សន្ដិសុខសង្គម

ឆ្លងចរន្តអគ្គិសនីបង្កឲ្យឆេះបង្គោលភ្លើងនៅក្រុងប៉ោយប៉ែត

ដោយ ៖ បន្ទាយ

បន្ទាយមានជ័យ៖ មានករណីឆ្លងចរន្តអគ្គិសនីបង្កឲ្យឆេះបង្គោលភ្លើងមួយនៅទល់មុខសាលាព្រហ្មនិមិត្ត តាមបណ្ដោយផ្លូវបេតុង០១៦ ស្ថិតនៅក្នុងភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោងជិត១០យប់ថ្ងៃអាទិត្យ ទី២១ ខែមេសា ឆ្នាំ២០២៤។

ពលរដ្ឋនិងសមត្ថកិច្ចនៅទីកើតហេតុបានឲ្យដឹងថា: មានករណីឆ្លងចរន្តអគ្គិសនីបង្កឲ្យឆេះបង្គោលភ្លើងមួយកន្លែងយ៉ាងសន្ធោសន្ធៅគួរឲ្យភ័យខ្លាច ប៉ុន្តែផ្នែកបច្ចេកទេសនៃក្រុមហ៊ុនអគ្គិសនី និងមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចបានតស៊ូពន្លត់ និងគ្រប់គ្រងបានមិនឲ្យឆេះឆ្លងរាលដាលទៅសំណង់ឬផ្ទះប្រជាពលរដ្ឋនៅជិតខាងនោះឡើយ៕