សេដ្ឋកិច្ច

ហ្វ្រេនឆាយរបស់ក្រុមហ៊ុនស៊ី.ភី.កំពុងពេញនិយមក្នុងការបណ្តាក់ទុនក្នុងឆ្នាំ ២០២៤

ភ្នំពេញ៖ឱកាសល្អសម្រាប់លោកអ្នកដែលចង់ក្លាយជាម្ចាស់អាជីវកម្មដោយខ្លួនឯង ប៉ុន្តែមិនដឹងថាគួរបណ្តាក់ទុនទៅលើអាជីវកម្មហ្វ្រេនឆាយអ្វី?

សូមកុំព្រួយបារម្ភ! ក្រុមហ៊ុន ស៊ី.ភី.ខេមបូឌា អាចជួយអ្នកបាន តោះមកតាមដាននិងសិក្សាឲ្យយល់ទាំងអស់គ្នាថា៖ តើក្រុមហ៊ុនស៊ី.ភី.មានអាជីវកម្មហ្វេ្រនឆាយអ្វីខ្លះ សម្រាប់ឱ្យលោកអ្នកជ្រើសរើសបណ្តាក់ទុន សម្រាប់ឆ្នាំ២០២៤នេះ?។

ក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា មានអាជីវកម្ម និងហ្វេ្រនឆាយ ជាច្រើនក្នុងការជ្រើសរើស និងអាចចាប់ដៃគូសហការបន្ថែមជាបន្តបន្ទាប់ ទៅលើអាជីវកម្មហ្វ្រេនឆាយនោះ ។ ថ្ងៃនេះក្រុមហ៊ុន ស៊ី.ភី.ខេមបូឌា នឹងនាំលោកអ្នកឲ្យស្គាល់ពីហ្វ្រេនឆាយ ដែលងាយស្រួលនឹង     បណ្តាក់ទុន និងរកប្រាក់ចំណូលបានខ្ពស់ ដោយអាជីវកម្មហ្វ្រេនឆាយទាំងនោះរួមមាន អាជីវកម្មហ្វ្រេនឆាយ ហ្វាយស្តារ៍ ,ស្តារ៍ខហ្វហ្វី ,អាជីវកម្មហៃផក់ និងអាជីវកម្ម ស៊ី.ភី. ហ្វ្រេសហ្សប ជាដើម ៖

១.អាជីវកម្មហ្វាយស្តារ៍ (Five Star)

