សន្ដិសុខសង្គម

ក្រឡាប់រថយន្តបណ្ដាលឲ្យស្លា.ប់អ្នកសារព័ត៌មានម្នាក់

ដោយ៖ សុខុម
រតនគិរី៖ គ្រោះថ្នាក់ចរាចរក្រឡាប់រថយន្តជាច្រើនត្រឡប់កើតឡើងកាលពីថ្ងៃទី២៥មេសា ២០២៤ បណ្តាលឱ្យអ្នកសារព័ត៌មានម្នាក់បាត់បង់ជីវិតនិងអ្នករួមដំណើរពីរនាក់ទៀតរងរបួស នៅមុខក្រុមហ៊ុនចម្ការចេក លើផ្លូវជាតិលេខ៧៦ ស្ថិតនៅភូមិថ្មី ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតគិរី។

នគរបាលស្រុកបានឱ្យដឹងថា រថយន្តដែលជួបគ្រោះថ្នាក់នោះគឺម៉ាក កាមរីហើម ពណ៌ស ពាក់ផ្លាកលេខ ភ.ព ២B-៦២៨៣ បើកបរដោយឈ្មោះ ម៉ន មករា ភេទប្រុស អាយុ៣៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកសារព័ត៌មានខេម៉ាហតញូ។លំនៅបច្ចុប្បន្នភូមិត្រាវអែម ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។


រថយន្ដមានអ្នករួមដំណើរចំនួន០៣នាក់។ដោយឡែកអ្នកស្លាប់ឈ្មោះ អ៊ូន ថិន ភេទប្រុស អាយុ៦១ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកសារព័ត៌មាន(ខេម៉ាហតញូ)មានទីលំនៅ ភូមិស្រឡៅដំណាក់ ឃុំឫស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។


នគរបាលស្រុកបានសន្និដ្ឋានថា គ្រោះថ្នាក់ចរាចរនេះទំនងរថយន្តដាច់ប៊ូឡុងកង់ក្រោយខាងឆ្វេង៕