អន្តរជាតិ

ប្រធានសភាអាមេរិករងការគំរាមបណ្តេញចេញពីតំណែងរឿងអនុម័តកញ្ចប់ជំនួយបរទេស៩៥ពាន់លានដុល្លារ

ប្រែសម្រួល៖ ស-សម្បត្តិ

ប្រធានសភាលោក Mike Johnson (គណបក្សសាធារណរដ្ឋ)ចាំបាច់ត្រូវការការគាំទ្រពីគណបក្សប្រជាធិបតេយ្យ ដើម្បីសង្គ្រោះតំណែងរបស់គាត់ បន្ទាប់ពីសមាជិកសភាមកពីគណបក្សសាធារណរដ្ឋនិយមជ្រុលដែលជាក្រុមទីបីនៅក្នុងសភាជាន់ទាបបានចេញមុខធ្វើចលនាបណ្តេញគាត់ចេញពីតំណែងប្រធានសភា។

តំណាងរាស្ត្រស្តាំនិយមជ្រុលរបស់បក្សសាធារណរដ្ឋលោក Paul Gosar (R-Ariz.) ក្រុមទីបីបានប្រកាសថា លោកបានសហការជាមួយចលនាមួយដើម្បីដកតំណែងប្រធានសភារបស់លោក Johnson បន្ទាប់ពីសភាបានបោះឆ្នោតកាលពីថ្ងៃសៅរ៍លើកញ្ចប់ជំនួយបរទេសចំនួន ៩៥ ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន អ៊ីស្រាអែល និងតៃវ៉ាន់។

“សមាជិកសភាគណបក្សសាធារណរដ្ឋនិយមជ្រុលលោក Paul Gosar (R-Ariz.) នៅតែប្រកាន់ជំហរមិនគាំទ្រកញ្ចប់ជំនួយបរទេសដោយចង់បង្វែរការចំណាយធនធានដើម្បីធានាព្រំដែនភាគខាងត្បូងរបស់ប្រទេស និងប្រយុទ្ធប្រឆាំងនឹងការលុកលុយរបស់ជនឆ្លងដែនខុសច្បាប់ចំនួន ១១ លាននាក់បើទោះបីជាមានការសន្យាម្តងហើយម្តងទៀតក៏ដោយក៏នៅតែបន្តបន្ថែមប្រាក់ទៅឲ្យអ៊ុយក្រែនដោយមិនអើពើលើការធានាដល់សន្តិសុខព្រំដែនដែលជាអាទិភាពមុនគេបង្អស់ សភាតំណាងរាស្ត្រស្តាំនិយមជ្រុលក្នុងចលនាក្រុមទីបីដែលគាំទ្រលោក Gosar បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាគោលដៅរបស់ប្រធានសភាគឺការផ្តល់ប្រាក់ចំនួន ៦១ ពាន់លានដុល្លារបន្ថែមទៀត ដើម្បីទាក់ទាញអាមេរិកឲ្យចូលទៅក្នុងសង្រ្គាមគ្មានទីបញ្ចប់នៅអ៊ុយក្រែន។

“ខ្ញុំបានប្រកាសថាខ្ញុំប្រឆាំងនឹងការផ្តល់មូលនិធិសម្រាប់អ៊ុយក្រែនខ្ញុំទាមទារឲ្យលោក Mike Johnson លាលែងពីតំណែងប្រធានសភា។ ព្រំដែនរបស់យើងមិនអាចចាត់ទុកជារឿងក្រោយគេបានទេ។ យើងត្រូវការប្រធានសភាដែលដាក់អាមេរិកជាមុនសិន ជាជាងការបង្វែរការទាមទាររបស់ពួកងប់ងុលចង់ជះលុយ  រាប់ពាន់លាន សម្រាប់ទិញឧស្សាហកម្មយោធាជាជំនួយដល់ការធ្វើសង្រ្គាមដែលនៅពាក់កណ្តាលពិភពដ៏សែនវែងឆ្ងាយនិងគ្មានទីបញ្ចប់មួយ។

គណបក្សសាធារណរដ្ឋកាន់សំឡេងភាគច្រើនបីសំឡេងនៅក្នុងសភា មានន័យថា គណបក្សប្រជាធិបតេយ្យនឹងត្រូវឈានជើងចូលជួសង្គ្រោះដំណែងរបស់លោក Mike Johnson ដើម្បីប្រឆាំងនឹងអ្នកអភិរក្សនិយមជ្រុលដែលមិនពេញចិត្តនឹងការអនុម័តច្បាប់កញ្ចប់ជំនួយបរទេសចំនួន ៩៥ ពាន់លានដុល្លារ ប្រសិនបើពួកគេឈានទៅធ្វើការការបោះឆ្នោតដើម្បីដកតំណែងពីលោក Johnson (R-La.)មែននោះ។