អាជីវកម្មហ្វ្រេនឆាយ Five Star ជាហ្វ្រេនឆាយដែលកំពុងពេញនិយមជាងគេនៅក្នុងប្រទេសកម្ពុជា ដែលជាហ្វ្រេនឆាយជួយបង្កើតប្រាក់ចំណូលខ្ពស់ ងាយស្រូល​បើក ហើយហ្វ្រេនឆាយនេះដែរ បានដក់ជាប់ក្នុងក្រអៅបេះដូងអតិថិជនអស់រយៈពេលយូរមកហើយ។ហ្វ្រេនឆាយហ្វាយស្តារ៍ Five Star បានចាប់ផ្តើមបើកដំណើរ​ការនៅកម្ពុជា តាំងពីឆ្នាំ ២០១៥ មកម្លេះ សម្រាប់បច្ចុប្បន្នអាជីវកម្មហ្វ្រេនឆាយមួយនេះ មានរយៈពេលប្រហែល៩ឆ្នាំហើយ ព្រមទាំងបានពង្រីកខ្លួនរហូតដល់ជិត ៣៦០ សាខា ដែលកំពុងតែចរាចរក្នុងពេលបច្ចុប្បន្ននេះទូទាំងប្រទេសកម្ពុជា ។ អាជីវកម្មហ្វ្រេនឆាយហ្វាយស្តារ៍ Five Star ទទួលបានការគាំទ្រពីបណ្តាសំណាក់ប្រជាជនកម្ពុជាជាបន្តបន្ទាប់ ដោយហ្វ្រេនឆាយហ្វាយស្តារ៍ មានផលិតផលដែលមានគុណភាពល្អ មានអនាម័យ សុវត្ថិភាពខ្ពស់ រសជាតិឆ្ងាញ់ និងតម្លៃសមរម្យ ទាំងអស់នេះសុទ្ធសឹងតែបានមកពីវត្ថុធាតុដើមមានគុណភាពល្អ ដំណើរការប្រព័ន្ធផលិតប្រកបដោយស្តង់ដារអន្តរជាតិ។ សម្រាប់លោកអ្នកដែលជាម្ចាស់ហ្វ្រេន​ឆាយ Five Star មានឱកាសជោគជ័យខ្ពស់ និងមានការរីកចម្រើនជាបន្តបន្ទាប់ ព្រោះអាជីវកម្មហ្វ្រេនឆាយ ហ្វាយស្តារ៍មួយនេះ បានជួយបង្កើតប្រាក់ចំណូលបន្ថែមរៀងរាល់ថ្ងៃ ក្រៅពីប្រាក់ចំណូលប្រចាំខែ មិនតែប៉ុណ្ណោះអាជីវកម្មហ្វ្រេនឆាយហ្វាយស្តារ៍បានជួយលើកកម្ពស់ជីវភាពគ្រួសារម្ចាស់ហ្វ្រេនឆាយឱ្យកាន់តែល្អប្រសើរ​ឡើង។

សម្រាប់អាជីវកម្មហ្វ្រេនឆាយ ហ្វាយស្តារ៍ Five Star នេះដែរ មានផលិតផលជាច្រើនប្រភេទកំពុងចរាចរដូចជា មាន់បំពង ប៉ាតេ សាយ៉រ ប្រហិតសាច់គោ ប្រហិតសាច់មាន់ ប្រហិតសាច់ជ្រូក ហតដក និងផលិតផលអាហារសម្រន់ជាច្រើនទៀត ។

២.អាជីវកម្ម ស្តារ៍ ខហ្វហ្វី(Star Coffee)

បច្ចប្បន្នអាជីវកម្មការបើកហាងកាហ្វេជាអាជីវកម្មមួយដែលទទួលបានការពេញនិយមពីប្រជាជនកម្ពុជាយ៉ាងខ្លាំង តែការបើកជាអាជីវកម្មហាងកាហ្វេមិនមែនជារឿងងាយនោះទេ  ពីព្រោះត្រូវដំណើរការក៏ដូចជាចំណាយដើមទុនជាច្រើនក្នុងការបើកហាង ជាមួយគ្នាផងដែរ អាជីវកម្មស្តារ៍ខហ្វហ្វី(Star Coffee) ជាអាជីវកម្មមួយរបស់ក្រុមហ៊ុនស៊ី.ភី.ខេមបូឌា ដែលកំពុងដំណើរការជាង៣០សាខាទូទាំងប្រទេសកម្ពុជា ជាជម្រើសមួយសម្រាប់អ្នកដែលចង់ចាប់ផ្តើមអាជីវកម្មផ្ទាល់ ដោយអាជីវកម្មស្តារ៍ខហ្វហ្វី (Star Coffee)ជាប្រភេទអាជីវកម្មហ្រេ្វនឆាយដែលខាងក្រុមហ៊ុនស៊ី.ភី.ខេមបូឌា មានការយកចិត្តទុកដាក់ក៏ដូចជាជួយរឿងការតុងតែង​ហាង បង្រៀនពីការឆុងកាហ្វេ នឹងជួយប្រឹក្សារឿងទីផ្សារ  លើសពីនេះទៅទៀតអ្នកដែលគ្មានបទពិសោធន៍ក្នុងការឆុង ក៏អាចចូលជាដៃគូរសហការជាមួយអាជីវកម្មហ្រ្វេន​ឆាយស្តារ៍ខហ្វហ្វី (Star Coffee)បានដែរ។

