ព័ត៌មានជាតិ

នាំអំណោយលោកឧត្តមសេនីយ៍ស្នងការ ចុះសួរសុខទុក្ខមន្រ្តីនគរបាលមួយរូបកំពុងសម្រាកព្យាបាលជំងឺ

ដោយ : បន្ទាយ
បន្ទាយមានជ័យ :លោកវរសេនីយ៍ទោ ស មនោរម្យ នាយរងការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា បានដឹកនាំមន្ត្រីនៃការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា និង នាំយកអំណោយរបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ចុះសួរសុខទុក្ខ លោក វរសេនីយ៍ត្រី ឆួន លីជិញ នាយរងការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា ដែលជួបគ្រោះថ្នាក់ចរាចរណ៍កាលពីយប់ថ្ងៃទី១៣ខែមីនាឆ្នាំ២០២៤កន្លងទៅ និងកំពុងសម្រាកព្យាបាលជងឺនៅខេត្តបាត់ដំបង ។

មន្ត្រីនគរបាលអោយដឹងកាលពីថ្ងៃទី១៥ខែមីនាថា: អំណោយនិងសម្ភាររួមមាន: ថវិកា ចំនួន៥០០.០០០រៀល(ហាសិបមុឺនរៀល) ទឹកសុទ្ធ និងទឹកដោះគោឆៅ ។

ជាមួយគ្នានេះលោកវរសេនីយ៍ ស មនោរម្យ បានពាំការសួរសុខទុក្ខពីសំណាក់ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត ដើម្បីជាការលើកទឹកចិត្ត នាំយកថវិការួមសម្ភារខាងលើ ប្រគល់ជូនប្អូន វរសេនីយ៍ត្រី ឆួន លីជិញ ដែលរងរបួសដោយជួបគ្រោះថ្នាក់ចរាចរណ៍ និងជូនពរប្អូនឆាប់ជាសះស្បើយនិងឆាប់បានទៅបម្រើការងារវិញផងដែរ ។

ក្រុមគ្រួសារលោក វរសេនីយ៍ត្រី ឆួន លីជិញ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកឧត្តមសេនីយ៍ទោ ស្នងការ ដែលបានចាត់ លោកវរសេនីយ៍នាយរងការិយាល័យ រួមមន្ត្រី ចុះមកសួរសុខទុកុ្ខដល់រូបលោកផ្ទាល់និងក្រុមគ្រួសារព្រមទាំងឧបត្ថម្ភថវិកា សម្ភារៈ ៕