ព័ត៌មានជាតិ

ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញនាំយកអំណោយចុះសួរសុខទុក្ខ គ្រួសារសមាជិកដែលមានប្រពន្ធទើបសម្រាលកូន

ដោយ : បន្ទាយ
ភ្នំពេញ :មន្ទីរភស្តុភារ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារ នាំយកអំណោយរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខគ្រួសារ លោកអនុសេនីយ៍ត្រី  ហ៊ន សុភាន់ ជំនួយការ ការិយាល័យសុខាភិបាលដែលមានប្រពន្ធទើបសម្រាលកូន កំពុងសម្រាកថែទាំសុខភាពនៅគេហដ្ឋាន។

មន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញអោយដឹងកាលពីថ្ងៃទី១៨ខែមីនា ឆ្នាំ២០២៤ ថា : លោកវរសេនីយ៍ទោ យូ គឹមលី ប្រធានមន្ទីរភស្តុភារដូចខាងលើបានដឹកនាំកម្លាំងបំពេញការងារនេះ ។

លោកវរសេនីយ៍ទោ ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងបាននាំយកអំណោយរបស់លោកមេបញ្ជាការ និងថវិកាដែលចូលរួមពី នាយ-នាយរង នៃមន្ទីរភស្តុភារ ក្នុងស្មារតីសាមគ្គីភាព សរុបចំនួន ១០០០០០០រៀល, ទឹកសុទ្ធ ០៤កេស, ទឹកដោះគោ ០៤យួរ ជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែកសម្រាលបន្ទុកក្នុងការសម្រាកព្យាលផងដែរ៕