ដោយ : ប.ន្ទាយ
បន្ទាយមានជ័យ ៖ មានកម្មវិធីបុណ្យពុទ្ធាភិសេកព្រះពុទ្ធរូប ព្រះអសីតិមហាសាវ័កចំនួន៩០អង្គ និងសម្ពោធសមិទ្ធផលនានានិងក៏ប្រគេនព្រះរាជក្រឹត្យតែងតាំងព្រះរាជាគណ:ថ្នាក់កិត្តិយស ព្រះរាជប្រកាសនីយបត្រតែងតាំងទីប្រឹក្សាគណ:សង្ឃនាយកក្នុងវត្តសុវណ្ណគង្គារាមរហាត់ទឹក ។
កម្មវិធីប្រារព្ធឡើងក្រោមអធិបតីភាពលោលអ៊ូ វណ្ណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជានាយករងខុទ្ទកាល័យប្រចាំការ មហាផ្ទៃ -តំណាងឯកឧត្តមឧបនាយករដ្ឋមន្ត្រីស សុខា និងលោកស្រី និមន្ត អញ្ជើញចូលរួមដោយព្រះមន្ត្រីសង្ឃ លោកយឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យនិងលោកស្រី ,លោកបៀវ ថាន ប្រធានមន្ទីរធម្មការនិងសាសនាខេត្ត , ព្រះតេជគុណឡៅ ទីនីន ព្រះគ្រូចៅអធិការវត្តនេះ និងព្រះសង្ឃ ,មន្ត្រីអាជ្ញាធរ កងកម្លាំង អាចារ្យ គណៈកម្មការ ពុទ្ធបរិស័ទ យ៉ាងច្រើនកុះករ ។
លោកលោករ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូររីបានអោយដឹងកាលពីថ្ងៃទី២៥ខែមីនាឆ្នាំ២០២៤ ថា: នៅក្នុងស្រុកមង្គលបូរី មានវត្តខាងព្រះពុទ្ធសាសនាចំនួន៥៩កន្លែង ។ ក្នុងនោះវត្តវត្តសុវណ្ណគង្គារាមរហាត់ទឹក ស្ថិតនៅភូមិ/ឃុំរហាត់ទឹកនេះ ជាវត្តមួយបង្កើតឡើងពីឆ្នាំ១៩២៤មក ក្រោមការដឹកនាំរបស់របស់ព្រះភិក្ខុកែវ ប្រាងនិងព្រះភិក្ខុដែង ញ៉ុន រួមនឹងពុទ្ធបរិស័ទចំណុះជើងវត្ត ។
វត្តស្ថិតនៅជាប់ដងស្ទឹងមង្គលបូរីនិងមានរហាត់ទឹកធំមួយនៅពីមុខ ទើបគេកំណត់ហៅឈ្មោះថា “វត្តវត្តសុវណ្ណគង្គារាមរហាត់ទឹក ” ។
តាំងពីកកើតវត្តដល់បច្ចុប្បន្នមានព្រះគ្រូចៅអធិការតែចំនួន៦អង្គប៉ុណ្ណោះ :ទី១- ព្រះតេជគុណកែវ ប្រាង ផ្តើមកសាងដំបូង (១៩២៤-១៩៥៥)។ទី២-ព្រះតេជគុណដែង ញ៉ុន (១៩៥៦-១៩៧៥)។ទី៣-ព្រះតេជគុណណម (១៩៧៩-៨៥)។ទី៤-ព្រះតេជគុណភួង បៃ (១៩៨៦-៨៩) ។ទី៥-ព្រះតេជគុណស្មាច់ លៀម (១៩៩០-២០១៨ ) បានដឹកនាំកសាងវត្តជាថ្មី កសាងសាលា ព្រះវិហារ កុដិ ។ទី៦- ព្រះតេជគុណឡៅ ទីន ពី១៩១៩-ដល់បច្ចុប្បន្ន ដែលបានដឹកនាំភិក្ខុ សាមណេរ អោយមានការសិក្សារៀនសូត្រនូវពុទ្ធវចន: ធម្មវិន័យ បាលីតាំងពីព្រះតិចដល់២០អង្គ អាចារ្យ ១០រូប គណៈ:កម្មការ១២រូប ។
ក្នុងនោះពីឆ្នាំ២០១៩ដល់២០២៤ នេះ ព្រះអង្គមេវត្តបានដឹកនាំកសាងសមិទ្ធផលដូចជា: បន្ទប់អនាម័យ១៨បន្ទប់ រថយន្តចំណុះ១,៥តោន ១គ្រឿង ជួសជុលរៀបចំប្រព័ន្ធភ្លើងព្រះវិហារ កុដិ សាលា គ្រឿងឧឃោសនស័ព្ទ ជួសជុលកែលុម្អកុដិព្រះគ្រូចៅអធិការ កន្លែងព្រះសង្ឃរៀនសូត្រ កសាងពុទ្ធរូប១៣អង្គ ព្រះអសីតិមហាសាវ័កចំនួន៩០អង្គ និងទេវរូប៣១អង្គ កសាងសាលាទឹក និងព្រះពុទ្ធប្រក់នាគនៅកណ្តាលស្រះ ។ កសាងដំបូលប្រក់ព្រះជុំវិញព្រះវិហារនិងស្តូបតម្កល់ព្រះពុទ្ធបរិនិព្វាន។ កសាងខឿនដាំដើមពោធិព្រឹក្ស និងស្តូបតម្កល់ព្រះពុទ្ធរូប កសាងផ្លូវចាក់បេតុង៣ខ្សែ(៦មគុណ៣០៩ម) កសាងបង្គោលសូឡា១៤០ដើម កសាងរបងជួរខាងជើង១៣០ម រៀបចំកាយដីចាក់បំពេញទីធ្លាខាងមុនិងខាងក្នុងវត្តនិងស៊ីទែនទឺក សរុបថវិការ : ១៤.១៦២.៤០០រៀល ,១៥០.៨១០ដុល្លាសរអានិង៥៩៤.៣១០បាត ។
លោលអ៊ូ វណ្ណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជានាយករងខុទ្ទកាល័យប្រចាំការ មហាផ្ទៃ -តំណាងឯកឧត្តមឧបនាយករដ្ឋមន្ត្រីស សុខាមានប្រសាសន៍កោតសរសើរ គាំទ្រនិងលើកទឹកចិត្តប្រគេនព្រះសង្ឃ ជូនមន្ត្រីរាជការ កងកម្លាំង សប្បុរសជន មហាជន ពុទ្ធបរិស័ទជិតឆ្ងាយដែលបានមូលមតិគ្នា សាមគ្គីភាព ឯកភាពគ្នាដឹកនាំ គ្រប់គ្រង កសាងសមិទ្អផលនានាក្នុងវត្តអោយមានការរីកចម្រើននិងសក្តិសមជាទីធ្វើបុណ្យធ្វើទាននិងគោរពសក្ការ: ។
តមកគណ:អធិបតីនិងភ្ញៀវបានចូលរួមកម្មវិធីដូចខាងលើតាមលំដាប់លំដោយ ហើយបានប្រគេន និងជូនពរជ័យសិរីសួស្តីក្នុងឱកាសបុណ្យពិធីបុណ្យចូលឆ្នាំរោង ឆស័ក ពស ២៥៦៧ ជាឆ្នាំគម្រប់នេះមានរយ:ពេល៤ថ្ងៃ ពីថ្ងៃ៥កើតដល់៨កើតខែចេត្រ ត្រូវនឹងថ្ងៃទី១៣ដល់១៦ខែមេសា គស២០២៤ ខាងមុខ ៕