អន្តរជាតិ

អាមេរិកច្រានចោលការរិះគន់ចំពោះការលើកលែងទណ្ឌកម្មថាអនុញ្ញាតឲ្យប្រាក់រាប់ពាន់លានដុល្លារហូរចូលក្នុងដៃអ៊ីរ៉ង់

ប្រែសម្រួល៖ ស-សម្បត្តិ

មន្ត្រីសេតវិមានរបស់លោក Biden បានរងការរិះគន់យ៉ាងខ្លាំងចំពោះការលើកលែងទណ្ឌកម្មដ៏ចម្រូងចម្រាសដែលជាហេតុអនុញ្ញាតឲ្យលុយរាប់ពាន់លានដុល្លារហូរចូលទៅក្នុងប្រទេសអ៊ីរ៉ង់ដូចជាការលើកទឹកចិត្តបន្ថែមទៀតដល់ពួកឧទ្ទាមគាំទ្រដោយអ៊ីរ៉ង់ដែលជាប្រទេសមូស្លីមផ្តាច់ការដែលបានគាំទ្រដល់ការវាយប្រហារដ៏មហាប្រល័យរបស់ពួកឧទ្ទាមតាមផ្លូវអាកាសប្រឆាំងនឹងកងកម្លាំងអាមេរិក។ ប្រទេសមូស្លីមផ្តាច់ការមួយនេះបានលើកទឹកចិត្តឲ្យពួកឧទ្ទាមបើកការវាយប្រហារដោយផ្ទាល់ទៅលើសម្ព័ន្ធមិត្តរបស់អាមេរិកនិងអ៊ីស្រាអែល។

កាលពីខែមុន សេតវិមានបានបន្តការលើកលែងទណ្ឌកម្មបន្ថែមទៀតដល់ប្រទេសអ៊ីរ៉ង់ ដែលជាវិធានការមួយជួយបើកសោប្រាក់បង្កករហូតដល់ទៅ ១០ ពាន់លានដុល្លារបន្ថែមទៀតនៅក្នុងមូលនិធិប្រាក់បង្កកនិងបានអនុញ្ញាតឲ្យអ៊ីរ៉ាក់បង់ថ្លៃសេវាអគ្គិសនីដល់រដ្ឋាភិបាលអ៊ីរ៉ង់ នេះបើយោងតាមអ្នករិះគន់មកពីទៅភ្នាក់ងារ Washington Free Beacon ។

ក្រុមមន្ត្រីរដ្ឋបាលលោក Biden បានបន្តកម្មវិធីដែលមានការលើកលែងស្រាប់រួចហើយដែលបានបង្កើតឡើងនៅក្នុងឆ្នាំ ២០១៨ ក្នុងខែវិច្ឆិកា។

ការលើកលែងបន្ថែមត្រូវបានកំណត់ថានឹងផុតកំណត់ម្តងទៀតនៅក្នុងខែមីនា ប៉ុន្តែរដ្ឋបាលលោក Biden បានយល់ព្រមម្តងទៀតត្រឹមតែប្រាំមួយសប្តាហ៍បន្ទាប់ពីសមាជិកសេវាកម្មអាមេរិក ៣ នាក់ត្រូវបានសម្លាប់ និងរាប់សិបនាក់ទៀតរងរបួសនៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកដោយពួកសកម្មប្រយុទ្ធដែលគាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសហ្ស៊កដានីកាលពីចុងខែមករា។

កាលពីចុងសប្តាហ៍កន្លងទៅនេះ អ៊ីរ៉ង់បានបាញ់បង្ហោះយន្តហោះគ្មានមនុស្សបើក និងកាំជ្រួចចំនួន ៣០០ លើកទៅកាន់អ៊ីស្រាអែលជាការសងសឹកចំពោះការវាយប្រហារតាមអាកាសនៅទីក្រុង Damascus កាលពីដើមខែនេះ។

ក្រសួងការបរទេសបានទទូចជាយូរមកហើយថាការលើកលែងបែបនេះគឺ “ចាំបាច់” ខណៈពេលដែលអ៊ីរ៉ាក់កំពុងតែខិតខំ “ដកខ្លួនចេញពីការនាំចូលថាមពលរបស់អ៊ីរ៉ង់” និងងាកមកអភិវឌ្ឍផលិតកម្មប្រេងនិងឧស្ម័នក្នុងស្រុក។ សេតវិមាន​អះអាង​ថា មូលនិធិ​ដែល​មិន​បាន​បង្កក​អាច​ត្រូវ​បាន​ប្រើ​សម្រាប់​តែក្នុង​គោលបំណង​មនុស្សធម៌​ប៉ុណ្ណោះ។

