សន្ដិសុខសង្គម

សិស្សវិទ្យាល័យម្នាក់នៅខេត្តកំពង់ឆ្នាំងបានលង់ទឹកស្រះក្បែរសាលារៀនស្លាប់

ដោយ៖ សុខុម
កំពង់ឆ្នាំង÷ សិស្សវិទ្យាល័យមួយក្រុមនៅក្រុងកំពង់ឆ្នាំងបាននាំគ្នាទៅលេងទឹកស្រះក្នុងចំណោមនោះក៏ស្រាប់តែមានសិស្សម្នាក់បានលង់ទឹកស្រះស្លាប់។ ហេតុការណ៍នេះបានកើតឡើងនៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ នៅវិទ្យាល័យក្រុងកំពង់ឆ្នាំង ស្ថិតនៅក្នុងភូមិទី៨ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។

ក្រោយកើតហេតុសមត្ថកិច្ចបានបញ្ជាក់ថា ឈ្មោះ ខន ចន្ទ័វឌ្ឍនា អាយុ ១៥ឆ្នាំ រៀនថ្នាក់ទី៧ A នៃវិទ្យាល័យក្រុងកំពង់ឆ្នាំងលង់ទឹកស្រះ។មុននេះមានទីលំភូមិក្តីត្នោត ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ប្រភពបានឱ្យដឹងទៀតថា នៅមុនពេលកើតហេតុ មានសិស្សសាលា មួយក្រុម មានគ្នា២ទៅ៣នាក់ បាននាំគ្នាដើរទៅមាត់ស្រះ ក្នុងគោលបំណងចុះទៅលេងទឹក។ពេលទៅដល់មាត់ស្រះសិស្សរងគ្រោះបានចុះលេងមុនគេ ហើយក៏រអិលជើងចូលក្នុងស្រះមានជម្រៅជាងដងខ្លួនទាំងមិនចេះហែលទឹក។សិស្ស២នាក់ដែលទៅជាមួយឃើញក៏រត់មកប្រាប់គ្រូភ្លាម។ ពេលលោកគ្រូទៅជួយសង្គ្រោះជាអកុសលសិស្សនោះបានស្លាប់បាត់បង់ជីវិតទៅហើយ៕