សន្ដិសុខសង្គម

នគរបាលខេត្តបន្ទាយមានជ័យ”ត្រួតពិនិត្យរដ្ឋបាល”ពេលរាត្រី ៖ ឃាត់ខ្លួនអ្នកបើកបរ៨នាក់មានសារធាតុញៀន ,អ្នកបើកបរ១០នាក់មានជាតិស្រវឹង

ដោយ :បន្ទាយ
បន្ទាយមានជ័យ៖ អនុវត្តតាមការណែនាំ និង បទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅយប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង២២យប់ បានចាត់តាំង លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរ: ស្នងការរង ផែនការងារសេនាធិការ លោកឧត្តមសេនីយ៍ត្រី ប៊ុន ផេង ស្នងការរង ផែនគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និង អគ្គិភ័យ ដឹកនាំកម្លាំងការិយាល័យជំនាញធ្វើរដ្ឋបាលចំហចុះត្រួតពិនិត្យអាវុធនៅក្នុងភូមិសាស្រ្តខេត្តនិងទប់ស្កាត់អ្នកបើកបរអ្នកបើកបរមានជាតិស្រវឹង (ជាតិអាល់កុលលើសកម្រិត) ដើម្បីទប់ស្កាត់ ករណីគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវពេលរាត្រី។

មន្ត្រីនគរបាលនៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យបានអោយដឹងថា: ចំពោះកម្លាំងរបស់អធិកាដ្ឋានចំនួន០៩ក្រុង/ស្រុក(សិរីសោភ័ណ មង្គលបូរី ព្រះនេត្រព្រះ ម៉ាឡៃ ថ្មពួក អូរជ្រៅ ស្វាយចេក )ធ្វើការត្រួតពិនិត្យស្ថិតនៅក្នុងភូមិសាស្រ្តក្រុង/ស្រុករៀងៗខ្លួន។

ជាលទ្ធផលកិច្ចប្រតិបត្តិការ សមត្ថកិច្ចយើងបាន៖
-អប់រំម្ចាស់មធ្យោបាយ និង អ្នករួមដំណើរចំនួន៩០២នាក់/ ស្រីចំនួន៣៧៣នាក់។
-ត្រួតពិនិត្យលើមធ្យោបាយរថយន្តតូចធំចំនួ៣០៦គ្រឿង , ម៉ូតូចំនួន២៦៤គ្រឿង , គោយន្តកន្ត្រៃចំនួន០៤គ្រឿង។

មន្ត្រីបានបន្តថា : ប្រតិបត្តិការត្រួតពិនិត្យនេះកម្លាំងអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ បានរកឃើញអ្នកមានជាតិអាគុលសរុបចំនួន១០នាក់ និងនាក់ប្រើរប្រាស់សារធាតុញៀនចំនួន០៨នាក់/ ស្រី០២នាក់។
-កម្លាំងអធិការដ្ឋាននគរបាលស្រុកមង្គលបូរីបានរកឃើញអ្នកមានជាតិអាល់កុល ចំនួន០៣នាក់។
-អធិការដ្ឋាននគរបាលស្រុកម៉ាឡៃបានរកឃើញអ្នកមានជាតិអាល់កុលចំនួន០១នាក់។

មន្ត្រីនគរបាលនៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យបានអោយដឹងបន្តថា: ចំពោះអ្នកមានលើសជាតិអាល់កុលមិនអោយបន្តបើកបរទៀតទេ(ឃាត់ទុក)រហូតដល់ស្វាង ទើបអនុញ្ញាតឲ្យបើកបរបន្ត៕