ក្រសួងការបរទេសបានប្រាប់ភ្នាក់ងារ The Post នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា “គ្មានប្រាក់ណាមួយរបស់អ៊ីរ៉ង់ដែលរក្សាទុកក្នុងគណនីកំហិតនៅក្រៅប្រទេសបានហូរចូលទៅកាន់ប្រទេសអ៊ីរ៉ង់នោះទេ ហើយយើងមិនបានអនុញ្ញាតឲ្យប្រាក់ហូរចូលប្រទេសអ៊ីរ៉ង់នោះទេ។ រាល់​ការយល់ឃើញ​ផ្ទុយ​ពី​នេះគឺ​បំផ្លើសការពិត។ “លុយទាំងនោះត្រូវបានរក្សាទុកក្នុងគណនីកំហិតនៅក្រៅប្រទេស ដោយមានការត្រួតពិនិត្យយ៉ាងតឹងរ៉ឹង និងនៅក្នុងការសម្របសម្រួលយ៉ាងជិតស្និទ្ធរវាងក្រសួងរតនាគារ និងរដ្ឋ”។

កាលពីដើមខែនេះ សមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋចំនួន ១៣ រូប ដែលដឹកនាំដោយសមាជិកព្រឹទ្ធសភាទទួលបន្ទុក ធនាគារ លំនៅឋាន និងកិច្ចការទីក្រុង ដែលចាត់ថ្នាក់សមាជិក Tim Scott (R-S.C.) បានចេញលិខិតមួយច្បាប់ទៅកាន់រដ្ឋលេខាធិការរតនាគារ Janet Yellen និងរដ្ឋលេខាធិការ Antony Blinken ដោយអំពាវនាវសុំឲ្យបញ្ចប់ការលើកលែងទណ្ឌកម្មបែបនេះ។

សមាជិកព្រឹទ្ធសភាបានលើកឡើងថា “មិនអាចយល់បាន” ដោយចោទរដ្ឋបាលលោក Bidenថាមូលនិធិដ៏មានសក្តានុពលដែលសម្រាប់បម្រើផលប្រយោជន៍សន្តិសុខជាតិរបស់សហរដ្ឋអាមេរិកត្រូវបានផ្តល់ឲ្យអ៊ីរ៉ង់។

លិខិតនោះបានបញ្ជាក់ថា “ប្រសិនបើយើងចង់ស្តារការទប់ស្កាត់នៅក្នុងតំបន់ មូលនិធិទាំងនោះគួរតែត្រូវបានដាក់ឲ្យឆ្ងាយពីដៃអ៊ីរ៉ង់ដើម្បីរារាំងមិនឲ្យអ៊ីរ៉ង់មានលទ្ធភាពយកមកប្រើប្រាស់បាននោះទេ”។

នៅថ្ងៃទី ៩ ខែមេសា គណៈកម្មាធិការព្រឹទ្ធសភាទទួលបន្ទុក ធនាគារ លំនៅឋាន និងកិច្ចការទីក្រុង បានធ្វើសវនាការជាមួយនិងអនុរដ្ឋមន្ត្រីរតនាគារ Adewale Adeyemo អំពី “លក្ខខណ្ឌនៃមូលនិធិដែលអាចបំផ្លាញបាន ” បើតាមមើលទៅចង់សំដៅទៅលើមូលនិធិដែលត្រូវបានកំណត់ទុកសម្រាប់តែគោលបំណងមនុស្សធម៌។

សូម្បីតែ Adeyemo បានក៏បានចោទជាសំណួរថា មូលនិធិប្រភេទនេះទំនងជាអាចត្រូវបានបង្វែទិសដៅពីគោលបំណងមនុស្សធម៌ទៅជាការផ្តល់ហិរញ្ញប្បទានដល់ “សកម្មភាពអ៊ីរ៉ង់” នៅមុនពេលបានទៅដល់ដៃប្រជាជនអ៊ីរ៉ង់ហើយប្រហែលត្រឹមតែមួយភាគរយតែប៉ុណ្ណោះដែលបានធ្លាក់ដល់ដៃប្រជាជនអ៊ីរ៉ង់ដែលជាអ្នកត្រូវការជំនួយមនុស្សធម៌ពិតប្រាកដនោះ៕