សេដ្ឋកិច្ច

ក្រុមហ៊ុនស៊ីម៉ងត៍អូដ្ឋ ជីប ម៉ុង អ៊ិនស៊ី ក្លាយជាក្រុមហ៊ុនដំបូងគេក្នុងប្រទេសកម្ពុជាដែលទទួលបានវិញ្ញាបនបត្រ ប្រកាសថាជាផលិតផលបរិស្ថាន (EPD) ដែលជាសមិទ្ធផលដ៏អស្ចារ្យមួយសម្រាប់ផលិតផលរបស់ខ្លួន។

ភ្នំពេញ៖ក្រុមហ៊ុនស៊ីម៉ងត៍អូដ្ឋ ជីប ម៉ុង អ៊ិនស៊ី (CMIC) ដែលជាក្រុមហ៊ុនផលិតស៊ីម៉ងត៍ឈានមុខគេនៅកម្ពុជាបានបង្កើតប្រវត្តិសាស្ត្រដោយក្លាយជាក្រុមហ៊ុនដំបូងគេក្នុងប្រទេសកម្ពុជាដែលទទួលបានវិញ្ញាបនបត្រ ប្រកាសថាជាផលិតផលបរិស្ថាន (EPD) សម្រាប់ផលិតផលរបស់ខ្លួន និងជាសមិទ្ធផលដែលជាមោទនភាពយ៉ាងខ្លាំងរបស់ក្រុមហ៊ុន និងប្រទេសជាតិ។

EPDគឺជាវិញ្ញាបនបត្រស្តង់ដារដែលទទួលស្គាល់ជាអន្តរជាតិនិងជាសក្ខីបត្រផ្ទៀងផ្ទាត់នូវផលប៉ះពាល់នៃមួយវដ្តជីវិតនៃផលិតផលមួយទៅក្នុងបរិស្ថាន។ផលិត​ –  ផ​ល​របស់ក្រុមហ៊ុនស៊ីម៉ងត៍អូដ្ឋ ជីប ម៉ុង អ៊ិនស៊ី បានឆ្លងកាត់ការវាយតម្លៃ និងការផ្ទៀងផ្ទាត់យ៉ាងតឹងរ៉ឹង ដោយធានាបាននូវការអនុលោមតាមស្តង់ដារផលិតផលប្រកបដោយនិរន្តរភាពខ្ពស់បំផុត។

លោក Kasem Makrailert នាយកប្រតិបត្តិស្តីទី របស់ក្រុមហ៊ុនជីប ម៉ុង អ៊ិនស៊ី  បានមានប្រសាសន៍ថា“នៅក្រុមហ៊ុន ជីប ម៉ុង អ៊ិនស៊ី យើងមានចក្ខុវិស័យវែងឆ្ងាយសម្រាប់អនាគត ដោយការសាងសង់សំណង់ឱ្យសមស្របជាមួយនឹងបរិស្ថានសម្រាប់មនុស្សជំនាន់ក្រោយ។  វិញ្ញាបនបត្រ EPD របស់ពួកយើងតំណាងឱ្យជំហានដ៏សំខាន់មួយឆ្ពោះទៅរកចក្ខុវិស័យនោះ”។

លោកនាយកប្រតិបត្តិស្តីទី របស់ក្រុមហ៊ុនជីប ម៉ុង អ៊ិនស៊ី  បានបន្ថែមថា”គោលដៅរបស់យើងគឺ ផ្តល់ជូនអតិថិជនរបស់យើងនូវផលិតផលដែលមានគុណភាពខ្ពស់ និងមិនប៉ះពាល់ដល់បរិស្ថាន ហើយយើងនិងឈានទៅមុខជាមួយនឹងការច្នៃប្រឌិតថ្មី ក្នុងការអនុវត្តប្រកបដោយនិរន្តរភាព។”

EPD គឺជាគឺជាវិញ្ញាបនបត្រស្តង់ដារដែលសិក្សាវាយតម្លៃនិងផ្ដល់ពត៌មានស្ដីអំពីផលប៉ះពាល់របស់ផលិតផលទៅលើបរិស្ថាន និងសុខភាពរបស់មនុស្សជាតិដោយផ្អែកលើស្តង់ដារ ISO 14025 និងវិធីសាស្ត្រនៃការវាយតម្លៃតាមបែបវិទ្យាសាស្ត្រចំពោះវដ្តជីវិតនៃផលិតផលស៊ីម៉ងត៍(LCA) ស្តង់ដារស៊ីម៉ងត៍សកលនៃសមាគមស៊ីម៉ងត៍ និងបេតុងសកល (GCCA)។  គោលដៅនៃ វិញ្ញាបនបត្រEPD នេះគឺដើម្បីជូនដំណឹង និងទំនាក់ទំនងជាមួយភាគីពាក់ព័ន្ធអោយយល់ដឹងអំពីផលប៉ះពាល់បរិស្ថាននៃផលិតផលរបស់ខ្លួន។

តាមរយៈការផ្តល់ពត៌ប្រកបដោយតម្លាភាពនិងយល់ដឹងអំពីផលប៉ះពាល់នៃផលិតផលទៅលើបរិស្ថាន ក្រុមហ៊ុនស៊ីម៉ងត៍អូដ្ឋ ជីប ម៉ុង អ៊ិនស៊ី ផ្តល់សិទ្ធិដល់ស្ថាប​ត្​យករ វិស្វករ និងអ្នកសាងសង់ដើម្បីធ្វើការសម្រេចចិត្តប្រកបដោយការយល់ដឹងក្នុងការរួមចំណែកជាមួយក្រុមហ៊ុនដល់អនាគតបរិស្ថានពណ៌បៃតងនិងនិរន្តរភា​ព​នាពេលអនាគត។

ក្រុមហ៊ុនស៊ីម៉ងត៍អូដ្ឋ ជីប ម៉ុង អ៊ិនស៊ី ស៊ីមេនខបភើរេសិន បាននឹងកំពុងពង្រឹងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការអភិវឌ្ឍន៍ និងការថែរក្សាបរិស្ថានប្រកបដោយនិរន្តរភាព តាមរយៈការទទួលបានពានរង្វាន់ និងវិញ្ញាបនបត្រផ្សេងៗ ដូចជា វិញ្ញាបនបត្រសរសើរសម្រាប់ការអនុវត្តដែលមិនប៉ះពាល់ដល់បរិស្ថានពីក្រសួងបរិស្ថាន, រោងចក្រស៊ីម៉ងត៍ល្អប្រចាំឆ្នាំ 2019 “ពានរង្វាន់ Cemtech និង CSR ” ផ្តល់ជូនដោយ សភាពាណិជ្ជកម្មអ៊ឺរ៉ុបប្រចាំប្រទេសកម្ពុជា៕