ដោយ ៖ បន្ទាយ
បន្ទាយមានជ័យ ៖ លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនិងលោកស្រីជ័យ ណារី បានចូលរួមជាមួយបងប្អូនប្រជាពលរដ្ឋ ក្រុមអ្នករាំហាត់ប្រាណ ខេត្តបន្ទាយមានជ័យនៅសួនតេជោឈ្នះឈ្នះ ដោយរាំកម្សាន្តតាមចង្វាក់ប្រពៃណីខ្មែរ និងពិសានំបញ្ចុករួមគ្នា។
ការចូលរួមបែបនេះធ្វើឡើងនៅពេលល្ងាចដូចជាថ្ងៃទី០៩ -១០មេសា ២០២៤ ជាពេលវេលាដែលកម្មវិធីសង្ក្រាន្តនៃបុណ្យចូលឆ្នាំរោង ឆស័ក ពស ២៥៦៧ ឆ្នាំខ្មែរពីថ្ងៃ៨-១១កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៣ដល់១៦ខែមេសា គស២០២៤ ដ៏ខ្លីខាងមុខនេះ ។
ក្នុងនោះ អ្នកចូលរួមបានពាក់មួកស្លឹកត្នោតខ្មែរ បង់ក ក្រមាខ្មែរ និងពិសានំបញ្ចុកសម្លខ្មែរ ៕