ព័ត៌មានជាតិ

សង្ក្រាន្តក្នុងយោធាខេត្តបន្ទាយមានជ័យ

ដោយ : ប.ន្ទាយ
បន្ទាយមានជ័យ :ដូចក្នុងអង្គភាព ស្ថាប័ន គ្រឹះស្ថានសិក្សាមួយចំនួនដែរ នៅក្នុងតំបន់ប្រតិបត្តិការសឹករងឬហៅថាយោធាខេត្តបន្ទាយមានជ័យដែលមានបញ្ជាការដ្ឋាននៅផ្លូវជាតិលេខ៥ ភូមិ-សង្កាត់អូរអំបិលក្រុងសិរីសោភ័ណ ក៏បានរៀបចំសង្ក្រាន្តនៃបុណ្យចូលឆ្នាំរោងពស២៥៦៨ គស២០២៤ ថ្ងៃទី១៣-១៦ខែមេសា ដែរ។

លោកឧត្តមសេនីយ៍ត្រីជឹម ប៊ុនអាន ជាមេបញ្ជាការនៃបញ្ជាការដ្ឋាននេះបានដឹកនាំមេបញ្ចាការរង នាយ នាយរង ពលទាហានរៀបចំពីធីអបអរសាទរបុណ្យចូលឆ្នាំថ្មីទៅតាមទំនៀមទម្លាប់ប្រពៃណី សាសនានិងលេងល្បែងប្រជាប្រិយផ្សេងៗបង្កឲ្យមានការសប្បាយរីករាយ ៕