ព័ត៌មានជាតិ

មេបញ្ជាការ/រងកងរាជអាវុធហត្ថរាជធានីភ្នំពេញនិងខណ្ឌទាំង១៤ គោរពជូនពរនាយឧត្តមសេនីយ៍សៅ សុខា ,លោកឃួង ស្រេង

ដោយ : បន្ទាយ
ភ្នំពេញ :កងរាជអាវុធហត្ថរាជធានីភ្នំពេញនាដើមសប្តាហ៍ទី២ ខែមេសាឆ្នាំ២០២៤
ដឹកនាំដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំ មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានី ព្រមទាំងមេបញ្ជាការមូលដ្ឋាន អាវុធហត្ថខណ្ឌទាំង១៤ ចំណុះរាជធានី ចូលគោរពជូនពរ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាថ្ងៃទី១៣ ខែមេសាឆ្នាំ២០២៤ ស្អែកនេះ ។

នៅថ្ងៃបន្ទាប់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងសមាសភាពចូលរួមដូចខាងលើក៏បានចូលគោរពជូនពរលោកឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នេះផងដែរ ៕