អាជីវកម្មស្តារ៍ខហ្វហ្វី (Star Coffee)មានលក់នៅផលិតផលភេសជ្ជៈជាច្រើនប្រភេទដូចជា កាហ្វេ  តែបៃតង  តែក្រូចឆ្មា សូដា និង ប្រភេទអាហារសម្រន់ជាច្រើនទៀត ដែលមានរសជាតិឆ្ងាញ់ វត្ថុធាតុដើមមានគុណភាព មានអនាម័យ និងតម្លៃសមរម្យ។

៣.អាជីវកម្មហៃផក់(Hi-Pork)

បច្ចុប្បន្ន អាជីវកម្មចំណីអាហារជាអាជីវកម្មមួយទទួលបានការពេញនិយមពីសំណាក់ប្រជាជនកម្ពុជាយ៉ាងខ្លាំង ប៉ុន្តែការបើកជាអាជីវកម្មចំណីអាហារ មិនមែនជារឿងងាយស្រួលនោះទេពីព្រោះត្រូវចំណាយដើមទុនជាច្រើនក្នុងការបើកហាង។ជាមួយគ្នាផងដែរអាជីវកម្មហៃផក់(Hi Pork)ដែលជាអាជីវកម្មមួយរបស់ក្រុមហ៊ុនស៊ី.ភី.ខេមបូឌាជាជម្រើសមួយដ៏ល្អសម្រាប់លោកអ្នកដែលចង់ចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន។ហៃផក់កំពុងដំណើរការមាន៤សាខានៅរាជធានីខេត្តក្នុងប្រទេ​ស​​កម្ពុជា អាចជាមុខរបរគោល និងជាមុខរបរបន្ថែមក៏បាន ព្រោះជាហ្វ្រេនឆាយដែលត្រូវការដើមទុនតិច ចំណូលកាន់តែច្រើន ជាពិសេសសម្រាប់អ្នកដែលមិនធ្លាប់មានអាជីវកម្មផ្ទាល់ខ្លួន លោកអ្នកមិនចាំបាច់ព្រួយបារម្ភទេ ព្រោះមានក្រុមការងារចាំជួយផ្តល់ពាក្យប្រឹក្សាគ្រប់ដំណាក់កាល។

អាជីវកម្មហៃផក់(Hi Pork)មានលក់នៅផលិតផលច្រើនប្រភេទដូចជា សាច់ជ្រូកអាំង សាច់ជ្រូកបំពង បាយសាច់ជ្រូក សាច់ជ្រូកបន្ទះអាំង ឆ្អឹងជំនីជ្រូកអាំងម្រេចខ្មៅ និងប្រភេទអាហារសម្រន់ជាច្រើនទៀត ដែលមានរសជាតិឆ្ងាញ់ វត្ថុធាតុដើមសុទ្ធសឹងតែផលិតចេញពីសាច់ជ្រូកក្នុងស្រុកផ្ទាល់ មានគុណភាព មានអនាម័យ និងតម្លៃសមរម្យ។

៤.អាជីវកម្មស៊ីភីហ្វ្រេសហ្សប (CP Fresh Shop)

