សន្ដិសុខសង្គម

ខឹងប្រពន្ធរត់ចោល ដុតផ្ទះនិងម៉ូតូឆេះខ្ទេច

ដោយ ៖ បន្ទាយ

បន្ទាយមានជ័យ  ៖ដោយសារខឹងប្រពន្ធរត់ចោល ប្ដីបានដុតផ្ទះមួយខ្នងបណ្តាលឆេះអស់ទាំងស្រុងនៅភូមិតេជោភ្នំឆត្រ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី២០ខែមេសាឆ្នាំ២០២៤ ។

នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្វាយចេកបានឲ្យដឹងថា ជនសង្ស័យឈ្មោះសុវណ្ណ សល់ អាយុ ៣២ ឆ្នាំ បានដុតផ្ទះធ្វើអំពីឈើប្រក់ស័ង្កសីទំហំ៥x៦ម៉ែត្រមួយខ្នង និងដុតកម្ទេចម៉ូតូ១គ្រឿងម៉ាកសង់ប៊ិកថៃពណ៌ខ្មៅស៊េរីឆ្នាំ២០០៤ បណ្ដាលឲ្យឆេះខូចខាតទាំងស្រុង ។

ប្រភពខាងលើបានឲ្យដឹងបន្តទៀតថា មូលហេតុដែលបុរសនេះសម្រេចចិត្តខុសឆ្គងដូច្នេះ ដោយសារគេខឹងប្រពន្ធរត់ចោល ៕