អន្តរជាតិ

ខ្មាន់កាំភ្លើងបានស្លាប់បន្ទាប់ពីបាញ់សម្លាប់ប៉ូលិស ២ នាក់ និងគ្រូពេទ្យម្នាក់

ប្រែសម្រួល៖ ស-សម្បត្តិ
ភ្នាក់ងារស៊ើបអង្កេតបានប្រកាសក្នុងសន្និសីទសារព័ត៌មានថា កាលពីព្រឹកថ្ងៃអាទិត្យមន្ត្រីប៉ូលិសឈ្មោះ Matthew Ruge អាយុ ២៧ ឆ្នាំ និង Paul Elmstrand អាយុ ២៧ ឆ្នាំ រួមជាមួយនឹងគ្រូពេទ្យ និងអ្នកពន្លត់អគ្គិភ័យអាយុ ៤០ ឆ្នាំ Adam Finseth ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់យ៉ាងច្របូកច្របល់ក្នុងខណៈពេលដែលគ្រូពេទ្យនិងអ្នកពន្លត់អគ្គិភ័យព្យាយាមជួយសង្គ្រោះគ្រួសារមួយពីផ្ទះមួយនៅក្នុងសង្កាត់ Burnsville នៅចម្ងាយ ១៥ ម៉ាយភាគខាងត្បូងនៃ Minneapolis រដ្ឋ Minnesota , សហរដ្ឋអាមេរិក កាលពីព្រឹកថ្ងៃអាទិត្យ។

ជនល្មើសដែលជាឃាតកដែលភ្នាក់ងារស៊ើបអង្កេតមិនទាន់បញ្ចេញឈ្មោះត្រូវប្រទះឃើញស្លាប់នៅនឹងកន្លែងកើតហេតុបើយោងតាមសេចក្តីរាយការណ៍ដែលបង្ហាញថាមានស្នាមរបួសដោយគ្រាប់កាំភ្លើងខ្លួនឯង ចំណែកឯមូលហេតុដែលបង្កឲ្យជនល្មើសដែលជាឃាតកស្លាប់នោះគេនៅមិនទាន់បញ្ជាក់ឲ្យច្បាស់នៅឡើយទេ។

មន្រ្តីប៉ូលិសបាននិយាយថា មន្ត្រីប៉ូលិសទីបួនបានរងរបួសក្នុងការបាញ់ប្រហារហើយកំពុងត្រូវបានគេព្យាបាលរបួសតែវាមិនគំរាមកំហែងដល់អាយុជីវិតនោះទេ។

មន្ត្រីប៉ូលិសបានឲ្យដឹងថា ក្រុមអាជ្ញាធរបានឆ្លើយតបទៅនឹងការអំពាវនាវពីការរំលោភបំពានលើគ្រួសារមួយពីសំណាក់បុរសម្នាក់ដែលបានឃុំឃាំងខ្លួនឯងនៅក្នុងផ្ទះរបស់គាត់ជាមួយគ្រួសាររបស់គាត់ដែលមានស្ត្រីម្នាក់និងកូន ៧ នាក់ដែលមានអាយុចាប់ពី ២ ទៅដល់ ១៥ ឆ្នាំនៅវេលាម៉ោង ១:៥០ ព្រឹក។ ការហៅទូរសព្ទទៅប៉ូលិសនេះត្រូវបានហៅដោយអ្នករស់នៅក្នុងផ្ទះដែលកើតហេតុតែម្តង។
ភ្នាក់ងារសារព័ត៌មាន Star Tribune បានរាយការណ៍ថា នៅពេលដែលប៉ូលិសទៅដល់ផ្ទះដែលកើតហេតុ គេដឹងថា បុរសនោះមាន “អាវុធជាច្រើនដើម” នៅក្នុងដៃ ហើយមន្ត្រីប៉លិសនៅកន្លែងកើតហេតុកំណត់ថាគាត់ជាមនុស្សបង្កឲ្យមាន “គ្រោះថ្នាក់ខ្លាំង” និង “រឹងរូសមិនព្រមដាក់អាវុធហើយដើរចេញមកក្រៅនោះទេ” ។

បន្ទាប់ពីការចរចាជាមួយបុរសនោះ ប្រមាណជាងបួនម៉ោង ស្នូរកាំភ្លើងក៏បានផ្ទុះឡើង ហើយមន្ត្រីពីរនាក់បានរមៀលធ្លាក់ពីលើផ្ទះ ដោយម្នាក់រងនិងការបាញ់ប្រហារ ខណៈនៅក្នុងផ្ទះកើតហេតុ។
នៅពេលដែល Finseth ព្យាយាមចូលទៅជួយសង្គ្រោះពួកគេ គាត់ក៏ត្រូវបានឃាតកបាញ់សម្លាប់ផងដែរ។

សេចក្តីរាយការណ៍បន្តថាប្រហែលមួយម៉ោងក្រោយមកមានការបាញ់មួយគ្រាប់ទៀតពីខាងក្នុងផ្ទះ ហើយ គេបានដឹងថាឃាតកបានបាញ់សម្លាប់ខ្លួនឯងតែម្តង ។