ការជ្រើសរើសសាច់ដែលមានគុណភាព ស្រស់ អនាម័យ និង សុវត្ថិភាព ជាកត្តាសំខាន់មួយដែលនាំឱ្យរាល់ការចម្អិនគ្រប់មុខម្ហូប មានរសជាតិឆ្ញាញ់នឹងជួយទ្រទ្រង់អោយសារពាង្គកាយមានសុខភាពមាំមួន ។ យ៉ាងណាមិញ អាជីវកម្មស៊ីភីហ្វ្រេសហ្សប (CP Fresh Shop) របស់ក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា ជាប្រភទ អាជីវកម្មហ្រ្វេនឆាយដែលបើក ឱកាសឱ្យអ្នកដែលនឹងចាប់ផ្តើម បើកអាជីវកម្មផ្ទាល់ មានឱកាសក្លាយជាម្ចាស់ហាងដែលផ្គត់ផ្គង់នៅផលិតផលសាច់ស្រស់ គុណភាព អនាម័យនិងសុវត្តិភាព ដូចជា សាច់ជ្រូក សាច់មាន់ ពងមាន់ ផលិតផលសម្រចរូបរបស់ CP ជាច្រើន ព្រមទាំងមានលក់នៅគ្រឿងទេស ងាយស្រួលសម្រាប់ការដើរទិញផលិតផលក្នុងហាងផងដែរ។លើសពីនេះទៅទៀតខាង ក្រុមហ៊ុនបានយកចិត្តទុកដាក់ ដល់ដៃគូសហការជាច្រើនផងដែរ ក្នុងការជួយរចនាហាង បង្រៀន​ពីការហាន់ឬកាត់សាច់និងជួយធ្វើ ទីផ្សារដើម្បីឱ្យអាជីវកម្មដំណើរការល្អ។

លោកអ្នកបានដឹង និងស្គាល់ហើយថាក្រុមហ៊ុន CPF ជាក្រុមហ៊ុនខ្នាតធំមួយដែលប្រតិបត្តិការអាជីវកម្មកសិ-ឧស្សាហកម្ម និងចំណីអាហារនៅប្រទេសថៃក៏ដូចជាបណ្តាប្រទេសជាច្រើនទៀត ស្ថិតក្រោមចក្ខុវិស័យ “ផ្ទះបាយពិភពលោក” ប្រកបដោយនិរន្តរភាព ដែលផ្តោតសំខាន់លើការប្រតិបត្តិអាជីវកម្មចំណីសត្វ(Feed) ការចិញ្ចឹមសត្វ  (Farm )  ចំណីអាហារ(Food )  និង ការចែកចាយផលិតផលទាំងការបោះដុំនិងលក់រាយ (Retail) ដោយឈរលើមូលដ្ឋានគ្រឹះ ប្រកបដោយទំនួល​ខុសត្រូវខ្ពស់ចំពោះសង្គមជាតិ និងបរិស្ថាន ហើយអាជីវកម្មទាំងនោះគ្របដណ្តប់លើវិស័យជាច្រើន ក្រុមហ៊ុនស៊ី.ភី. ខេមបូឌា ចំកាត់ បានដំណើរការអាជីវកម្មនៅប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ ១៩៩៦ មកម្លេះ។

ដូចច្នេះដើម្បីក្លាយជាម្ចាស់ហាង ឬម្ចាស់ហ្វ្រេនឆាយផ្ទាល់ខ្លួន ដែលមានប្រាក់ចំណូលប្រចាំថ្ងៃហ្រ្វេនឆាយទាំង ៤ ខាងលើនេះ ជាជម្រើសដ៏ល្អសម្រាប់អតិថិជនគ្រប់រូប ដែលទើបនឹងចាប់ផ្តើមធ្វើអាជីវកម្មថ្មី្ៗ។  បើសិនអតិថិជនមានចាប់អារម្មណ៍ ចង់ក្លាយជាម្ចាស់ហ្វ្រេនឆាយ អាចទំនាក់ទំនងមកកាន់ហ្វេសប៊ុកផេក CP Cambodia Co.,Ltd/Five Star Cambodia /Star Coffee /Hi Pork Cambodia and CP Fresh Shop និងអាចទំនាក់ទំនងមកកាន់លេខទូរស័ព្ទ ០៩៦ ៦៦ ១១១ ៦៦/ ០៩២ ៨៦៣ ៨៧៣ ឬអាចស្កែនព័ត៌មានទាំងនេះខាងក្រោម៖