ដោយៈសិរីមតី/ភ្នំពេញ៖កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំពិព័រណ៍ពាណិជ្ជកម្មអ៊ីតាលី-កម្ពុជា ២០២៤ ដែលនឹងប្រារព្ធធ្វើឡើងនៅ ថ្ងៃទី ០៧ ដល់ ០៩ ខែមីនា នៅមជ្ឈមណ្ឌលសន្និបាត និង ពិព័រណ៍កោះពេជ្រ, រាជធានីភ្នំពេញ ។ពិព័រណ៍នឹងចាប់ផ្តើមពីម៉ោង ៩ ព្រឹករហូតដល់ម៉ោង ៦ល្ងាច។
ពិព័រណ៍ ពាណិជ្ជកម្មអ៊ីតាលី-កម្ពុជា រៀបចំឡើងក្នុងគោលបំណង ស្វែងរកដៃគូអាជីវកម្ម/ក្រុមហ៊ុន ផ្សាភ្ជាប់ទំនងទំនាក់ការធ្វើពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងប្រទេសអ៊ីតាលី។ អ្នកចូលរួមទស្សនា ពិព័រណ៍ អាចធ្វើការស្វែងយល់ពីផលិតផល និងសេវាកម្មថ្មីៗ ស្ទើរគ្រប់វិស័យដូចជា វិស័យម្ហូបអាហារ ភេសជ្ជៈ គ្រឿងសំអាង សំភារៈផ្ទះបាយ សំភារៈតុបតែងផ្ទះ ម៉ាស៊ីនកសិកម្ម គ្រឿងសង្ហារឹម ផ្នែកបច្ចេកវិទ្យានិងសំភារៈផ្គត់ផ្គង់រោងចក្រ ដែលសុទ្ធសឹងផលិតផលដ៏មានគុណភាពខ្ពស់ និងនាំចូលមកពីប្រទេសអ៊ីតាលី។
អ្នកចូលរួមទស្សនាក៏អាចមានឱកាស ជួបផ្ទាល់ជាមួយម្ចាស់អាជីវកម្ម/ក្រុមហ៊ុន លំដាប់ថ្នាក់អន្តរជាតិ ជាង ១០០ក្រុមហ៊ុន និង១០០ស្តង់។
ពិព័រណ៍ ពាណិជ្ជកម្មអ៊ីតាលី-កម្ពុជា មានការគ្រាំទ្រពី ក្រសួងពាណិជ្ជកម្ម, សភាពាណិជ្ជកម្មកម្ពុជា, ស្ថាតទូតអ៊ីតាលីប្រចាំប្រទេសថៃ និងសមាគមពាណិជ្ជកម្មអ៊ីតាលីប្រចាំប្រទេសថៃ។
លោក លោកស្រី អ្នកនាង កញ្ញាក៏ធ្វើការចុះឈ្នោះជាមុនតាមរយៈLinks ខាងក្រោម:
https://forms.gle/ibhcQhuzEKKRb3DQ9
ទំនាក់ទំនងលេខទូរស័ព្ទ: 855 10 792 242