កីឡា

ប្រកួតកីឡាសិស្សបឋមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្តបន្ទាយមានជ័យឆ្នាំសិក្សា២០២៣-២០២៤

ដោយ : បន្ទាយ
បន្ទាយមានជ័យ :ប្រកួតកីឡាសិស្សបឋមសិក្សាជ្រើសរើសថ្នាក់ខេត្តបន្ទាយមានជ័យ ធ្វើឡើង៤ថ្ងៃពីថ្ងៃទី២០-២៣ខែកុម្ភៈ ឆ្នាំ២០២៤ នៅ៣ទីលាន  ហើយសមាសភាពចម្រុះជាកីឡាករ កីឡាការិនី ។


កម្មវិធីបិទនៃការប្រកួតនិងប្រគល់ពាន រង្វាន់ធ្វើនៅទីលានបាល់ទាត់ស្មៅសិប្បនិម្មិត វិទ្យាល័យហ៊្ន សែនខ្លាកូន នា ល្ងាចថ្ងៃទី២៣ខែកុម្ភ:ឆ្នាំ២០២៤ ក្រោមធិបតីភាពលោកឈួ ប៊ុនរឿង ប្រធានមន្ទីរអប់រំយុវជននិងគីឡា លោកអនុប្រធាននិងលោកស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ ។

នេះបើតាមលោកចាប់ សុម៉េង អនុប្រធានមន្ទីរអប់រំ យុវជននិងកិឡាខេត្តបន្ទាយមានជ័យនិងជាប្រធានគណ:កម្មការនៃការប្រកួតអោយដឹងកាលពីល្ងាចថ្ងៃទី២៣ខែកុម្ភ:ឆ្នាំ២០២៤។

លទ្ធផលនៃការប្រកួតមានដូចតទៅ :
I- ប្រភេទវិញ្ញាសាអត្តពលកម្ម: ១- រត់ល្បឿន៦០ម៉ែត្រ នារី លេខ១ បានទៅលើ  ហៀតបូផាស្រុកថ្មពួក លេខ២ បានទៅលើ ឈូកដាវ៉ាន់ ស្រុកភ្នំស្រុក លេខ ៣ បានទៅលើ ហា ដកកែវ ស្រុកអូរជ្រៅ។
២-រត់ល្បឿន៨០ម៉ែត្រ កុមារា លេខ១ បានទៅលើ  តាំង សុខដែន
ស្រុកភ្នំស្រុក លេខ២ ឈឿយប៊ុនធាង ស្រុកភ្នំស្រុកស្វាយចេក លេខ៣ ភ័ក្រ សុខចំរើន ស្រុកមង្គលបូរី ។
៣- លោតកម្ពស់កុមារី លេខ១ បានទៅលើ ផាន់ លក្ខិណាស្រុកមង្គលបូរី លេខ២ យេនស្រីពេជ្រ ក្រុងសិរីសោភ័ណ
លេខ៣ ឡុងរស្មី ស្រុកម៉ាឡៃ ។

៤-លោតកម្ពស់ កុមារា លេខ១ បានទៅលើ ប៉ាន់ ពិសិត ស្រុកព្រះនេត្រព្រះ លេខ២ ភិត ចាន់រ៉ុង ស្រុកមង្គលបូរី លេខ ៣ វ៉ាន់ សិលា ស្រុកស្វាយចេក ។
៥-លោតចម្ងាយ កុមារី លេខ១ បានទៅលើ ហម តុលាស្រុកភ្នំស្រុក  លេខ២ សេន រក្សា ស្រុកម៉ាឡៃ លោកខ៣ សុន សិលា ស្រុកមង្គលបូរី ។
៦-រត់ចម្ងាយ កុមារា លេខ១ បានទៅលើ ហៀង ផាន់ណា ស្រុកមង្គលបូរី លេខ២ ថា វណ្ណ ស្រុកភ្នាមស្រុក លេខ៣ សុខា ធឹមសុភា ក្រុងសិរីសោភ័ណ ។
៧-រត់បណ្តាក់៥០×៤ កុមារា លេខ១ បានទៅលើឃេត ស៊ីលាភ ស្រុកស្វាយចេក ។
លេខ១ ធី ឆាងទី ស្រុកស្វាយចេក លេខ១ ឡាប ប៊ុនអាន ស្រុកស្វាយចេក និងលេខ១ ឈឿយ ប៊ុនធៀង ស្រុកស្វាយចេក ។

រត់បណ្តាក់៥០×៤ កុមារា លេខ២ បានទៅលើ ម៉ៃ ដារ៉ា ស្រុកព្រះនេត្រព្រះ លេខ២ លី សៀងប៉ាវ ព្រះនេត្រព្រះ លេខ២ ហ៊ី សៀងហុង ព្រះនេត្រព្រះ លេខ២ រីក ធា ព្រះនេត្រព្រះ ។
រត់បណ្តាក់៥០×៤ កុមារា លេខ៣ បានទៅលើ ធាត់ រិទ្ធី ស្រុកភ្នំស្រុក លេខ៣ ស៊ឹង រក្សា ស្រុកភ្នំស្រុក លេខ៣ ឆយ មិនា ស្រុកភ្នំស្រុក ។
៨- រត់បណ្តាក់ ៥០×៤ កុមារី  លេខ១ បានទៅលើ សាន់ សាណា ស្រុកមង្គលបូរី  . លេខ១ លីយ៉ាយ៉ា ស្រុកមង្គលបូរី  លេខ១ឈាក់លក្ខិណា ស្រុកមង្គលបូរី លេខ១ សុី ឧស្សាហ៍មន្នី ស្រុកមង្គលបូរី ។

រត់បណ្តាក ៥០×៤កុមារី លេខ២ បានទៅលើ ខាន់ណារៀន ស្រុកថ្មពួក លេខ២ ធំ ចាន់ណា ស្រុកថ្មពួក លេខ២ លន់សាឃីម ស្រុកថ្មពួក លេខ២ ផល្លា រក្សា ស្រុកថ្មពួក ។
រត់បណ្តាក់ ៥០×៤ កុមារា.ចំណាត់ថ្នាក់លេខ៣ បានទៅលើ ថង ម៉ុន្ធា ស្រុកម៉ាឡៃលេខ៣ ធំ ចាន់ណា ស្រុកថ្មពួក លេខ៣ ឈន់ ភាតា ស្រុកម៉ាឡៃ ។
លេខ៣ វ៉ាន់ វិណា  ស្រុកម៉ាឡៃ លេខ៣ ចាន់ ផល្លីនស្រុកម៉ាឡៃ។
II -ប្រភេទកីឡាបាល់បោះ ។
ក-ផ្នែកកុមារា លេខ១ ស្រុកព្រះនេត្រព្រះ លេខ២ ក្រុងប៉ោយប៉ែត ។

III- ប្រភេទកីឡាបាល់ទះ. ក-ផ្នែកកុមារី លេខ១ ស្រុកម៉ាឡៃ លេខ២ ស្រុកព្រះនេត្រព្រះ លេខ៣ ស្រុកមង្គលបូរី ។ខ-ផ្នែកកុមារា លេខ១ ក្រុងប៉ោយប៉ែត លេខ២ ស្រុកព្រះនេត្រះ លេខ៣ ស្រុកមង្គលបុរី.
ខ-ផ្នែក ខ កុមារា លេខ១ក្រុងប៉ោយប៉ែត លេខ២ស្រុកព្រះនេត្រព្រះ លេខ៣ ស្រុកមង្គលបូរី ។

iV-ប្រភេទកីឡាបាល់ទាត់ :
ខ-ផ្នែកកុមារី លេខ១ ស្រុកព្រះនេត្រព្រះ លេខ២ក្រុងសិរីសោភ័ណ លេខ៣ ស្រុកអូរជ្រៅ
ខ- ផ្នែកកុមារា លេខ១ ស្រុកម៉ាឡៃ លេខ២ ក្រុងប៉ោយប៉ែត លេខ៣ ក្រុងសិរីសោភ័ណ។

លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា: កីឡាករ កីឡាការិនី គឺជាទំពាំងស្នងឫស្សី។
ការប្រកួតកីឡាជ្រើសរើសជើងឯកនៅក្នុងពេលនេះ គឺជាការប្រកួតដើម្បីផ្លាស់ប្តូរបទពិសោធ ពីគ្នាទៅវិញទៅមក ក្នុងន័យសាមគ្គីភាព មិត្តភាព និងចេះយោគយល់អធ្យាស្រ័យគ្នា.។
វេទិកាកីឡា គឺជាកាលាអនុវត្តភាពប្រកបដោយសមធម៌ ដែលផ្តល់ឱ្យកីឡាករ និងគូប្រកួតមានឱកាសសាកល្បង បញ្ចេញសមត្ថភាពបច្ចេកទេស ទេពកោសល្យ ដើម្បីទទួលជ័យជម្នះ។
ទន្ទឹមនេះដែរវិស័យកីឡា បានរួមចំណែកកាត់បន្ថយភាពអសកម្ម អំពើអបាយមុខក្នុងសង្គម ដូចជា ការសេពគ្រឿងញៀន ល្បែងស៊ីសង អំពើហិង្សាក្នុងគ្រួសារ និងបទល្មើសផ្សេងៗ ក្នុងសង្គមជាតិ។

លោកឈួ ប៊ុនរឿង ក៏បានសម្តែងនូវអំណរគុណ និង កោតសសើរចំពោះមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ដែលបានសហការរៀបចំការប្រកួតកីឡាបានយ៉ាងល្អប្រសើរ ព្រមទាំងគណៈកម្មាការប្រកួតកីឡា គណៈប្រតិភូកីឡាស្រុក/ក្រុងទាំង៩ ដែលបានសហការគ្នាបានយ៉ាងល្អក្នុង ការប្រកួត កីឡាសិស្សបឋមសិក្សា ក្នុងពេលនេះ ឱ្យទទួលបានជោគជ័យ និងលទ្ធផលល្អ និងសម្រាប់ផ្តល់កិត្តិយស ឱ្យក្រុង/ស្រុកនីមួយៗរបស់ខ្លួន ៕