ព័ត៌មានជាតិ

ស្ត្រីវ័យ២០ឆ្នាំម្នាក់ឈឺពោះឆ្លងទន្លេនៅលើទូក

ដោយ៖ សុខុម

ក្រចេះ៖ ក្រុមគ្រូពេទ្យបានជួយសម្រាលកូនឱ្យស្ត្រីវ័យ២០ឆ្នាំម្នាក់នៅលើទូកក្នុងខេត្តក្រចេះនៅថ្ងៃទី២៥មីនា២០២៤។

ក្រុមគ្រួសារបានឲ្យដឹងថា ពួកគាត់ បានធ្វើដំណើរតាមទូកដចម្លងពីផ្ទះ ឆ្ពោះទៅកាន់មន្ទីរពេទ្យបង្អែកស្រុកសំបូរ ដើម្បីសម្រាលកូន ប៉ុន្តែបានឈឺពោះសម្រាលកូនពាក់កណ្តាលផ្លូវនៅលើទូក។

ម្តាយទារកឈ្មោះ សូត្រ បូផា មានទីលំនៅ ភូមិកំពង់រទេះ ឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ។នៅពេលជិះទូកទៅជិតដល់មន្ទីរពេទ្យបង្អែកស្រុក ក្រុមគ្រូពេទ្យបានជួយសង្រ្គោះទាន់ពេលវេលា ហើយមានសុខភាពល្អទាំងម្ដាយនិងកូន(ប្រុស)។

ក្រោយសម្រាលកូននៅលើទូករួច ស្ត្រីខាងលើក៏ត្រូវបានក្រុមគ្រូពេទ្យបញ្ជូនទៅសម្រាកមើលថែទាំនៅមន្ទីរពេទ្យស្រុក៕