អន្តរជាតិ

ចាប់ខ្លួនជនចំណាកស្រុកជនជាតិចិនបន្ទាប់ពីបើកឡានចូលមូលដ្ឋានយោធាអាមេរិក

ប្រែសម្រួល៖ ស-សម្បត្តិ

កាលពីថ្ងៃពុធលោក Gregory Bovino ប្រធានភ្នាក់ងារល្បាតព្រំដែនអង្គភាព El Centro បានឲ្យដឹងថាជនចំណាកស្រុកសញ្ជាតិចិនម្នាក់ត្រូវបានចាប់ខ្លួននៅក្នុងរដ្ឋកាលីហ្វ័រញ៉ា បន្ទាប់ពីបានបើកឡានចូលទៅក្នុងមូលដ្ឋានទ័ពជើងទឹកអាមេរិកដោយគ្មានការអនុញ្ញាត និងមិនស្តាប់ការបញ្ជាឲ្យចាកចេញ។

នកនាំពាក្យសម្រាប់បញ្ជាការបណ្តុះបណ្តាល និងអប់រំរបស់កងម៉ារីនអាមេរិកបានប្រាប់ភ្នាក់ងារ Fox News Digital ថាបុគ្គលជាជនជាំតិចិនរូបនោះបានព្យាយាមចូលទៅក្នុងមូលដ្ឋានទ័ពការពារដែនអាកាសរបស់ទ័ពជើងទឹកអាមេរិ Marine Corps នៅ Twentynine Palms រដ្ឋកាលីហ្វ័រញ៉ា ដោយគ្មានអត្តសញ្ញាណប័ណ្ណត្រឹមត្រូវ។

“ទោះបីជាត្រូវបានបញ្ជាឲ្យចាកចេញនៅច្រកទ្វារ Condor ដែលជាចំណុចសន្តិសុខឆែកឆេរក៏បុគ្គលនោះនៅបន្តធ្វើដំណើរដោយគ្មានការអនុញ្ញាត។ មន្ត្រី​អនុវត្ត​ច្បាប់ផ្នែក​យោធា​ត្រូវ​បាន​ជូន​ដំណឹង​ភ្លាមៗ និង​ចាប់​ឃុំ​ខ្លួន​ជនជាំតិចិន​នោះភ្លាមៗតែម្តង”។

បន្ទាប់មក មូលដ្ឋានទ័ពជើងទឹកបានទាក់ទងមកកាន់ឆ្មាំការពារព្រំដែន (CBP)។  មន្រ្តីCBP បាននិយាយថា ភ្នាក់ងារល្បាតព្រំដែនបានឆ្លើយតបភ្លាមៗទៅនឹងរបាយការណ៍ស្តីពីជនសង្ស័យជនជាតិចិនម្នាក់ ដែលបានបើកឡានចូលមូលដ្ឋានទ័ពជើងទឹកអាមេរិ ដោយគ្មានការអនុញ្ញាត។

ភ្នាក់ងារការពារព្រំដែន (CBP)បានមកដល់ ហើយបានកំណត់អត្តសញ្ញាណថា បុរសម្នាក់នោះគឺជាជនជាតិចិនចំណាកស្រុករស់នៅដោយខុសច្បាប់ក្នងទឹកដីអាមេរិក ។

លោក Gregory Bovino ប្រធានភ្នាក់ងារល្បាតព្រំដែនBovino បាននិយាយនៅលើ X ដែលពីមុនត្រូវបានគេស្គាល់ថាជា Twitter  “គោលដៅនិងចេតនារបស់ជនជាតិចិនចំណាកស្រុកគឺនៅពីក្រោយសកម្មភាពរបស់គាត់ដែលយើងត្រូវតែធ្វើការស៊ើបអង្កេត”។

មានជនជាតិចិនច្រើនជាង ២២,០០០ នាក់នៅតាមព្រំដែនភាគខាងត្បូង ចាប់តាំងពីថ្ងៃទី ១ ខែតុលា ដែលមានការកើនឡើងយ៉ាងខ្លាំងចាប់ពី ២,១៧៦ នាក់ដែលបានលួចឆ្លងដែលនៅក្នុងឆ្នាំ ២០២២ និង ៤៥០ នាក់នៅក្នុងឆ្នាំ ២០២១។

ប្រទេសចិនគឺជាប្រទេសមួយក្នុងចំណោមប្រទេសជាង ១៥០ ដែលមានជនចំណាកស្រុកធ្វើដំណើរមកកាន់ព្រំដែនភាគខាងត្បូង។ មន្ត្រីមួយចំនួន និងសមាជិកសភាមកពីគណបក្សសាធារណរដ្ឋបានលើកឡើងពីការព្រួយបារម្ភថា មនុស្សពេញវ័យដែលមកពីប្រទេសដែលជាសត្រូវភូមិសាស្ត្រនយោបាយរបស់អាមេរិកអាចបង្កឲ្យមានការគំរាមកំហែងដល់សន្តិសុខជាតិអាមេរិក។

សមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋមួយក្រុមបានព្រមានកាលពីឆ្នាំមុនថា “មានឯកសារជាច្រើនដែលសរសេរអំពីគោលដៅរបស់ជនជាតិចិនចំណាកស្រុកមកកាន់ទឹកដីអាមេរិកក្រោមការបញ្ជាបេសកម្មរបស់បក្សកុំម្មុយនិស្ត៏ចិន CCP ធ្វើចារកម្មលួចទិន្ន័យអាថ៌កំបាំងផ្នែកយោធានិងសេដ្ឋកិច្ចនៅលើទឹកដីអាមេរិក” ៕