កីឡា

ក្តីសុបិនក្នុងការប្រកួតកីឡាអូឡាំពិករបស់ Manny Pacquiao Pacquiao ត្រូវបានចប់ហើយ

ប្រែសម្រួល៖ បញ្ញា

ម៉ានីល៖ក្នុងថ្ងៃចន្ទ ទី១៩ ខែកុម្ភៈនេះគណៈកម្មាធិការអូឡាំពិកអន្តរជាតិបានច្រានចោលសំណើដ៏ពិសេសមួយសម្រាប់ កីឡាករ Manny Pacquiao ក្នុងការប្រកួតកីឡាអូឡាំពិកនៅទីក្រុងប៉ារីសក្នុងឆ្នាំនេះ។ ដំណឹងនេះបានធ្វើឲ្យគាត់មានការខកចិត្តនិងសោកស្ដាយយ៉ាងខ្លាំង។

បន្ទាប់ពីបានទទួលស្គាល់ថាក្តីសុបិនក្នុងការប្រកួតកីឡាប្រដាល់អូឡាំពិករបស់គាត់ត្រូវបានបញ្ចប់ហើយ។ ក្រោយពីសង្វៀនដ៏អស្ចារ្យមួយនេះបានបដិសេធមិនឲ្យគាត់ចូលរួមក្នុងការប្រកួតកីឡាអូឡាំពិកនៅទីក្រុងប៉ារីសក្នុងឆ្នាំនេះ។គណៈកម្មាធិការអូឡាំពិកអន្តរជាតិបានច្រានចោលសំណើដ៏ពិសេសមួយសម្រាប់លោក Pacquiao ដើម្បីចូលរួមប្រកួតកីឡាអូឡាំពិក។

គណៈកម្មាធិការអូឡាំពិកហ្វីលីពីនបានប្រកាសកាលពីថ្ងៃអាទិត្យថាលោក Pacquiao មានអាយុ ៤៥ ឆ្នាំដែលបានព្យួរស្រោមដៃរបស់គាត់នៅឆ្នាំ ២០២១ នៅការបោះឆ្នោតប្រធានាធិបតីដែលគាត់មិនទទួលបានជោគជ័យបាននិយាយថាគាត់គោរពការសម្រេចចិត្តរបស់ IOC ដែលមានដែនកំណត់អាយុត្រឹម ៤០ សម្រាប់អ្នកប្រកួតកីឡាប្រដាល់អូឡាំពិក “ដែលធ្វើឲ្យខ្ញុំមានការខកចិត្តយ៉ាងខ្លាំងខ្ញុំយល់ស្របហើយទទួលយកសេចក្តីប្រកាសនេះទាំងស្រុងដែលច្បាប់បានកំណត់អាយុមកត្រឹមតែ៤០ឆ្នាំ

ប៉ុណ្ណោះ”។ គាត់បាននិយាយនៅសេចក្តីថ្លែងការណ៍របស់គាត់យ៉ាងដូច្នេះ។ លោក Manny Pacquiao ដែលបានឈ្នះជើងឯកពិភពលោកក្នុងទម្ងន់ប្រាំបីផ្សេងៗគ្នានៅក្នុងអំឡុងពេលអាជីពប្រដាល់របស់គាត់មានពន្លឺចែងចាំងដូចពេជ្រគឺអាជីពដ៏ភ្លឺស្វាងហើយមានរយៈពេលយូរជាងមួយភាគបួននៃសតវត្សទៅហើយ។

ប្រទេសហ្វីលីពីនកាលពីឆ្នាំមុនបានស្នើសុំ IOC សម្រាប់ “ប្រដាល់សកល” សម្រាប់លោក Pacquiao ដែលមិនធ្លាប់បានចូលរួមប្រកួតនៅក្នុងកីឡាអូឡាំពិកពីមុនមក។

ជាទូទៅកន្លែងប្រដាល់សកលត្រូវបានផ្តល់រង្វាន់ដល់អត្តពលិកមកពីប្រទេសតូចតាចផងដែរ។

ប្រធានគណៈកម្មាធិការអូឡាំពិកហ្វីលីពីនលោក Abraham Tolentino បានអះអាងកាលពីថ្ងៃអាទិត្យថាការសម្រេចចិត្តរបស់ IOC នេះគឺគេមិនចង់ឲ្យប្រទេសយើងបានរំពឹងទុកជាមុនថា “ប្រាកដជាទទួលបានមេដាយមាសមុនគេលើវិញ្ញាសារប្រដាល់សកល” នៅក្នុងកីឡាប្រដាល់អូឡាំពិក។

Pacquiao បាននិយាយថាគាត់នឹងបន្តគាំទ្រងលើកទឹកចិត្តដល់អត្តពលិកហ្វីលីពីនដែលចូលរួមប្រកួតក្នុងកីឡាអូឡាំពិក។

លោកក៏បានក្រើនរំលឹកដល់អ្នកគាំទ្រថា ទោះបីជាលោកចូលនិវត្តន៍ក៏ដោយ ក៏លោកមានបំណងនាំមកនូវមោទនភាព និងកិត្តិយសដល់ប្រទេសជាតិនៅក្នុងសង្វៀនប្រដាល់នាពេលខាងមុខ។

ជំនួយការ Pacquiao បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទថាលោក Pacquiao នឹងមិនប្រកួតជាមួយអ្នកប្រដាល់មួយថៃ Buakaw Banchamek ក្នុងការប្រកួតតាំងពិពណ៌ថ្ងៃទី ២០ ខែមេសា ក្នុងទីក្រុងបាងកកនោះទេ។

ជំនួយការបាននិយាយថា ការប្រកួតជាមួយស្តេចប្រដាល់មួយថៃ ប៊ូខាវ ( Muay Thai Great Buakaw) នឹងត្រូវប្រកួតក្រោមច្បាប់ប្រដាល់អន្តរជាតិ៕

ប្រភព៖ AFP/at