សន្ដិសុខសង្គម

ចាប់បានសត្វក្រពើមួយក្បាលទម្ងន់៤០គីឡូក្រាមក្នុងទឹកស្ទឹងសង្កែ

ដោយ៖ សុខុម
បាត់ដំបង៖ ប្រជាពលរដ្ឋភ្ញាក់ផ្អើលនៅពេលប្រទះឃើញសត្វក្រពើមួយក្បាលកំពុងហែលបណ្តែតខ្លួនក្នុងទឹកស្ទឹងសង្កែនៅវេលារសៀលថ្ងៃទី២៦មីនា២០២៤។

ក្រោយពីឃើញបែបនេះ ប្រជាពលរដ្ឋនិងសមត្ថកិច្ចតាមចាប់យកចេញពីក្នុងទឹកស្ទឹងនោះដើម្បីកុំឱ្យវាទៅបង្កការភ័យខ្លាចនិងប៉ះពាល់ដល់មនុស្សតទៅទៀត។

សត្វក្រពើដែលចាប់បាននោះវាមានទម្ងន់ដល់ទៅ៤០គីឡូក្រាមឯណោះ ហើយក៏ពុំដឹងថាវាបានរួចចេញពីកន្លែងចិញ្ចឹមណាមួយឡើយ៕