សេដ្ឋកិច្ច

ការបង់ពន្ធលើអចលនទ្រព្យកាន់តែងាយស្រួលតាមរយៈមុខងារថ្មី Quick Payment ក្នុងកម្មវិធីទូរសព្ទដៃអ្នកជាប់ពន្ធ (GDT Taxpayer APP)

ពន្ធលើអចលនទ្រព្យជាប្រភេទពន្ធប្រចាំឆ្នាំ ដែលត្រូវប្រកាសនិងបង់ពន្ធ ចាប់ពីថ្ងៃទី១ ខែមករា រហូតដល់ថ្ងៃទី៣០ ខែកញ្ញា នៃឆ្នាំជាប់ពន្ធនីមួយៗ មានន័យថា សម្រាប់ឆ្នាំ២០២៤ ម្ចាស់អចលនទ្រព្យដែលជាកម្មវត្ថុនៃពន្ធនេះ ត្រូវប្រកាសនិងបង់ពន្ធនេះ យ៉ាងយូរបំផុតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤នេះ។ដើម្បីផ្ដល់ភាពងាយស្រួលជូនម្ចាស់អចលនទ្រព្យក្នុងការប្រកាសនិងបង់ពន្ធនេះ អគ្គនាយកដ្ឋានពន្ធដារបានអភិវឌ្ឍកម្មវិធីបង់ពន្ធលើអចលនទ្រព្យនេះ តាមរយៈទូរសព្ទដៃ ដែលមានឈ្មោះកម្មវិធីទូរសព្ទដៃអ្នកជាប់ពន្ធ (GDT Taxpayer App) ហើយកាលពីចុងឆ្នាំ២០២៣នេះ អគ្គនាយកដ្ឋានពន្ធដារក៏បានធ្វើការ​បង្កើតមុខងារថ្មីមួយទៀតក្នុងកម្មវិធីទូរសព្ទដៃនេះ ក្នុងការបង់ពន្ធលើអថលនទ្រព្យឲ្យកាន់តែងាយស្រួលជាងមុន ដោយអនុវត្តតែ ២ ជំហានប៉ុណ្ណោះ ម្ចាស់អចលនទ្រព្យ ឬអ្នកតំណាងអាចធ្វើការបង់ពន្ធលើអចលនទ្រព្យបានដោយជោគជ័យ ដែលមុខងារនោះមានឈ្មោះថា មុខងារបង់ពន្ធរហ័ស (Quick Payment) ដែលជាមុខងារថ្មីក្នុងកម្មវិធីទូរសព្ទដៃអ្នកជាប់ពន្ធ (GDT Taxpayer App)៕