កម្សាន្ដ

តារាស្រីល្បីឈ្មោះនាងJennifer Aniston បង្ហាញពីទូសម្លៀកបំពាក់ដ៏ធំសម្បើមនៅក្នុងវិមានដ៏ស្តឹមស្កៃតម្លៃ២១ លានដុល្លារ

ប្រែសម្រួល៖ ស-សម្បត្តិ
តារាស្រីនាងJennifer Aniston កំពុងណែនាំអ្នកគាំទ្រឲ្យក្រឡេកមើល​ទូសម្លៀកបំពាក់ដ៏ធំរបស់នាងតាំងនៅក្នុងវិមានតម្លៃ ២១ លានដុល្លារនៅ Bel Air រដ្ឋ California សហរដ្ខអាមេរិក។

កាលពីថ្ងៃពុធ តារា Morning Show នាង Jennifer Aniston បានធ្វើឲ្យ​អ្នកគាំទ្រក្រឡេកមើលទស្សនីយភាពដ៏កម្រនិងដ៏គួរឲ្យភ្ញាក់ផ្អើលជាមួយ​និងរូបថតជាច្រើនសន្លឹកដែលនាងបានចែករំលែកនៅលើ Instagram របស់នាង ដែលក្នុងនោះនាងត្រូវបានអ្នកគាំទ្រមើលឃើញថាមាន​ភាពទាក់ទាញដ៏អស្ចារ្យក្នុងនាមជាម្ចាស់ពានរង្វាន់ People’s Choice Awards ឆ្នាំ ២០២៤ ។

នាង Jennifer Aniston និយាយលើ (@peopleschoice) និង (@adamsandler) ថា “សូមទទួលយកសេចក្តីស្រឡាញ់ក្នុងយប់នេះ” នាងបានសរសេរចំណងជើងលើសារដែលបានបង្ហោះដោយបានផ្តល់​កិត្តិយសដល់មិត្តល្អរបស់នាង Adam Sandler ជាមួយនឹងពាន People’s Icon Award នៅកម្មវិធីកាលពីថ្ងៃអាទិត្យ។

ជាមួយរូបភាពនេះនាង Aniston អាយុ ៥៥ ឆ្នាំបានបង្ហាញរូបភាពរបស់នាង​ចូលទៅស្លៀកពាក់នៅក្នុងទូដ៏ធំដែលមានទំហំប៉ុនផ្ទះល្វែងទាំងមូល។
ទូដ៏ធំបានរចនាឡើងប្រណិតបំផុតដូចជាធ្នើរដាក់សម្លៀកបំពាក់ដ៏ស្អាតជាច្រើនដែលមានសំលៀកបំពាក់ឆ្នៃម៉ូដទាន់សម័យ ថែមទាំងមានផ្លូវដើរ​លាតសន្ធឹងលើបន្ទះក្តារដ៏វែងចុះមកកណ្តាលដែលនាំនាងទៅកាន់បន្ទប់ស្លៀកពាក់ដ៏ធំមួយ។

គេសង្កេតឃើញថាទូមានបំពាក់ទៅដោយពិតានខ្ពស់ៗ និងភ្លើងបិទបើក​និងមានកន្លែងទំនេរមួយនិងកៅអីពណ៌ខៀវសម្រាប់នាងអាចធ្វើសម្អាង​សក់ និងតុបតែងមុខមាត់បាន។

ក្រុម glam របស់នាងថែមទាំងបានថតរូប Selfie នៅខាងក្នុងទូ ដោយបង្ហាញ​ពីទិដ្ឋភាពមួយផ្សេងទៀតនៃជម្រើសសម្លៀកបំពាក់របស់នាង Aniston ដែលគ្មានទីបញ្ចប់ ។ នាងក៏បានបញ្ចូលរូបថតសត្វឆ្កែ​ពីរក្បាលរបស់នាងផងដែរ។

លើសពីនេះ តារា “Friends” បានចែករំលែកវីដេអូមួយ ដែលនាងបាន​បឺតមាត់នៅមុខកាមេរ៉ា ខណៈពេលកំពុងដើរកាត់ផ្ទះរបស់នាង។
បន្ទប់នេះរួមបញ្ចូលបង្អួចពីជាន់ទល់នឹងពិតាន ដែលមើលទៅដូចជា​ផ្ទះបាយ​ដ៏ទំនើប ប្រណិត បំពាក់ដោយឧបករណ៍ទំនើបទាន់សម័យ​ជាមួយនឹងទូឈើ។

ទូសម្លៀកបំពាក់រំលេចដោយពន្លឺធម្មជាតិជះ​ចេញពីថ្មម៉ាបដ៏ស្រស់ស្អាត​ជាមួយនិងកម្រាលឥដ្ឋដែលធ្វើអំពីឈើក្នុងនោះក៏មានគ្រឿងសង្ហារិមតាំងលំអផងដែរ។

កាលពីអតីតកាលតារាក្នុងរឿង “Murder Mystery-ឃាតកអាថ៌កំបាំង” ធ្លាប់បានមើលស្រាលរចនាបទលំនៅឋានរបស់នាង ។
នៅក្នុងឆ្នាំ ២០២០ នាងបានថតរូបបង្ហោះលើ Instagram បង្ហាញពីផ្ទាំងថ្មហាក់ដូច​ជាកញ្ចក់រាបស្មើនៅជុំវិញសួនច្បារ​ឯកជនរបស់នាង។

កាលពីឆ្នាំ ២០២១ នាង Aniston បានចែករំលែករូបភាពតុផ្ទះបាយធ្វើពី​ថ្មម៉ាប​ពណ៌ខ្មៅនៅពីក្រោយចង្ក្រានរបស់នាង។

ម្ចាស់ជ័យលាភី Emmy បានបង្ហោះរូបភាពសម្អាងសក់ផងដែរ​ដោយបានបង្ហាញផ្ទាំងកញ្ចក់ដ៏ធំរបស់នាង និងផ្កាឈូកថ្មម៉ាប​ជាមួយនឹងគ្រឿងតុបតែងពណ៌មាស ព្រមទាំងអាងងូតទឹក​និងកន្លែងសម្រាប់ស្ប៉ារបស់នាងផងដែរ៕