ព័ត៌មានជាតិ

លើកទឹកចិត្តពន្ធដារចំពោះវិស័យអប់រំដើម្បីជំរុញការអភិវឌ្ឍធនធានមនុស្ស

ដោយ៖រតនា
ភ្នំពេញ៖ដើម្បីជំរុញការអភិវឌ្ឍធនធានមនុស្ស និងការបណ្តុះបណ្តាលវិជ្ជាជីវៈ រាជរដ្ឋាភិបាលកម្ពុជាបានចេញប្រកាសស្តីពីការលើកទឹកចិត្តពន្ធដារចំពោះវិស័យអប់រំ។ ប្រកាសនេះមានវិសាលភាពអនុវត្តចំពោះគ្រឹះស្ថានសិក្សានៅក្នុងព្រះរាជាណាចក្រកម្ពុជា។

គ្រឹះស្ថានសិក្សា សំដៅដល់ គ្រឹះស្ថានសាធារណៈនិងឯកជនដែលផ្តល់សេវាសុទ្ធសាធខាងផ្នែកអប់រំ ចាប់ពីថ្នាក់មត្តេយ្យ រហូតដល់ឧត្តមសិក្សា។ គ្រឹះស្ថានសិក្សារួមបញ្ចូលផងដែរនូវគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។