អន្តរជាតិ

អតីតសិស្សសាលាប៉ូលិសម្នាក់រត់គេចខ្លួនក្រោយសម្លាប់អតីតប្រពន្ធដែលជាគ្រូ និង សម្លាប់មិត្តស្រីរួមទាំងចាប់ពង្រត់កូន

ប្រែសម្រួល៖ ស្រីស្រស់
ទីភ្នាក់ងារប៉ូលិសរដ្ឋ Washington, សហរដ្ឋអាមេរិកបានឲ្យដឹងថា អតីតសិស្សសាលាប៉ូលិសម្នាក់កំពុងរត់គេចខ្លួន បន្ទាប់ពីរងការចោទប្រកាន់ថាបានបាញ់សម្លាប់អតីតប្រពន្ធដែលជាគ្រូបង្រៀន និងមិត្តស្រីដែលជាអនីតិជន ហើយនៅក្នុងថ្ងៃដដែលនេះឃាតកត្រូវបានតុលាការចោទប្រកាន់ពីបទចាប់រំលោភក្មេងស្រីអាយុ ១៦ ឆ្នាំដល់ទៅពីរនាក់។

ជនល្មើសElias Huizar អាយុ ៣៩ ឆ្នាំទំនងជា “មានអាវុធជាប់ខ្លួនដែលអាចបង្កគ្រោះថ្នាក់” និង “ទំនងជាប្រព្រឹត្តបទល្មើសជាច្រើនករណី” ដែលបង្កឲ្យមានការភ័យខ្លាចហើយគេបានឃើញជនល្មើសរូបនេះចាប់ពង្រត់កូនប្រុសរបស់ខ្លួនអាយុ ១ ឆ្នាំឈ្មោះ Roman នេះបើយោងតាមការជូនដំណឹងរបស់ ភ្នាក់ងារប៉ូលិសរដ្ឋ Washington ។

ជនល្មើសHuizar ត្រូវបានគេចោទប្រកាន់ថាបានសម្លាប់អតីតប្រពន្ធរបស់គាត់ឈ្មោះ Amber Rodriguez នៅសាលាបឋមសិក្សា William Wiley កាលពីរសៀលថ្ងៃចន្ទ ដោយសាលាបានប្រញាប់ចូលទៅខាងក្នុងដើម្បីចាក់សោខណៈដែលមានការបាញ់ប្រហារចំនួនប្រាំលើកបានកើតឡើង នេះបើយោងតាមភ្នាក់ងារសារព័ត៌មាន Tri City Herald ។

នាង Rodriguez ដែលត្រូវបានចុះបញ្ជីថាជាអ្នកគ្រូបង្រៀន ទើបតែបានប៉ុន្មានថ្ងៃមុននេះ បានដាក់ពាក្យសុំផ្លាស់ប្តូរកិច្ចព្រមព្រៀងចិញ្ជឹមកូនរបស់ពួកគេដែលមានអាយុ ៥ និង ៩ ឆ្នាំ នេះបើយោងតាមឯកសារដែលទទួលបានពីតុលាការ។
នៅពេលដែលប៉ូលិសតាមរកចាប់ខ្លួន Huizar ពួកគេបានរកឃើញជនរងគ្រោះទីពីរគឺមិត្តស្រីរបស់គាត់ដែលមិនទាន់គ្រប់អាយុត្រូវបានគាត់សម្លាប់នៅក្នុងផ្ទះរបស់គាត់នៅឆ្ងាយពីសាលារៀននេះ បើយោងតាមទីភ្នាក់ងារ Apple Valley News Now ។

ភ្នាក់ងារ Apple Valley News Now បានបន្តថា ភ្លាមៗនោះគេមិនទាន់ដឹងថាតើជនរងគ្រោះទី ២ ជាម្តាយរបស់កូនអាយុ ១ ឆ្នាំដែលបាត់ខ្លួននោះឬយ៉ាងណានោះទេ។ យោងតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា ក្មេងស្រីនេះ មានអាយុទើបតែ ១៥ឆ្នាំប៉ុណ្ណោះ នៅពេលដែលនាងត្រូវបាន សម្រាលកូន។

ឯកសារតុលាការបានបង្ហាញថា ទំនាក់ទំនងមិនសមរម្យចុងក្រោយនោះ គឺជាទំនាក់ទំនងមួយក្នុងចំណោមពីរនាក់ដែលនឹងត្រូវតុលាវចោទប្រកាន់នៅក្នុងថ្ងៃចន្ទនេះក្នុងសំណុំរឿងដាច់ដោយឡែកពីគ្នាដែលស្ថិតនៅក្រោមបទចោទចាប់រំលោភលើមិត្តភ័ក្តិស្រីដែលជាអនិតិជន។
បន្ទាប់ពីពួកគេបានបែកគ្នា នាង Rodriguez ដែល Huizar បានចែកកូនពីរនាក់បានស្នើសុំដីកាការពារមួយជុំវិញការភ័យខ្លាចសម្រាប់នាង និងសុវត្ថិភាពកូនៗរបស់នាង។ គេមិនទាន់ដឹងច្បាស់ថា ក្មេងៗនៅទីណាបន្ទាប់ពីការធ្វើឃាតម្តាយរបស់ពួកគេ។

នាងបានអះអាងថា អតីតសិស្សប៉ូលិសបានធ្វើបាបនាងតាំងពីពួកគេលែងលះគ្នាមក។ នាងក៏បានអះអាងថាជនល្មើសមានអាវុធជាប់ខ្លួន។
សវនាការត្រូវបានកំណត់ធ្វើឡើងនៅថ្ងៃទី ១៤ ខែឧសភា។

Huizar ត្រូវបានចាប់ខ្លួនកាលពីខែកុម្ភៈម្តងរួចមកហើយ បន្ទាប់ពីមិត្តស្រីអាយុ ១៧ ឆ្នាំរបស់គាត់បានរាយការណ៍ទៅប៉ូលិសពីបទវាយតប់លើមិត្តភ័ក្តិអាយុ ១៦ ឆ្នាំរបស់នាងដែលស្នាក់នៅពេលយប់ក្នុងផ្ទះជាមួយនាង។

Huizar និងមិត្តស្រីដែលមិនបញ្ចេញឈ្មោះមានកូនម្នាក់ដែលមានអាយុ ៩ ខែនៅពេលនៃការបង្ហាញខ្លួននៅតុលាការខែកុម្ភៈ នេះបើយោងតាម Tri-City Herald ដែលបានរាយការណ៍។

ជនល្មើសត្រូវបានចោទប្រកាន់ពីបទរំលោភកម្រិតទីពីរ ផ្តល់គ្រឿងស្រវឹងដល់អនីតិជន និងរំលោភកម្រិតទីបីជុំវិញទំនាក់ទំនងជាមួយនឹងអនីតិជន។

ក្នុងសំណុំរឿងចាប់រំលោភនេះតុលាការបានកំណត់ឲ្យបង់ប្រាក់ធានាចំនួន ២០០,០០០ ហើយត្រូវបានដោះលែងដោយស្ថិតនៅក្រោមលក្ខខណ្ឌមិនអនុញ្ញាតឲ្យទាក់ទងក្មេងស្រីមិនទាន់គ្រប់អាយុ ឬប្រើប្រាស់គ្រឿងញៀនប្រភេទណាក៏ដោយ។

Huizar បានបម្រើការនៅនាយកដ្ឋានប៉ូលិសចន្លោះឆ្នាំ ២០១៤ និង ២០២២ ។ ក្នុងអំឡុងពេលកាន់តំណែងរបស់គាត់ គាត់ត្រូវបានចាត់តាំងឲ្យធ្វើជាប៉ូលិសនៅសាលាប៉ូលិស Washington Middle School ក្នុងតំបន់ Yakima ។

ប៉ូលិសកំពុងបន្តស្វែងរកចាប់ខ្លួនជនល្មើសដែលកំពុងរត់គេចខ្លួន។ ប៉ូលិសក៏កំពុងស៊ើបអង្កេតលើសំណុំរឿងឃាតកម្មនិងចាប់ពង្រត់កុមារជូនតុលាការដើម្បីបន្ថែមបទចោទនិងស្វែងរកពិរុទ្ធភាពដើម្បីដាក់បន្ទុកលើជនល្មើសបន្ថែមទៀត៕