អ្នកហៅប៉ូលិសឲ្យចូលទៅក្នុងផ្ទះបាននិយាយថា “គាត់បានឮអ្នកនៅខាងក្នុងផ្ទះកើតហេតុនិយាយថាប៉ាចុះក្រោម” គាត់បានបន្តថានៅវេលាម៉ោង ៦:៥៥ ព្រឹកយោងទៅតាម Tribune “ឃាតកមិនបានដេកទេគឺនៅតែក្នុងបន្ទប់ហើយគាត់ក្រោយមកបានបាញ់ក្បាលខ្លួនឯងស្លាប់។
គេបានបញ្ជាក់ថា គាត់បានស្លាប់នៅម៉ោង ៨ ព្រឹក។

ភ្លាមៗនោះ ក្រុមគ្រួសារត្រូវបានជម្លៀសចេញពីផ្ទះដោយសុវត្ថិភាព ហើយប៉ូលិសបានចាប់ផ្តើមឆែកឆេរក្នុងផ្ទះ។

អគ្គនាយកនៃការិយាល័យស៊ើបអង្កេតឧក្រិដ្ឋកម្មរដ្ឋ Minnesota លោក Drew Evans បាននិយាយថា “បុគ្គលនេះមានកាំភ្លើងជាច្រើនដើម និងគ្រាប់រំសេវជាច្រើន ហើយបានបាញ់ទៅលើមន្ត្រីប៉ូលិសពីច្រើនទីតាំងនៅក្នុងផ្ទះ” ។

លោកបានបន្ថែមថា ខ្មាន់កាំភ្លើងបានបាញ់ទៅលើមន្ត្រីពី “ទីតាំងច្រើនកន្លែង” នៅក្នុងផ្ទះនៅជាន់ទី ១ និងជាន់ទី ២។

Evans បានកត់សម្គាល់ថាមាន “ការហៅទូរសព្ទពីផ្ទះនេះមិនសូវមានសេវាទាល់តែសោះ” នៅមុនពេលមានការបាញ់ប្រហារនោះ ក៏ប៉ុន្តែភ្នាក់ងារស៊ើបអង្កេតនៅកំពុងស្វែងរកហេតុផលគ្រប់យ៉ាងនៅជុំវិញផ្ទះកើតហេតុនិងគ្រួសាររបស់ជនរងគ្រោះ។

នៅពេញមួយថ្ងៃក្នុងថ្ងៃអាទិត្យ មានកម្លាំងប៉ូលិសរាប់រយនាក់បានឈរចាំយាមនៅខាងក្រៅមណ្ឌលសុខភាព Hennepin ក្នុងទីក្រុង Minneapolis ជាកន្លែងដែលសាកសពជនរងគ្រោះត្រូវបានគេយកមកតម្កល់។

អភិបាលរដ្ឋ Minnesota លោក Tim Walz បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងមិនត្រូវក្លាហាន និងលះបង់ហួសកម្រឹតក្នុងកិច្ចអន្តរាគមន៏បឋមជារៀងរាល់ថ្ងៃពេកនោះទេ” ។
“ថ្ងៃនេះ ក្រុមគ្រួសារមន្ត្រីរដ្ឋការរបស់យើងទាំងនេះបានទទួលការហៅទូរសព្ទដែលពួកគេដឹងថាអាចធ្វើទៅបាន ប៉ុន្តែគួរតែកុំអាលប្រញាប់ពេកនៅមុនពេលដែលយើងមិនទាន់មានព័ត៌មានលម្អិតនៅក្នុងដៃសម្រាប់បើកកិច្ចអន្តរាគមន៏នោះ។ បេះដូងរបស់ខ្ញុំគឺនៅជាមួយគ្រួសារដែលបាត់បង់មនុស្សជាទីស្រឡាញ់ដ៏សោកសៅទាំងនោះរដ្ឋ Minnesota ត្រៀមខ្លួនជាស្រេចដើម្បីជួយគាំទ្រតាមគ្រប់មធ្យោបាយទាំងអស់តាមដែលយើងអាចធ្វើទៅបាន។ នេះជាការបាត់បង់ដ៏សោកនាដកម្មសម្រាប់រដ្ឋរបស់យើង”។

អភិបាលបានបញ្ជាឲ្យបង្ហូតទង់ជាតិនៅពាក់កណ្តាលអធ្រាត្រថ្ងៃចន្ទ។
មន្រ្តីប៉ូលិសដែលស្លាប់ឈ្មៅះ Elmstrand បានបម្រើការជាមួយនាយកដ្ឋានប៉ូលិស Burnsville ចាប់តាំងពីឆ្នាំ ២០១៧, Ruge ចាប់តាំងពីឆ្នាំ ២០២០ ហើយ Finseth បានបម្រើការនៅស្ថានីប៉ូលិសក្រុងតាំងពីឆ្នាំ ២០១៩ ៕