សេដ្ឋកិច្ច

កសិករវ័យក្មេងម្នាក់ទៀតហើយនៅខេត្តពោធិ៍សាត់ ឈ្នះរង្វាន់ធំ ១២៥លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

ពោធិ៍សាត់ ៖ បុរសជាកសិករវ័យក្មេងម្នាក់នៅខេត្តពោធិ៍សាត់ មានសំណាងបានឈ្នះរង្វាន់ធំពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ នូវទឹកប្រាក់សុទ្ធចំនួន ១២៥លានរៀល។បុរសដែលមានសំណាងបានឈ្នះរង្វាន់ធំពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ នូវចំនួនទឹកប្រាក់ ១២៥លានរៀលខាងលើនេះ មានឈ្មោះ សាំ ចាន់រ៉ា អាយុ២៧ឆ្នាំ បច្ចុប្បន្ន មានមុខរបរជាកសិករ រស់នៅភូមិកណ្តាល ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

នៅចំពោះមុខក្រុមការងារតំណាងក្រុមហ៊ុនដែលយកប្រាក់រង្វាន់ទៅប្រគល់ជូនដល់លំនៅដ្ឋាន លោក សាំ ចាន់រ៉ា បាននិយាយប្រាប់ឱ្យដឹងថា ចំពោះកម្រិតជីវភាពសព្វថ្ងៃនេះ គឺមិនសូវធូរធានោះទេ ព្រោះមិនមានមុខរបរអ្វីក្រៅពីធ្វើស្រែដែលជាប្រភពចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារតែប៉ុណ្ណោះ។ ដោយឡែក សម្រាប់ការឈ្នះរង្វាន់ប្រាក់លានខាងលើនេះ គឺជារឿងដែលនឹកស្មានមិនដល់នោះទេ ខណៈដែលពេលចេញទៅបាញ់ថ្នាំស្រូវនៅស្រែដូចសព្វដង ក៏ទិញភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ មួយកំប៉ុងទុកទទួលទាន លុះពេលទៅដល់វាលស្រែ ក្រោយពេលបាញ់ថ្នាំស្រូវរួច ក៏គាស់ក្រវិលកំប៉ុងទទួលទានដើម្បីទទួលទាន ស្រាប់តែឃើញមានរង្វាន់ធំ១២៥លានរៀលតែម្ដង។ លោកបានបន្តថា គ្រាន់តែឃើញត្រូវរង្វាន់ភ្លាម លោកពិតជាមានអារម្មណ៍រីករាយរំភើបជាខ្លាំង ស្ទើរតែមិនជឿភ្នែកខ្លួនឯង ហើយបានរួសរាន់ត្រលប់មកផ្ទះវិញ ហៅឪពុកម្តាយ និងប្រពន្ធ ឱ្យជួយមើល ព្រមទាំងទូរស័ព្ទជូនដំណឹងដល់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទដែលមានស្រាប់នៅនឹងក្រវិលកំប៉ុងតែម្ដង។

អ្នកដែលមានសំណាងរូបនេះបានបញ្ជាក់ទៀតថា ក្រោយពេលទទួលបានទឹកប្រាក់រង្វាន់ធំពីភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវ ១២៥លានរៀលនេះ លោកនឹងយកមួយចំណែកសងបំណុលគេ និងយកធ្វើបុណ្យជូនឪពុក-ម្ដាយ ហើយនៅសល់ប៉ុន្មានយកទៅទិញដីស្រែបន្ថែមសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារទៅថ្ងៃអនាគត។

ជាចុងក្រោយ លោក សាំ ចាន់រ៉ា បានអំណរគុណដល់ក្រុមហ៊ុនខារ៉ាបាវ ដែលបានផ្តល់រង្វាន់ពិតប្រាដកដល់រូបលោក និងសូមជូនពរឱ្យក្រុមហ៊ុនមានភាពរីកចម្រើនកាន់តែខ្លាំងតទៅមុខទៀត។

សូមបញ្ជាក់ដែរថា សម្រាប់ឆ្នាំ២០២៤ នេះ ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានបន្ថែមទឹកប្រាក់រង្វាន់យ៉ាងសន្ធឹកសន្ធាប់ និងបង្កើនពី១០០លានរៀល ឡើងដល់ ១២៥លានរៀលចំនួន២០០រង្វាន់, ទឹកប្រាក់ ១០លានរៀលចំនួន ២០០រង្វាន់, ទឹកប្រាក់ ១លានរៀលចំនួន ២០០រង្វាន់, ម៉ូតូ HONDA Dream ចំនួន ២០០គ្រឿង, ទូរស័ព្ទ iPhone ចំនួន២០០គ្រឿង និងរង្វាន់ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ រាប់លានកំប៉ុង។

ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ រសជាតិឆ្ងាញ់ និងជួយកែប្រែជីវភាពរបស់លោកអ្នកពិតប្រាកដ ! ខារ៉ាបាវ អ្នកតស៊ូដ៏អស្ចារ្យ….