កម្សាន្ដ

បុណ្យចូលឆ្នាំខេត្តស្ទឹងត្រែងមានភ្ញៀវជាង១០មុឺននាក់

ដោយ៖ សុខុម
ស្ទឹងត្រែង: ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីចាប់ពីថ្ងៃទី១៣ដល់១៦ខែមេសាឆ្នាំ២០២៤  ខេត្តស្ទឹងត្រែងមានភ្ញៀវ
ទេសចរជាតិ និងអន្តរជាតិប្រជាពលរដ្ឋសរុបចំនួន១០៩.៥៩២នាក់កើនឡើង៧៨,៨០ភាគរយ។

លោកអ៊ន់ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងបានបញ្ជាក់ថា ក្នុងនោះភ្ញៀវទេសចរជាតិតាមរមណីយដ្ឋាន ទេសចរអន្តរជាតិ ទេសចរជាតិស្នាក់នៅចំនួន២៧.៥៩២នាក់ កើនឡើង៥ភាគរយ។ទេសចរអន្តរជាតិ ចំនួន៤២នាក់ កើនឡើង៥ភាគរយ។ប្រជាជនដើរលេងកម្សាន្ត ៨២.០០០នាក់ កើនឡើង១៣៤,២៨​ភាគរយ។
ភ្ញៀវទេសចរ និងប្រជាជនដើរលេងកម្សាន្តក្នុងខេត្តស្ទឹងត្រែងសរុបចំនួន១០៩.៥៩២ នាក់ កើនឡើង៧៨,៨០ភាគរយ ប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣៕