ប្រែសម្រួល៖ស្រីស្រស់
កន្លងមកនេះមានស្ត្រីម្នាក់ឈ្មោះPaola Flórez មកពីប្រទេសកូឡុំប៊ី បានឲ្យដឹងថា នាងមានទំនាក់ទំនងជាមួយនិងវិញ្ញាណខ្មោចដែលរឿងនេះត្រូវបានចាប់ផ្តើមតាំងពីនាងនៅក្មេង ហើយព្រលឹងខ្មោចដ៏គួរឲ្យខ្លាចបានមកលេងជាមួយនាងជារៀងរាល់យប់ខណៈពេលដែលនាងកំពុងតែគេងលក់។នាងបានធ្វើការអះអាងនៅក្នុងកម្មវិធីទូរទស្សន៍ Sin Carreta ដែលបានចាក់ផ្សាយនៅលើប៉ុស្តិ៍ទូរទស្សន៍របស់រដ្ឋ Canal 1 ។
Paula ក៏បានអះអាងថាក្នុងទិដ្ឋភាពបែបនេះថាវាបានធ្វើឲ្យគាត់ធ្លាក់ក្នុងមន្តស្នេហ៍ហើយគាត់ក៏ចាប់ផ្តើមរួមរក្សជាមួយព្រលឹងខ្មោចធ្វើឲ្យគាត់រីករាយនឹងរំជើបរំជួលចិត្តអស់រយៈពេល ២០ ឆ្នាំជាមួយនិងវិញ្ញាណខ្មោច។
នាងបានប្រាប់ថា៖ ‘ថ្ងៃមួយ ខ្ញុំបានដេកនៅពេលខ្ញុំមានអារម្មណ៍ថាដៃមួយរំកិលពីជើងមកលើទ្រូងខ្ញុំវាចម្លែកណាស់ហើយវាធ្វើឲ្យខ្ញុំព្រីព្រួចចង់រួមភេទខ្លាំងណាស់ចាប់ពីពេលនោះមកព្រលឹងខ្មោចចាប់ផ្តើមមករកខ្ញុំដើម្បីរួមភេទ។
Paula បានចាត់ទុកខ្លួនឯងថាជាដៃគូស្នេហាជាមួយគូស្នេហ៍វិញ្ញាណខ្មោចអស់រយៈពេល ២០ឆ្នាំ រហូតដល់នាងបានឃើញមុខពិតរបស់វិញ្ញាណខ្មោច។
នាងបានពន្យល់ថា៖ ‘វិញ្ញាណខ្មោចជាមនុស្សធំណាស់ ប៉ុន្តែថ្ងៃដែលខ្ញុំបានឃើញគាត់គឺគាត់មានចង្កូម និងមាត់ស្អុយខ្លាំងណាស់។
ក្រោយពីឃើញរូបរាងដ៏គួរឲ្យខ្លាចរបស់វិញ្ញាណខ្មោច នាងបានបញ្ជាក់ថា នាងមិនចង់មានទំនាក់ទំនងជាមួយទៀតទេ ព្រោះវាធ្វើឲ្យនាងភ័យខ្លាចខ្លាំងណាស់។
ស្ត្រីនោះបានបន្តថា៖ “នៅពេល ដែលខ្ញុំបានឃើញមុខមាត់ពិតរបស់វិញ្ញាណខ្មោចចុងក្រោយនោះគឺជាពេលដែលខ្ញុំមិនចង់បន្តរួមភេទទៀតនោះទេ”។
អ្នកចិត្តសាស្រ្ត Martiza Montealegre បាននិយាយថា “ករណីរបស់ Paula មិនមែនជារឿងធម្មតានោះទេ។ តាមពិត ករណីបិសាចគឺជារឿងវែងឆ្ងាយណាស់។
ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញខាងរោគចិត្ត Jairo Urbex ជឿថាករណីរបស់នាងអាចជឿទុកចិត្តបាន ដោយបន្ថែមថានាងប្រហែលជាមានទំនាក់ទំនងជាមួយវិញ្ញាណខ្មោច ‘incubus’ ។
Urbex បានពន្យល់ថា: ‘Incubus គឺជាអង្គធាតុនៃវិញ្ញាណអារក្ស វាគឺជាអង្គធាតុធាតុដែលមានផ្កាយរាសីទាប ហើយយើងនិយាយអំពីអង្គធាតុនៃវិញ្ញាណទាំងអស់ដែលមើលទៅដូចជា maggots ថាជាព្រលឹង “រំញោច” ។
លោកបានបន្ថែមថា៖ ‘ពួកអង្គធាតុនៃវិញ្ញាណអារក្សមានមន្តអាគមចាប់មនុស្ស និងស្រូបយកថាមពលរបស់មនុស្ស។
មនុស្សមានការស្មុគ្រស្មាញ ហើយអ្នកស្រុកម្នាក់បានបញ្ចេញមតិថា៖ ‘វាច្បាស់ជាវិញ្ញាណសាតាំង’ ខណៈម្នាក់ទៀតបានសរសេរថា: ‘ខ្ញុំក៏ធ្លាប់លង់ស្នេហ៍នឹងព្រលឹងខ្មោចពីរបីដែរ’។
ស្ត្រីម្នាក់ឈ្មោះ Stella បាននិយាយថា៖ ”មនុស្សកាន់តែឆ្កួតទៅហើយ”
Pablo ក្នុងស្រុកម្នាក់ទៀតបានស្រែកថា ‘វិញ្ញាណនោះមិនបរិសុទ្ធទេ’ ៕