អន្តរជាតិ

ផាកពិន័យ១,០០០ដុល្លារសម្រាប់ការខកខានមិនបានសម្អាតលាមកព្រាបដែលខ្លួនចិញ្ចឹម

ប្រែសម្រួល៖ ស-សម្បត្តិ

មន្ទីរសុខាភិបាលទីក្រុង ញូវយ៉កបានព្រមានមិនទទួលយកការក្លែងបន្លំទៀតទេនៅពេលនិយាយថាលាមកសត្វព្រាបជាសត្វបក្សីដែលម្ចាស់លំនៅឋាននៅក្រុង​ញូវយ៉កចិញ្ចឹមត្រូវបានសម្អាតហើយមន្ទីរសុខាភិបាលទីក្រុង ​ញូវយ៉កបានធ្វើការកោះហៅម្ចាស់លំនៅឋានច្រើនជាង ២៩% ក្នុងឆ្នាំ ២០២៣ បើធៀបនៅមុនឆ្នាំ២០២៣។

ទីភ្នាក់ងារសុខាភិបាលទីក្រុង ញូវយ៉កបានចេញដីកាកោះហៅចំនួន ២៩៥ករណីកាលពីឆ្នាំមុនដល់ម្ចាស់លំនៅឋានដែលខកខានសម្អាតលាមកព្រាបដែលខ្លួនចិញ្ចឹម ស្របតាមលក្ខខណ្ឌអនាម័យ បើធៀបទៅនឹង ករណីចនួន២២៨ ដែលត្រូវបានលុបចោលនៅក្នុងឆ្នាំ ២០២២ ។

អធិការក្រុងក៏បានចេញដីកាកោះហៅចំនួន ៧៦ករណី ក្នុងរយៈពេលពីរខែដំបូងនៅក្នុងឆ្នាំនេះ ដោយធ្វើឲ្យចំនួនឡើងដល់ទ្វេដងនៃចំនួនសរុបក្នុងឆ្នាំ ២០២២ ។

ជាធម្មតា ម្ចាស់ផ្ទះត្រូវបានដាក់បញ្ជាឲ្យសម្អាតលាមកបក្សីដែលអនុញ្ញាតឲ្យអនុវត្តយ៉ាងហោចណាស់ក្នុងរយ:ពេល ៥ ថ្ងៃដើម្បីសម្អាតភាពរញ៉េរញ៉ៃនៅមុនពេលមានការចុះត្រួតពិនិត្យតាមដានប្រសិនបើខកខាន ឬចង់ប្រថុយនឹងការផាកពិន័យចំនួន ១,០០០ ដុល្លារសម្រាប់ការព្រងើយកន្តើយមិនសម្អាតលាមកបក្សីដែលខ្លួនចិញ្ចឹមឲ្យបានត្រឹមត្រូវ។

លោកស្រី Joann Ariola (R-Queens) ក្រុមប្រឹក្សាស្ត្រី បានសាទរចំពោះវិធានការក្រៅផ្លូវការនេះ ដោយនិយាយថា ម្ចាស់លំនៅឋានមិនអើពើនឹងលាមកសត្វព្រាបដែលខ្លួចិញ្ចឹម គឺជាបញ្ហាដ៏ធំមួយនៅក្នុងស្រុករបស់នាង ដោយរួមបញ្ចូលទាំងឧទ្យាន Ozone និង Rockaway Park ។

នាង​បាន​និយាយ​ថា “វា​មិន​មានសុវត្ថិភាពសម្រាប់​សុខភាព​នោះទេ និង​មើល​ទៅវាក៏​មិន​ល្អដែរ ហើយ​មាន​ផល​ប៉ះពាល់​ផ្ទាល់​ដល់​​ជីវិតរស់នៅ​របស់​ប្រជាជនក្នុងទីក្រុង​ញូវយ៉ក”។

យោងតាមនាយកដ្ឋានសុខភាព ផលប៉ះពាល់ដ់ល់សុខភាពដោយសារលាមកសត្វព្រាបអាចជំរុញឲ្យមានបញ្ហាផ្លូវដង្ហើម និងបញ្ហាសុខភាពផ្សេងៗទៀតផងដែរ។

