ព័ត៌មានជាតិ

ព្រឹត្តិការណ៍សង្រ្កាន្តរយៈពេលពីរថ្ងៃខេត្តកំពង់ចាមទាក់ទាញភ្ញៀវមកលេងកម្សាន្តបានចំនួនជាងបីលាននាក់

ដោយ៖ គង់ហេង
កំពង់ចាម៖ ព្រឹត្តិការណ៍សង្រ្កាន្ត ពីថ្ងៃទី ១៤-១៥ មេសា នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំរោង ឆ្នាំ២០២៤ នៅខេត្តកំពង់ចាមបានរៀបចំល្បែងកម្សាន្ត តាមប្រពៃណីបុរាណនៅតាមបណ្តារមណីយដ្ឋាន ជាពិសេសរយៈពេលពីរថ្ងៃលោក អ៊ុន ចាន់ដា ជាអភិបាលខេត្ត និងសហការីបានចូលរួមលេងប្រជាប្រិយផ្ទាល់ នៅក្រុងកំពង់ចាម ញ៉ាំងឱ្យពិធីបុណ្យប្រពៃណីជាតិមួយនេះកាន់តែអធិកអធម មានភ្ញៀវចូលរួមលេងកម្សាន្តសរុបចំនួនជាង បីលានបីសែន នាក់។

ក្នុងនោះតាមការបញ្ជាក់ឱ្យដឹងរបស់លោកស៊ាន សុគន់ ជាប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ចាមនៅព្រឹកថ្ងៃទី ១៦ មេសានេះថា៖ ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤ នេះ ចំនួនភ្ញៀវទេសចរ ក៏ដូចជា បងប្អូនប្រជាពលរដ្ឋ ដែលមកទស្សនា នៅតាម កន្លែងកម្សាន្ត និងរមណីយដ្ឋាននានា និង ស្នាក់នៅក្នុងខេត្តកំពង់ចាម សរុបមានចំនួន ១.៥១៨.៨០៥នាក់ ក្នុងនោះ ភ្ញៀវជាតិមាន ចំនួន ១.៥១៤.០២៧នាក់ និងភ្ញៀវបរទេស មានចំនួន ១០៣ នាក់ ។

លោកប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ចាមបានបន្តថា៖ ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ នេះ ចំនួនភ្ញៀវទេសចរ ក៏ដូចជា បងប្អូនប្រជាពលរដ្ឋ ដែលមកទស្សនានៅតាម កន្លែងកម្សាន្ត និងរមណីយដ្ឋាននានា និង ស្នាក់នៅក្នុងខេត្តកំពង់ចាម សរុបមានចំនួន ១.៨៣៥.៧២០នាក់ ក្នុងនោះ ភ្ញៀវជាតិ មាន ចំនួន ១.៨២៩.០៣១នាក់ និងភ្ញៀវបរទេស មានចំនួន ១៤៨នាក់ ៕