ព័ត៌មានជាតិ

មន្ត្រីនិងសមាគម៖អ្នកសារព័ត៌មានត្រូវធ្វើបច្ចុប្បន្នភាពជំនាញ ហើយសំខាន់ជាងនេះត្រូវគោរពសីលធម៌និងច្បាប់

ដោយ ៖ បន្ទាយ

បន្ទាយមានជ័យ៖ រដ្ឋលេខាធិការក្រសួងព័ត៌មានកម្ពុជានិងអគ្គលេខាធិការសហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន ក្រើនរំលឹកកាលពីថ្ងៃទី២២ខែមេសាឆ្នាំ២០២៤ ថា៖  អ្នកសារព័ត៌មានអាជីពត្រូវធ្វើបច្ចុប្បន្នភាពចំណេះជំនាញ ចំណេះដឹងទូទៅរបស់ខ្លួន  ហើយសំខាន់ជាងនេះត្រូវគោរពសីលធម៌ វិជ្ជាជីវ: និងច្បាប់។

លោកបណ្ឌិតសុខ ចាន់ភក្តី រដ្ឋលេខាធិការ-តំណាងដ៏ខ្ពង់ខ្ពស់លោកនេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន  ក៏ដូចលោកបណ្ឌិតសាស្ត្រាចារ្យប្រាស៊ើដ សែនរុងរឿង អគ្គលេខាធិការសហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន (UMA)  ក៏ដូចលោកបណ្ឌិតសាស្ត្រាចារ្យសុខ សុវណ្ណ អគ្គលេខាធិការរង UMA ថ្លែងដូច្នេះក្នុងពេលអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាស្តីពីស្ថានភាពបច្ចុប្បន្នសារព័ត៌មាននិងក្រមសីលធម៌វីជ្ជាជីវ:សារព័ត៌មានដែលចូលរួមដោយគណ:កម្មាធិការនាយក ទីប្រឹក្សា សមាជិកសហព័ន្ធនេះនិងអ្នកសារព័ត៌មានមកពីអង្គភាព ទីភ្នាក់ងារសារព៌ត័មានផ្សេងៗ។

សិក្ខាសាលានេះរៀបចំដោយការិយាល័យទំនាក់ទំនងព្រំដែននៃសហព័ន្ធផ្សព្វផ្សាយអាស៊ាន( Bureau of Pelationship of Union Media of ASEAN: UMA ) នាភូមិបាលីលេយ្យ២ សង្កាត់/ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោករដ្ឋលេខាធិការស្នើសុំឱ្យមានភាពត្រឹមត្រូវ ច្បាស់លាស់លើការផ្សព្វផ្សាយព័ត៌មាននិមួយៗ ហើយព៌ត័មានដែលចញផ្សាយសូមឲ្យ៖ ១ – ចំណងជើង សេចក្តីផ្តើមរឿង រូបភាពត្រូវតែទាក់ទាញ ចាប់អារម្មណ៍ ។២- ខ្លី ខ្លឹមទាងលើអត្ថរូប   អត្ថន័យនិងអត្ថរស និង៣-ត្រូវគោរពក្រមសីលធម៌វិជ្ជាជីវ:និងគោរពច្បាប់ស្តីពីរបបសារព៌ត៌មាននិងច្បាប់ទាំងឡាយដែលមានច្បាប់រដ្ឋធម្មនុញ្ញជាដំបូល។

ចំណែកលោកបណ្ឌិតសាស្ត្រាចារ្យប្រាស៊ើដ សែនរុងរឿង អគ្គលេខាធិការសហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន (UMA)និងបណ្ឌិតសាស្ត្រាចារ្យ សុខ សុវណ្ណ អគ្គលេខាធិការរងក៏ស្នើឲ្យអ្នកសារព៌ត៌មានកម្ពុជា ថៃនិងប្រទេសអាស៊ានផ្សេងទៀតបន្តធ្វើជាស្ពាន ជាទូតសន្តិភាព  មិត្តភាពរវាងរដ្ឋាភិបាល ប្រជាជាតិអាស៊ាននិងប្រទេសនានាក្នុងតំបន់និងពិភលោក ។

នៅក្នុងនោះ ក៏មានអ្នកសារព័ត៌មានប្រព័ន្ធផ្សព្វផ្សាយអាស៊ាន ស្នើសុំលោករដ្ឋលេខាធិការជួយពាំនាំសំណូមពរពួកគេពាក់ព័ន្ធរឿងមេធាវី ការពារក្ដីឱ្យអ្នកសារព័ត៌មាន, រឿងដកអាជ្ញាប័ណ្ណសារព័ត៌មាន ,ការស្នើសុំអាជ្ញាប័ណ្ណព័ត៌មានឱ្យមានសុពលភាពយូរឆ្នាំបន្តិច,ស្នើសុំអោយក្រសួងជួយស្នើជំរុញឲ្យរាជរដ្ឋាភិបាលនិងរដ្ឋសភាពន្លឿនអនុម័តច្បាប់ស្តីពីសិទ្ធិព៌ត័មាន ហើយលោករដ្ឋលេខាធិការក៏សន្យាទទួលសំណូមពរស្នើសុំទាំងនេះទៅជូនលោករដ្ឋមន្ត្រីនិងថ្នាក់ដឹកនាំក្រសួងពិនិត្យ  ពិភាក្សាគ្នានៅក្រសួងព័ត៌មាន។

មុននឹងបញ្ចប់សិក្ខាសាលានោះ ក៏មានការប្រគល់ ទទួលលិខិតថ្លែងអំណរគុណសប្បុរសជនដែលផ្តល់សម្ភារផ្សេងៗក្រោមការរៀបចំរបស់លោកបណ្ឌិត ឌឹម សុខុន ប្រធានការិយាល័យទំនាក់ទំនងព្រំដែននៃសហព័ន្ធផ្សព្វផ្សាយអាស៊ាន ជូនក្រុមការងារក្រសួងព័ត៌មានដែលរួមមានអង្ករ១,៥តោន ឃីត១១០កញ្ចប់ បន្ថែមរួមមានប្រេងឆា៦កេសធំស្មើ១២០លីត្រ ត្រីខកំប៉ុង៣០យួរ មី២០កេសតូច ទឹកបរិសុទ្ធថៃ១០០យួរបូកនឹងថវិកាចំនួន១លានរៀល  ព្រមទាំងការប្រគល់ទទួលលិខិតបញ្ជាក់ការចូលរួមសិក្ខាសាលាផងដែរ ៕