កម្សាន្ដ

ភ្ញៀវជិត១លាន៤សែននាក់មកលេងខេត្តកំពតខណ:ទេសចរជិត១៦ម៉ឺននាក់មានវត្តមានក្នុងខេត្តកែបនាពិធីបុណ្យចូលឆ្នាំថ្មី

ដោយ៖កំចាយ

កំពត-កែប÷ រយ:ពេល៤ថ្ងៃដោយគិតចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ដែលជាឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខេត្តកំពតទទួលភ្ញៀវទេសចរចូលមកលេងកម្សាន្តបានប្រមាណជិត១លាន៤សែននាក់។

លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានប្រាប់ឱ្យដឹងថា រយ:ពេល៤ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ ខេត្តកំពតទទួលភ្ញៀវបាន១.៣៩៩.៨៩៧នាក់។ ក្នុងនោះភ្ញៀវជាតិមាន១.៣៩៦.៧៧៥នាក់ ឯទេសចរបរទេសចំនួន៣.១២២នាក់។

តាមរបាយការណ៍ពីមន្ទីរទេសចរណ៍ខេត្តកែបបានបញ្ជាក់ថា រយ:ពេល៤នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះ ខេត្តកែបទទួលភ្ញៀវទេសចរបានចំនួន១៥៩.៧៨៨នាក់ ដោយភ្ញៀវជាតិមាន១៥៨.៨៩៦នាក់ និងទេសចរបរទេសចំនួន៨៩២នាក់។ ភ្ញៀវទាំងនោះបានធ្វើដំណើរតាមរថយន្តគ្រប់ប្រភេទចំនួន១៨.៤៩៨គ្រឿង ពោលគឺថយន្តតូច១២.៣៩៦គ្រឿង រថយន្តធុនមធ្យម៦.០១៤គ្រឿង និងរថយន្តធំចំនួន៨៨គ្រឿង៕