចិត្តថាពួកគេចង់សម្រាកនៅតែក្នុងបន្ទប់ដេក។

ប្រសិនបើការសម្រាកនោះយូរគ្រប់គ្រាន់អាចជះឥទ្ធិពលលើរាងកាយរបស់អ្នក និងផ្នែកខ្លះនៃជីវិតរស់នៅរបស់អ្នក។ ក៏ប៉ុន្តែវាក៏ជាការសំខាន់ណាស់ដែរសម្រាប់អ្នកមិនមានលុយចាយ “គ្រប់គ្រាន់”អ្វីដែលសំខាន់គឺអ្នករកឃើញវិធីអ្វីដ៏ល្អបំផុតសម្រាប់ការស់នៅរបស់អ្នក។

• ភាពតានតឹងដែលធ្វើឲ្យធុញថប់

ប្រសិនបើអ្នកមិនរួមភេទជាមួយគូស្នេហ៍របស់អ្នកញឹកញាប់ទេ នោះធ្វើឲ្យអ្នកមានអារម្មណ៍ថាមិនសូវចង់ទាក់ទងជាមួយពួកគេទៀតទេហើយធ្វើឲ្យអារម្មណ៍របស់អ្នកអាចគ្រប់គ្រងភាពតានតឹងក្នុងចិត្តបានជាប្រចាំថ្ងៃ។


ការរួមភេទគឺវាបានធ្វើឲ្យរាងកាយរបស់អ្នកបញ្ចេញអរម៉ូនដូចជា អុកស៊ីតូស៊ីន និងអង់ដូហ្វីន ដែលអាចជួយអ្នកគ្រប់គ្រងឥទ្ធិពលនៃភាពតានតឹង។ Oxytocin មានអត្ថប្រយោជន៍បន្ថែមក្នុងការជួយឲ្យគេងលក់ស្រួល។


• ការចងចាំ
យោងតាមការស្រាវជ្រាវមួយចំនួនបានបង្ហាញថា អ្នកដែលរួមភេទញឹកញាប់គឺល្អក្នុងការជួយរំលឹកដល់ការចងចាំជាសញ្ញាបញ្ជាក់ថា ការរួមភេទអាចជួយឲ្យខួរក្បាលរបស់អ្នកលូតលាស់ ណឺរ៉ូន និងធ្វើការកាន់តែប្រសើរឡើងជាទូទៅ។
• ទំនាក់ទំនងសុខភាព
ការរួមភេទទៀងទាត់ជួយធ្វើឲ្យអ្នកមានអារម្មណ៍ស្និទ្ធស្នាលជាមួយដៃគូដែលធ្វើឲ្យមានទំនាក់ទំនងកាន់តែប្រសើរឡើង។ គូស្នេហ៍រួមភេទច្រើនដងតែងមានទំនោរនិយាយថាពួកគេមានសុភមង្គលជាងអ្នកដែលរួមភេទបានតិច។
ប៉ុន្តែក៏មិនចាំបាច់ជារៀងរាល់ថ្ងៃពេកទេម្តងក្នុងមួយសប្តាហ៍ទំនងជាគ្រប់គ្រាន់ណាស់ហើយ។


• ប្រព័ន្ធភាពស៊ាំ
រួមភេទទៀងទាត់ជួយឲ្យរាងកាយរបស់អ្នកប្រឆាំងនឹងជំងឺដែលនាំឲ្យកើតផ្តាសាយជាដើមដួចមានចែងនៅក្នុងការសិក្សាមួយ និស្សិតមហាវិទ្យាល័យដែលរួមភេទពីមួយទៅពីរដងក្នុងមួយសប្តាហ៍ត្រូវបានរកឃើញថាមានកម្រិតខ្ពស់នៃអង្គបដិប្រាណ (ហៅថា immunoglobulin A) ដែលដើរតួយ៉ាងសំខាន់នៅក្នុងប្រព័ន្ធការពាររាងកាយរបស់អ្នក។

• មាត់ទ្វារមាស និងទឹករំអិល
ប្រសិនបើអ្នកជាស្ត្រីដែលអស់រដូវ អ្នកមានហេតុផលមួយទៀតដើម្បីបន្តរួមភេទ។ ប្រសិនបើគ្មានការរួមភេទទៀងទាត់ទេ ទ្វារមាសរបស់អ្នកអាចរួមតូច ហើយជាលិការបស់វាអាចកាន់តែស្តើង ហើយងាយនឹងរងរបួស រហែក ឬសូម្បីតែហូរឈាមក្នុងពេលរួមភេទដែលបង្កការលំបាកដល់ស្ត្រីដែលមានរោគសញ្ញាទាំងនេះជៀសវាងការរួមភេទដែលអាចធ្វើឲ្យវាកាន់តែធ្ងន់ធ្ងរ។
ការផ្លាស់ប្តូរទាក់ទងនឹងរអស់រដូវ សភាពស្ងួត និងរលាកទ្វារមាស អាចត្រូវបានព្យាបាលដោយទឹករំអិល ជាតិសំណើម ឬអ័រម៉ូន estrogen ក្នុងកម្រិតទាប។
• ជំងឺមហារីកក្រពេញប្រូស្តាត
ពួកគេរួមភេទញឹកញាប់អាចបង្កឲ្យមានជំងឺមហារីកក្រពេញប្រូស្តាត ប៉ុន្តែមិនមានភស្តុតាងបញ្ជាក់ច្បាស់លាស់នោះទេ។ អ្នកជំនាញខ្លះគិតថា ការរួមភេទធ្វើឲ្យអ្នកកើតជំងឺកាមរោគ។
ប៉ុន្តែនៅក្នុងការសិក្សាដ៏ធំមួយលើបុរសជិត ៣០,០០០ នាក់ អ្នកដែលបាននិយាយថាពួកគេបានបញ្ចេញទឹកកាមច្រើនជាង ២១ ដងនៅក្នុងមួយខែជាមធ្យម មានឱកាសថយចុះនៃជំងឺមហារីកក្រពេញប្រូស្តាតនៅក្នុងជីវិតរបស់ពួកគេ បើធៀបនឹងអ្នកដែលបញ្ចេញទឹកកាមពី ៤ ទៅ ៧ ដងក្នុងមួយខែ៕
ប្រភព Update History