សមាជិកសភាគមកពីគណបក្សប្រជាធិបតេយ្យដូចជា Tom Suozzi នៃទីក្រុង New York និង Jared Moskowitz នៃរដ្ឋ Florida បានសន្យារួចហើយថាសមាជិកសភាគមកពីគណបក្សរបស់គាត់នឹងជួយការពារតណែងលោក Johnson។

មេដឹកនាំសម្លេងភាគតិចលោក Hakeem Jeffries (D-NY) មកពីណបក្សប្រជាធិបតេយ្យបានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃសុក្រថា “យើងនឹងមានការសន្ទនាមួយដើម្បីស្វែងរកដំណោះស្រាយជាមួយនឹងចលនាដែលចង់ដកតំណែងលោក Mike Johnson ប្រធានសភា” ។

លោកបានបន្ថែមថា “តម្រូវការជាមុនសម្រាប់ការសន្ទនាគឺធ្វើឱ្យប្រាកដថាច្បាប់សន្តិសុខជាតិសរុបត្រូវបានអនុម័តដោយសភាតំណាងរាស្ត្រ” ។

លោក Johnson បានប្រាប់សារព័ត៌មានកាលពីថ្ងៃពុធថា “ខ្ញុំគិតថាខ្ញុំធ្វើនេះគឺជារឿងត្រឹមត្រូវ” ។ “ប្រសិនបើ​ខ្ញុំ​ធ្វើ​ការ​ដោយ​ភ័យ​ខ្លាច​ក្នុងការដកតំណែងនោះ ខ្ញុំ​នឹង​មិន​អាច​ធ្វើ​ការងារ​របស់​ខ្ញុំ​បានជាបន្តទៅទៀតនោះ​ទេ”។

ប្រធានសភាអាមេរិកលោក Mike Johnson

ក្រុមតំណាងរាស្ត្រស្តាំនិយមជ្រុលរបស់បក្សសាធារណរដ្ឋលោកស្រី Marjorie Taylor Greene (R-Ga.) បានដាក់សំណើដើម្បីបណ្តេញលោក Johnson បន្ទាប់ពីសភាបានអនុម័តច្បាប់សម្រាប់ឆ្នាំសារពើពន្ធពាក់កណ្តាលជុំទីពីរ ២០២៤ លើច្បាប់ចំណាយថវិការបស់ខ្លួនកាលពីខែមុន ដោយលើកហេតុផលថាប្រធានសភាមិនបានធ្វើអ្វីជាចម្បងដើម្បីដោះស្រាយកង្វល់របស់អ្នកអភិរក្សនិយមចំពោះ វិបត្តិព្រំដែនអាមេរិក និងកំពុងអូសបន្លាយសង្គ្រាមនៅអ៊ុយក្រែនជាមួយរុស្ស៊ី។

លោកស្រី Greene បាន​អះអាង​បន្ទាប់​ពី​បាន​ប្រកាស​ធ្វើ​ចលនាបណ្តេញលោក Mike Johnson ​កាល​ពី​ថ្ងៃ​ទី ២២ ខែ​មីនា ដោយ​មិន​បញ្ចេញ​ឈ្មោះ​ថា​៖ “ខ្ញុំ​មាន​ការ​គាំទ្រ​ពី​អ្នក​ដទៃ​តែខ្ញុំ​មិនគាស់រំលើងរឿង​នេះ​នាំឲ្យគណបក្ស​របស់យើង​វឹកវរនោះ​ទេ”។

ទោះបីជាលោក Johnson រៀបចំកិច្ចប្រជុំឯកជនជាមួយ Greene ក៏ដោយ ក៏ស្ត្រីសមាជិកសភា មកពីរដ្ឋGeorgia នៅតែបន្តគំរាមកំហែងថាចលនាដែលគ្មានឯកសិទ្ធិនឹងត្រូវផ្លាស់ប្តូរលោក Johnson ដោយបោះឆ្នោតបណ្តេញគាត់ចេញពីដំណែង។

កាលពីថ្ងៃអង្គារ សមាជិកសភាគមកពីគណបក្សសាធារណរដ្ឋនិយមជ្រុលក្រុមទីបី Thomas Massie (R-Ky.) ជម្រុញលោក Johnson ឲ្យសុំលាលែងពីតំណែងក្រោយពីត្រូវបានក្រុមទីបីនេះ អំពាវនាវឲ្យគាត់ លាលែងពីតំណែងនៅក្នុងអំឡុងកិច្ចប្រជុំបិទទ្វារក្នុងវិមានរដ្ឋសភា Capitol Hill ។

