កម្សាន្ដ

ទេសចរជាង៦ម៉ឺននាក់បានមកលេងខេត្តកំពតខណ:ដែលខេត្តកែបមានភ្ញៀវជាង៧ម៉ឺននាក់ក្នុងពិធីបុណ្យចូលឆ្នាំចិន

ដោយ៖កំចាយ

កំពត: ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន-វៀតណាម ចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០២៤ ខេត្តកំពតបានទទួលភ្ញៀវទេសចរជិតឆ្ងាយមកលេងកម្សាន្តប្រមាណជាង៦ម៉ឺននាក់។

របាយការណ៍ពីមន្ទីរទេសចរណ៍ខេត្តកំពតបានបញ្ជាក់ថា៖ សម្រាប់រយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន-វៀតណាម ខេត្តកំពតមានភ្ញៀវទេសចរមកលេងកម្សាន្តចំនួន៦៤.៥២៨នាក់។ បរិមាណនេះបានកើនឡើង០,៤១ភាគរយធៀបនឹងរយ:ពេលដូចគ្នាកាលពីឆ្នាំ២០២៣។ ក្នុងនោះភ្ញៀវជាតិមាន៦២.៩០៥នាក់ និងទេសចរបរទេសចំនួន១.៦២៣នាក់។ របាយការណ៍បានបញ្ជាក់ផងដែរថា ភ្ញៀវទាំងនោះបានមកជាមួយនូវម៉ូតូចំនួន៧.៣៤៧គ្រឿង រថយន្តលក្ខណ:គ្រួសារ៤.៦២៧គ្រឿង រថយន្តប្រភេទទួរីស១.៩១៤គ្រឿង រថយន្តក្រុង៦៦គ្រឿង។

ជាមួយគ្នានេះ របាយការណ៍ពីមន្ទីរទេសចរណ៍ខេត្តកែបបានឱ្យដឹងថា៖ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលជាឱកាសនៃពិធីបុណ្យចូលឆ្នាំចិន-វៀតណាម ខេត្តកែបទទួលភ្ញៀវបានចំនួន៧៣.១៤៥នាក់ ដោយភ្ញៀវជាតិមាន៧២.៤៩៤នាក់ និងទេសចរបរទេសចំនួន៦៥១នាក់៕