ព័ត៌មានជាតិ

សំណេះសំណាល និងជូនដំណើរប្រជាពលរដ្ឋ វិលត្រលប់ទៅកាន់រាជធានីភ្នំពេញវិញ

ដោយ : បន្ទាយ
បន្ទាយមានជ័យ :ថ្នាក់ដឹកនាំរដ្ឋបាលខេត្តបន្ទាយមានជ័យនិងក្រុមការងារបានជួបសំណេះសំណាលនិងជូនដំណើរប្រជាពលរដ្ឋវិលត្រលប់ទៅកាន់រាជធានីភ្នំពេញវិញតាមរយៈរថយន្តរបស់សាលារាជធានីភ្នំពេញ ចំនួន៦៥គ្រឿង នៅចំណតរថយន្តថ្មី ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

មន្ត្រីសាលាខេត្តបន្ទាយមានជ័យអោយដឹងកាលពីថ្ងៃទី១៩ ខែមសា ឆ្នាំ២០២៤ ថា : បន្ទាប់ពីពិធីបុណ្យចូលឆ្នាំកន្លងមក លោកអ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អញ្ជេីញធ្វើកម្មវិធីដូចខាងលើ។

ក្នុងនោះ លោកអភិបាលខេត្ត បានឧបត្ថម្ភ និងលើកទឹកចិត្តដល់អ្នកបើកបរចំនួន៩០នាក់ក្នុងម្នាក់ថវិកា ១០០០០០រៀល ក្រមា០១, ប្រជាការពារ០២នាក់ ម្នាក់ ៥០០០០រៀល ។សរុបថវិកាចំនួន ៩១០០០០០រៀល ក្រមាចំនួន៩០ ផងដែរ៕