លោក Johnson បានប្រាប់អ្នកយកព័ត៌មានថា គាត់នឹងមិនលាលែងពីតំណែងទេ ដោយនិយាយថា វាគឺជា “រឿងមិនសមហេតុផល ដែលអ្នកនៅទំនេរអត់ការងារធ្វើដើរចលនាបណ្តេញយើងចេញក្នុងខណ:ដែលយើងនៅទីនេះកំពុងតែធ្វើការងាររបស់យើង”។

Massie បានប្រាប់សារព័ត៌មាន The Post និងអ្នកសារព័ត៌មានផ្សេងទៀតនៅថ្ងៃនោះ ដើម្បី “ជៀសវាងរឿងទំនេរអត់បានការស្ទួនលើគ្នាច្រើនពេកហើយ” ហើយសភាត្រូវអនុម័តលើជំនួយបរទេសនៅថ្ងៃសៅរ៍នេះ។

សមាជិកសភាគណបក្សប្រជាធិបតេយ្យបានប្រមូលផ្តុំគ្នាគាំទ្រលោក Johnson ដើម្បីអនុម័តបង្កើនកញ្ចប់ជំនួយបរទេសដ៏ទូលំទូលាយក៏ប៉ុន្តែដោយសារការជំទាស់ពីសមាជិកគណបក្សសាធារណរដ្ឋរាប់សិបនាក់ រួមទាំងមនុស្សជាច្រើននៅក្នុងក្រុមអភិរក្សនិយម Freedom Caucusនោះគឺនៅមិនទាន់ធានាបានថាពិតជាអាចជួយសង្គ្រោះលោក Mike Johnson បានឬយ៉ាងណានោះទេបើធៀបនឹងបទពិសោធអតីតប្រធានសភា លោក Dennis Hastert (R-Ill. )លោក Massieបានលើកឡើងយ៉ាងដូច្នេះ ។

“បើយោងតាមច្បាប់សម្រាប់លោក Johnson គឺប្រសិនបើបក្សប្រជាធិបតេយ្យមិនមានសម្លេងដល់៨០% នោះមិនអាចជួយសង្គ្រោះបានទេនោះហើយ​​ជា​បញ្ហា”។

លោក Massie, Gosar និងសមាជិកគណបក្សសាធារណរដ្ឋដែលមាននិន្នាការរឹងរូសផ្សេងទៀតបានចោទប្រកាន់លោក Mike Johnson ម្តងហើយម្តងទៀតថាបានខកខានបំពេញកាតព្វកិច្ចស្របតាមការសន្យារបស់គាត់ដែលបានធានាថារឿងព្រំដែនជាអាទិភាពចម្បងមុនការផ្តល់មូលនិធិសម្រាប់ជំនួយយោធានិងមនុស្សធម៌បរទេសដែលបង្កឲ្យវិបត្តិចំណាកស្រុកកាន់តែចាក់ស្រេះស៊ីជម្រៅដោះស្រាយមិនចេញបណ្តាលឲ្យមានបទល្មើសនិងឧក្រិដ្ឋកម្ម កាប់សម្លាប់និងការប្រើប្រាស់ថ្នាំញៀនលើសកម្រិត និងរត់ពន្ធអាវុធនិងការជួញដូរមនុស្សយ៉ាងសកម្ម នេះបើយោងតាមការលើកឡើងរបស់លោក ​​Gosar សមាជិកសភាគណបក្សសាធារណរដ្ឋនិយមជ្រុលក្រុមទីបី។

អតីតប្រធានសភាលោក Kevin McCarthy ដែលត្រូវគេបណ្តេញចេញពីតំណែងកន្លងមក

គាត់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃសុក្រថា “សង្កាត់របស់ខ្ញុំនៅក្នុងរដ្ឋអារីហ្សូណាដែលសម្បូរអ្នកបំពានច្បាប់” ។ “សភាមិនអាចបន្តបិទភ្នែកចំពោះលទ្ធផលនៃគោលនយោបាយព្រំដែនបើកចំហរដ៏មហន្តរាយរបស់ Biden បានទៀតទេ ហើយក៏មិនអាចនៅរង់ចាំដោយស្ងៀមស្ងាត់ផងដែរ។”

សមាជិកសភាគណបក្សសាធារណរដ្ឋចំនួនប្រាំបីរូប ដឹកនាំដោយតំណាងរាស្រ្ត Matt Gaetz (R-Fla.) បានចូលរួមជាមួយគណបក្សប្រជាធិបតេយ្យចំនួន ២០៨ ដើម្បីបណ្តេញអតីតប្រធានសភា Kevin McCarthy (R-Calif.) កាលពីខែតុលាឆ្នាំមុន ដែលធ្វើឲ្យសភាវឹកវរអស់ជាច្រើនសប្តាហ៍ រហូតដល់ ជ្រើសរើសជាឯកច្ឆ័ន្ទ លោក Johnson ជាប្រធានបន្តវេណបច្ចុប្បន្ននេះ៕