ដោយ : បន្ទាយ
បន្ទាយមានជ័យ៖ លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ព្រះឧត្តមសីលញាណ ធុល សុធា ព្រះរាជាគណៈថ្នាក់កិត្តិយស និងមេគណខេត្តគណៈមហានិកាយ លោកបៀវ ថាន ប្រធានមន្ទីរធម្មការនិងកិច្ចការសាសនាខេត្ត បានអញ្ជើញនិងនិមន្តជាអធិបតីចូលរួមក្នុងពិធីបុណ្យចម្រើនព្រះជន្មាយុ ប៉ែន សាវុធ ព្រះធម្មធរអនុគណស្រុកនៅវត្តសាលរង្សីយារាម កាលពីថ្ងៃទី១៨ខែមីនា ឆ្នាំ២០២៤ ។
ក្នុងពិធីនោះ លោកអ៊ុំ រាត្រី ព្រះឧត្តមសីលញាណ ធុល សុធា ព្រះរាជាគណៈថ្នាក់កិត្តិយស និងមេគណខេត្តគណៈមហានិកាយ លោកបៀវ ថាន ប្រធានមន្ទីរធម្មការនិងកិច្ចការសាសនាខេត្ត សូមឲ្យមន្ត្រីអាជ្ញាធរនិងមន្ត្រីសង្ឃ និងពុទ្ធបរិស័ទថែរក្សាសាមគ្គី ប្រពៃណីនិងបង្កលក្ខណ:ឲ្យបានល្អ។ គឺពេលអញ្ជើញនិងនិមន្តជាអធិបតីចូលរួមក្នុងពិធីបុណ្យចម្រើនព្រះជន្មាយុ និងស្រោចស្រពសុគន្ធវារីប្រគេនព្រះគ្រូ សច្ចធនោ ប៉ែន សាវុធ ព្រះធម្មធរអនុគណស្រុកនៅវត្តសាលរង្សីយារាម(ស្រះរាំង) ឃុំស្រះរាំង ស្រុកមង្គលបូរី និងក៏មានការចូលរួមពីព្រះមន្ត្រីសង្ឃ មន្ត្រីថ្នាក់ដឹកនាំមន្ទីរ អង្គភាព មេបញ្ជាការ/ រង ស្នងការរង មន្ត្រី សប្បុរសជន ពុទ្ធបរិស័ទជិតឆ្ងាយជាចមុនរើនទៀត ។
លោកបៀវ ថាន ប្រធានមន្ទីរធម្មការនិងកិច្ចការសាសនាខេត្តបន្ទាយមានជ័យបានប្រសាសន៍ថា :កម្មវិធីបុណ្យចម្រើនព្រះជន្មនិងស្រោចស្រពសុគន្ធវារីនេះគេធ្វើនេះ ក្នុងគោលបំណងរឹតចំណង បង្កើនសាមគ្គីភាព រវាងវត្តអារាមនិងពុទ្ឋបរិស័ទ រក្សាប្រពៃណីទំនៀមទម្លាប់របស់ខ្មែរនៅតាមមូលដ្ឋាន និងក៏ដោយសារ ប្រទេសជាតិមានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ។
គឺក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទើបប្រជាពលរដ្ឋពុទ្ធបរិស័ទ មានឱកាសបានធ្វើបុណ្យទៅតាម ទំនៀមទម្លាប់ប្រពៃណី និង ជំនឿសាសនារៀងៗខ្លួនធ្វើឡើងយ៉ាងអធិកអធម្ម សប្បាយរីករាយទៀតផង ពិសេស ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរក្នុងពេលដ៏ខ្លីខាងមុខ។
នាឱកាសនោះ លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា : វត្តនេះក៏មានការកសាងវត្តនិងដឹកនាំប្រណិប័តបានរួមចំណែកក្នុងការកសាងសង្គមជាតិមួយប្រកបដោយសីលធម៌ ចរិយាធម៌ ។
និងជាជាកន្លែងបណ្ដុះនូវធនធានមនុស្សទាំងផ្លូវលោក ផ្លូវធម៌ និងប្រកបដោយ សម្បជ្ជ:ញ្ញ: មនសិការ ។
នាចុងបញ្ចប់នៃកម្មពិធីនោះ មានការស្រោចស្រពសុគន្ធវារី ប្រគេនព្រះគ្រូសច្ចធនោ ប៉ែន សាវុធ និងព្រះសង្ឃ១៥០អង្គនិមន្តបិណ្យបាត្រ ៕