ប្រែសម្រួល៖ ស-សម្បត្តិ
ភ្នាក់ងារនាយកដ្ឋានពន្លត់អគ្គិភ័យ Oceanside បានឲ្យដឹងថា កាលពីរសៀលថ្ងៃព្រហស្បតិ៍អគ្គិភ័យបានឆាបឆេះ ភោជនីយដ្ឋានមួយកន្លែងនៅចុងផែ Oceanside Pier ក្នុងខោនធី North County San Diego ។
ផែឈើប្រវត្តិសាស្ត្រប្រវែងជិត ២,០០០ ហ្វីតត្រូវបានសាងសង់ក្នុងឆ្នាំ ១៨៨៨ សម្រាប់ជាចំណុចស្នូលនៃផែលើឆ្នេរសមុទ្រភាគខាងត្បូងក្រុងកាលីហ្វ័រញ៉ាដែលមិនឆ្ងាយពី Camp Pendletonនោះទេ ។
ភ្នាក់ងារនាយកដ្ឋានបានបង្ហោះសារនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃព្រហស្បតិ៍ថា “នាយកដ្ឋានពន្លត់អគ្គិភ័យ Oceanside កំពុងចូលរួមក្នុងការពន្លត់អគ្គិភ័យនៅលើកំពង់ផែ Oceanside” ថា សូមប្រជាពលរដ្ឋប្រញាប់រួសរាន់ចាកចេញឲ្យឆ្ងាយពីតំបន់អគ្គិភ័យជាបន្ទាន់។
យោងតាមទីភ្នាក់ងារ FOX 5 San Diegoបានបង្ហាញរូបភាពសកម្មភាពក្នុងវីដេអូបានបង្ហាញឲ្យឃើញថាអគ្គិភ័យបានឆាបឆេះយ៉ាងខ្លាំងនៅលើផ្ទៃផែដែលគេអាចមើលឃើញពីចម្ងាយរហូតដល់ ១០ ម៉ាយពីភាគខាងកើត Vista និង ២០ ម៉ាយពីភាគខាងត្បូង Del Mar ។
អគ្គិភ័យក៏ទំនងជាបានឆេះរាលដាលដល់ Brine Box ដែលជាបែត្រីនៅចុងផែ។
ម្ចាស់ភោជនីយដ្ឋានបានបង្ហោះសារនៅលើបណ្តាញសង្គមថា “អ្វីដែលកំពុងកើតឡើងនៅលើផែ គឺជារឿងសោកសៅនឹកស្មានមិនដល់ដ៏គួរឲ្យខ្លាចបំផុតសូមឲ្យក្រុមការងាររបស់យើងមានសុវត្ថិភាពរួចផុតព៊ីគ្រោះថ្នាក់។
ភ្នាក់ស្ថានីយពន្លត់ អគ្គីភ័យបានរាយការណ៍ថា ឆ្មាំឆ្នេរសមុទ្រអាមេរិកបានខិតខំជួយពន្លត់ អគ្គិភ័យដែលកំពុងតែឆាបឆេះដោយប្រើឧទ្ធម្ភាគចក្របាញ់ពន្លត់ អគ្គិភ័យដោយភ្នាក់ងារនាយកដ្ឋានប៉ូលិស Diego និង San Diego Gas & Electric។
គេនៅមិនទាន់ដឹងច្បាស់អំពីចំនួនអ្នករងគ្រោះរបួសបិងស្លាប់ដែលអាចកើតមានដោយសារតែអគ្គោភ័យនៅឡើយនោះទេ៕