ដោយ : បន្ទាយ
បន្ទាយមានជ័យ៖ អាជ្ញាធរក្រុងសិរីសោភ័ណបានដាក់បទបញ្ជានិងអនុវត្តវិធានការទៅលើម្ចាស់និងអ្មកបើកបររថយន្តធំៗ រួមទាំងរថយន្តដឹកដីទាំងឡាយណា ដែលបានបើកជាន់លើ ហើយធ្វើអោយខូចខាតឬបំផ្លាញកម្រាលក្រាលការ៉ូទ្បា សាប លូ គម្របលូ រីហ្គាឬសំណង់ផ្សេងទៀតតាមចញ្ចើមផ្លូវនិងតួផ្លូវក្នុងក្រុងត្រូវតែជួសជុលឡើងវិញហើយជាបន្ទាន់និងដោយគ្មានលក្ខខណ្ឌ ។នេះបើតាមលោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណបានថ្លែងប្រាប់សារព័ត៌មានកាលពីថ្មីៗនេះ។
លោកបានបន្តថា:ការ៉ូទ្បានិងសំណង់ផ្សេងៗទៀតដូចខាងលើដែលបានរៀបចំនៅតាមចញ្ចើមផ្លូវជាតិលេខ៥៦ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៦ ផ្លូវខេត្តនិងផ្លូវផ្សេងទៀតនៅក្នុងក្រុងគឺសម្រាប់ភ្ញៀវ.ប្រជាពលរដ្ឋដើរថ្មើរជើងឬដើម្បីហាត់ប្រាណ ឬម្ចាស់ដីនិងផ្ទះ សំណង់នានាចេញ ចូល។
ឬជាទ្រព្យសម្បត្តិសាធារណ:ផង ទ្រព្យសម្បត្តិឯកជនផង។ហេតុនេះ ត្រូវចូលរួមថែរក្សាការពារ ហើយបើមានការប៉ះពាល់ឬបង្កខូចខាតតំណាងនីតិបុគ្គលនិងរូបវ័ន្តបុគ្គល មានសិទ្ធិការពារ តវ៉ាឬប្តឹងទារសំណង បើសិនជាមានជនណាបង្កខូចខាត។
លោកបានកត់សម្គាល់ថា : ជាក់ស្តែងកន្លងមកនេះ រថយន្ត យានយន្តដឹកធ្ងន់បានបើកកិនឬជាន់ដោយចេតនា អចេតនាបង្កឲ្យរងការខូចខាតទ្រព្យសម្បត្តិឯកជននិងរដ្ឋនេះ ជាបន្តបន្ទាប់ ហើយគ្មាននណារចេញមុខទទួលខុសត្រូវលើការជួសជុលសងឡើយ ។
ហេតុនេះ នៅពេល រដ្ឋបាលក្រុងបានហៅម្ចាស់ឬអ្នកបើកបររថយន្តនិងម្ចាស់ដីដែលបានត្រូវចាក់ដីក៏ត្រូវចូលរួមរៀបចំជួសជុលការ៉ូឡានិងសំណង់ដូចប្រភេទខាងលើតាមចញ្ចើមផ្លូវឡើងវិញ ។
មន្ត្រីរាជការនិងប្រជាពលរដ្ឋដែលមានការប៉ះពាល់ ពាក់ព័ន្ធក្នុងករណី ហើយមានលំនៅឬរបររកស៊ី ធ្វើការក្នុងសិរីសោភ័ណ បានគាំទ្រសារទរនឹងថ្លែងអំណរគុណចំពោះបទបញ្ជាវិធានការនៃចំណាត់ការនេះ ។
ដោយឡែក.ករណីការ៉ូឡានិងសាបចិញ្ចើមផ្លូវដែលរងការខូចខាតមួយកន្លែងនេះ មានរយៈពេលជិត ១ខែមកហើយ ដោយរថយន្តដឹកដីចេញ-ចូលចាក់ដីនៅផ្នែកខាងក្រោយជិតមាត់ស្ទឹងក្រុងសិរីសោភ័ណ។
ទាក់ទិនករណីនេះ លោក សុក ចាន់ថា ប្រធានមន្ទីសាធារណៈការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យបានអោយដឹងថ្ងទី១៨ខែមីនាថា : រថយន្តដឹកដីឬទំនិញដែលកិនធ្វើឲ្យខូចខាតកម្រាលការ៉ូឡានៅចំណុចចិញ្ចើមផ្លូវខាងលិចក្បាលស្ពានសែនសិនប្រមាណជាង១០០ម៉ែត្រនៃចិញ្ចើមផ្លូវខាងជើងនោះគឺម្ចាស់ដី និងម្ចាស់រថយន្តយល់ព្រមទទួលខុសត្រូវ ហើយធានាខ្លួនធ្វើការជួសជុលសំណង់ខូចខាតសងរដ្ឋទ្បើងវិញ ៕