ដោយ ៖ បន្ទាយ
បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ក្រុមបាល់ទាត់ មហាជនខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ប្រកួតជាមួយ VIP អង្គរសៀមរាប ។
ការប្រកួតពានរង្វាន់បាល់ទាត់មិត្តភាពអាយុ៣៥ឆ្នាំឡើងនេះគឺខេត្តបន្ទាយមានជ័យ ធ្វេីជាម្ចាស់ផ្ទះ ដែលរៀបចំឡើងដោយលោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត នៅតារាងបាល់ទាត់ស្មៅសិប្បនិមិត្ត HAPPY SPORT ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ការប្រកួតនេះមានការចូលរួមពីក្រុមកីឡាចំនួន៣ក្រុម គឺក្រុមកីឡាមកពីរាជធានី ភ្នំពេញ,សៀមរាប និងប៉ៃលិន ដើម្បីលើកស្ទួយវិស័យកីឡា ឱ្យរីកចម្រើន ក្រោមម្លប់សន្តិភាព។
ជាលទ្ធផលនៃការប្រកួត ក្រុមហាជនខេត្តបន្ទាយមានជ័យ ដែលជាម្ចាស់ផ្ទះទទួលគ្រាប់ និងក្រុម VIP អង្គរសៀមរាប ទទួលបាន ។
ដូច្នេះក្រុមកីឡាដែលជាម្ចាស់ផ្ទះ នឹងឆ្លងទៅវគ្គផ្ដាច់ព្រ័ត្រយកលេខ១ និងលេខ២ នារសៀលថ្ងៃដដែលនេះផងដែរ ៕