សេដ្ឋកិច្ច

រំភើបហួស ! បុរសម្នាក់សម្រេចបានក្ដីស្រមៃរបស់ខ្លួនចង់បានគោយន្តសម្រាប់ធ្វើស្រែ ក្រោយឈ្នះរង្វាន់ធំ ១២៥លានរៀលពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

កំពង់ស្ពឺ ៖ អាចនិយាយបានជារឿងចៃដន្យស្ទើមិននឹកស្មានដល់ និងអស្ចារ្យបំផុត ខណៈដែលបុរសម្នាក់អាចសម្រេចបាននូវក្ដីប្រាថ្នារបស់ខ្លួន ក៏ដូចជាក្រុមគ្រួសារដោយការចង់បានគោយន្តមួយគ្រឿងសម្រាប់ធ្វើស្រែចំការក្រោយបានឈ្នះរង្វាន់ធំលុយសុទ្ធពីក្រុមហ៊ុន ភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវ ចំនួន ១២៥លានរៀល។

បុរសដែលមានសំណាងបានឈ្នះរង្វាន់ធំពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ នូវចំនួនទឹកប្រាក់ ១២៥លានរៀលខាងលើនេះ មានឈ្មោះ ភឺន មី អាយុ៤៣ឆ្នាំ មានមុខរបរជាកសិករ និងជាងសំណង់ បច្ចុប្បន្នមានទីលំនៅភូមិត្រពាំងអង្ក្រង ឃុំត្រាចទង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
បុរសដែលមានសំណាងបានក្លាយជាមហាសេដ្ឋីប្រាក់លានពីភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវក្នុងរដូវកាលថ្មីដើមឆ្នាំ២០២៤រូបនេះបានប្រាប់ឱ្យដឹថា បច្ចុប្បន្ននេះ បើនិយាយពីជីវភាពគ្រួសារគឺមានភាពខ្សត់ខ្សោយ ព្រោះក្រៅពីធ្វើស្រែបន្តិចន្តួច គឺចេញស្វែងរកចំណូលប្រចាំថ្ងៃនៅតាមការដ្ឋានសំណង់នានាក្នុងនាមជាជាងផ្នែកបៀកថ្នាំ។

ដោយឡែក សម្រាប់ការឈ្នះរង្វាន់ប្រាក់លានខាងលើនេះ គឺជារឿងដែលនឹកស្មានមិនដល់នោះទេ ខណៈដែលពេលចេញទៅធ្វើការនៅការដ្ឋានសំណង់បុរី១០០ខ្នង ស្ថិតនៅក្នុងខេត្តកណ្តាល ហើយមានអាការអស់កម្លាំង ក៏ទិញភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ មួយកំប៉ុងទទួលទាន លុះពេលគាស់ក៏ឃើញមានរង្វាន់ធំ១២៥លានរៀលតែម្ដង។ លោកបានបន្តថា ៖ គ្រាន់តែឃើញត្រូវរង្វាន់ភ្លាម លោកពិតជាមានអារម្មណ៍រីករាយរំភើបជាខ្លាំង ដោយគិតថាជាការយល់សប្តិ ហើយបានហៅអ្នកជិតខាងឱ្យជួយមើល ព្រមទាំងទូរស័ព្ទជូនដំណឹងដល់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទដែលមានស្រាប់នៅនឹងក្រវិលកំប៉ុង។

លោក ភឺន មី បានបញ្ជាក់ថា ក្រោយពេលទទួលបានទឹកប្រាក់រង្វាន់ធំពីភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវ លោកនឹងយកមួយចំណែកសងបំណុលធនាគារ ហើយយកមួយចំណែកទៀតទិញគោយន្តសម្រាប់ធ្វើស្រែដែលជាក្ដីស្រមៃរបស់លោកជាយូរមកហើយ ហើយនៅសល់ប៉ុន្មានទុកព្យាបាលជំងឺប្រចាំកាយ និងសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារទៅថ្ងៃអនាគត។

ជាចុងក្រោយ លោក ភឺន មី បានអំណរគុណដល់ក្រុមហ៊ុនខារ៉ាបាវ ដែលបានផ្តល់រង្វាន់ពិតប្រាដកដល់រូបលោក និងសូមជូនពរឱ្យក្រុមហ៊ុនមានភាពរីកចម្រើនកាន់តែខ្លាំងតទៅមុខទៀត។

សូមបញ្ជាក់ដែរថា សម្រាប់ឆ្នាំ២០២៤ នេះ ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានបន្ថែមទឹកប្រាក់រង្វាន់យ៉ាងសន្ធឹកសន្ធាប់ និងបង្កើនពី១០០លានរៀល ឡើងដល់ ១២៥លានរៀលចំនួន២០០រង្វាន់, ទឹកប្រាក់ ១០លានរៀលចំនួន ២០០រង្វាន់, ទឹកប្រាក់ ១លានរៀលចំនួន ២០០រង្វាន់, ម៉ូតូ HONDA Dream ចំនួន ២០០គ្រឿង, ទូរស័ព្ទ iPhone ចំនួន២០០គ្រឿង និងរង្វាន់ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ រាប់លានកំប៉ុង។

ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ រសជាតិឆ្ងាញ់ និងជួយកែប្រែជីវភាពរបស់លោកអ្នកពិតប្រាកដ ! ខារ៉ាបាវ អ្នកតស៊ូដ៏អស្ចារ្យ….