អន្តរជាតិ

ចាក់សម្លាប់ស្ត្រីម្នាក់ចំកញ្ចឹងកនិងបុរសម្នាក់របួសធ្ងន់នៅហាងស្រាក្នុងរដ្ឋញូវយ៉កសហរដ្ឋអាមេរិក

ប្រែសម្រួល៖ ស-សម្បត្តិ

ទីភ្នាក់ងារប៉ូលិសក្រុងញូវយ៉កបានឲ្យដឹងថាកាលពីល្ងាចថ្ងៃសៅរ៍មានស្ត្រី​អាយុ​៤១​ឆ្នាំម្នាក់ត្រូវបានឃាតក​ចាក់​សម្លាប់ចំ​កញ្ចឹង​ក​និងបុរសម្នាក់ទៀតបានរងរបួសយ៉ាងធ្ងន់ធ្ងរនៅ​ក្នុងឧប្បត្តិហេតុវាយតប់គ្នាដ៏ច្របូកច្របល់មួយនៅក្នុងហាងស្រាអៀរឡង់ឈ្មោះថា The Ceili House នៅលើផ្លូវ Grand Avenue សង្កាត់ Maspeth ក្រុង Queens រដ្ឋ ញូវយ៉ក,សហរដ្ឋសអាមេរិក។

កម្លាំងប៉ូលិសបានអន្តរាគមន៏ឆ្លើយតបភ្លាមៗទៅនឹងការហៅទូរសព្ទលេខ ៩១១ រាយការណ៏អំពីការវាយតប់គ្នាដែលកំពុងកើតឡើងនៅក្នុងហាងស្រា The Ceili House នៅលើ Grand Avenue ក្នុង Maspeth ប្រហែលម៉ោង ៦:៣០ នាទីល្ងាច។

សមត្ថកិច្ច​បាន​ថ្លែង​ថា នៅ​ក្នុង​បារផឹកស៊ីនេះ​គេ​បានប្រទះ​ឃើញ​ស្ត្រី​អាយុ​៤១​ឆ្នាំ​ម្នាក់​មាន​របួស​ត្រង់​ក និង​បុរស​ម្នាក់​មាន​ស្នាម​ចាក់​ចំ​ខ្នងចំណែកជនល្មើសបានរត់គេចខ្លួនបាត់ស្រមោល។អត្តសញ្ញាណ​របស់ជនរងគ្រោះ​មិនត្រូវ​បានគេប្រាប់ឲ្យដឹងនោះទេ។

ជនរងគ្រោះទាំងពីរនាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Elmhurst ក្នុងស្ថានភាពធ្ងន់ធ្ងរបំផុតដើម្បីសង្គ្រោះបន្ទាន់។

ប៉ូលិស​បាន​ធ្វើការគូសបញ្ជាក់​ថា ស្ត្រី​នោះ​បាន​ស្លាប់នៅឯមន្ទីរពេទ្យ​ដោយសារ​រងរបួសធ្ងន់ធ្ងរពេក ។ អត្តសញ្ញាណ​របស់​នាង​​មិនត្រូវ​បានគេឲ្យដឹងនោះទេ​ រង់ចាំ​ការ​ជូន​ដំណឹង​ពី​ក្រុម​គ្រួសារ។

សមត្ថកិច្ចប៉ូលិសនៅមិនទាន់ដឹងច្បាស់អំពីមួលហេតុដែលបង្កឲ្យមានអំពើហិង្សាវាយតប់គ្នាដែលបណ្តាលឲ្យស្រ្តីរងគ្រោះបាត់បង់ជីវិតនឹងបុរសម្នាក់រងរបួសយ៉ាងធ្ន់ន់ធ្ងរកំពុងសម្រាកនៅក្នុងមន្តីរពេទ្យនៅឡើយនោះទេ។

ទីភ្នាក់ងារប៉ូលិសបានថ្លែងថា មិនមានការចាប់ខ្លួននៅនឹងកន្លែងកើតហេតុនោះទេសមត្ថកិច្ចប៉ូលិសកំពុងតាមប្រមាញ់ស្វែងរកចាប់ខ្លួនជនល្មើសចំណែកការស៊ើបអង្កេតក្នុងឧប្បត្តិហេតុវាយតប់គ្នាដ៏ច្របូកច្របល់មួយនេះកំពុងតែបន្ត៕