កម្សាន្ដ

ប្រតិភូនិងតំណាងក្រុមហ៊ុនថៃជាច្រើនចុះឈ្វេងយល់ពីតំបន់ទេសចរណ៍កោះហាន

ដោយ៖សុខុម
ស្ទឹងត្រែង៖ ក្រោយពីជួបជាមួយថ្នាក់ដឹកនាំខេត្តស្ទឹងត្រែងនៅថ្ងៃទី៣ខែមេសាឆ្នាំ២០២៤ ប្រតិភូនិងតំណាងក្រុមហ៊ុនមួយចំនួនរបស់ប្រទេសថៃបានចុះទៅឈ្វេងយល់ពីសហគមន៍អេកូទេសចរណ៍សម្រស់កោះហាន។

ជំនួសមុខឱ្យប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង លោកឱ សារី អនុប្រធានមន្ទីរទេសចរណ៍​ខេត្ត និងមន្ត្រី១រូប បានសហការជាមួយរដ្ឋបាលខេត្តស្ទឹងត្រែង ស្នងការនគរបាលខេត្ត និងប៉ុស្តិ៍រដ្ឋបាលឃុំកោះស្នែង ជូនក្រុមប្រតិភូថៃ និងក្រុមហ៊ុនថៃជាច្រើនជាង៦០រូប បានទៅទស្សនាកម្សាន្តនៅសហគមន៍អេកូទេសចរណ៍សម្រស់កោះហាន។

ក្នុងនោះក្រុមការងារបានជិះទូកមើលទេសភាពតាមដងទន្លេមេគង្គ មើលព្រៃលិចទឹក សត្វស្លាប និងថតរូបអនុស្សាវរីយ៍នៅកោះហានក្នុងតំបន់រ៉ាមសារតាមដងទន្លេមេគង្គខាងជើងខេត្តស្ទឹងត្រែង៕