ចំណែកលោក David Rose ដែលជាប្រធានមណ្ឌលជួសជុលផ្លូវ Fordham ក្នុងទីក្រុង Bronx បានច្រានចោលការកោះហៅត្រូវរងការផាកពិន័យ១,០០០ ដែលគាត់បានទទួលនៅថ្ងៃទី ៨ ខែកុម្ភៈថា វា”អយុត្តិធម៌វាហាក់ដូចជាការរំខានមួយ។

ទីភ្នាក់ងារសុខាភិបាលទីក្រុង​ញូវយ៉កបានព្រមានថា”ការផាកពិន័យនេះគឺគ្រាន់តែជាការអនុវត្តមួយចំពោះម្ចាស់លំនៅឋាននៅក្រុង​ញូវយ៉ដែលទើបតែប្រព្រឹត្តល្មើសក្នុងគ្រាដំបូងតែប៉ណ្ណោះ​”។

បវ៉ុន្តែលោក Rose ដែល​ចង់​ប្រឆាំងមិនចូលខ្លួនតាមដីកាកោះហៅរបស់​ចៅក្រម​ដែលលោក​បាន​​ជំទាស់ថានេះ​​មិន​មែនជា​អាទិភាព​នោះទេ។ លោក​បាន​កត់​សម្គាល់​ថា អាជីវករ​លក់​ដូរនៅ​តាម​ផ្លូវ​តែងតែ​បំពាន​ច្បាប់​គ្រប់​បែប​យ៉ាង​ដែលភ្នាក់ងារសុខាភិបាល​មើល​មិន​ឃើញ។

“ទីក្រុងកំពុងផ្តោតលើអ្វីដែលពួកគេនិយាយថាជា “ការរំខានសាធារណៈ” នៃលាមកសត្វព្រាបតិចជាងមួយហ្វីតការ៉េ នៅពេលដែលប្រជាជនកំពុងជួបបញ្ហាអាជីវកម្មដែលពួកគេកំពុងមមាញឹកដោះស្រាយបញ្ហាជីវិតរស់នៅនេះទើបជាបញ្ហសាសំខាន់” ហើយខណៈដែលមន្ត្រីជាប់ឆ្នោតពិចារណាថា “ច្បាប់ដែលនឹងធ្វើឲ្យមានការជាប់គាំងបន្ថែមទៀត Rose ចង់និយាយសំដៅលើសំណើដ៏ចម្រូងចម្រាសដែលអនុញ្ញាតឲ្យអ្នកលក់ដូរតាមចិញ្ចើមផ្លូវដាក់រទេះរុញរញីរញ៉ៃនៅកណ្តាលចិញ្ចើមផ្លូវ។

យោងតាមកំណត់ត្រាបានបង្ហាញថា ខ្សែទូរសព្ទទាន់ហេតុការណ៍ 311 របស់ទីក្រុងបានទទួលពាក្យបណ្តឹងចំនួន ១,០៦០ លើបញ្ហាលាមកព្រាបកាលពីឆ្នាំមុន គឺកើនឡើងជិត ១០ ភាគរយគឺមានចំណួន៩៦៩ ករណីនៅក្នុងឆ្នាំមុន។

នៅក្នុងឆ្នាំ ២០២៤ នាយកដ្ឋានសុខាភិបាលដែលជាអ្នកដាក់ពាក្យបណ្តឹងបានចេញការព្រមានចំនួន ៦០៤ករណី ដល់ម្ចាស់លំនៅឋានដែលទទួលខុសត្រូវលើលាមកបក្សី មានការកើនឡើង ៣៩% គឺមានចំនួន ៤៣៥ករណី នៅក្នុងឆ្នាំ ២០២២។ ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំនេះ ទីភ្នាក់ងារនេះបានចេញការព្រមានចំនួន ១០៦លើក រួមទាំង Rose នៅខែមករាផងដែរ។

លោក Robert Holden (D-Queens) សមាជិកក្រុមប្រឹក្សា បាននិយាយថា ម្ចាស់លំនៅឋានដើរតួយ៉ាងសំខាន់ក្នុងការរក្សាភាពរស់រវើករបស់សង្កាត់ ប៉ុន្តែជឿថាការផាកពិន័យ ១,០០០ ដុល្លារ ជាពិសេសសម្រាប់បទល្មើសក្នងគ្រាដំបូងគឺវា “ធ្ងន់ធ្ងរពេក” ហើយ៕