សុខភាព

ការរកឃើញថ្មីទទួលទានអាហារចាប់ពី៣ដងរហូតដល់១០ដងក្នុងមួយថ្ងៃអាចសម្រកទម្ងន់បានកាន់តែប្រសើរឡើងសម្រាប់សុខភាព

ប្រែសម្រួល៖ ស-សម្បត្តិ
អ្នកជំនាញបានអះអាងថា វប្បធម៌សម័យទំនើបនៃការបំបែក​របបអាហាររបស់មនុស្សម្នាក់ទៅជាអាហារពេលព្រឹក អាហារថ្ងៃត្រង់ និងអាហារពេលល្ងាច។ ការផ្សព្វផ្សាយ​ថាការទទួលទានអាហារដល់ទៅ ១០ ដងក្នុងមួយថ្ងៃប្រហែលជា​សមស្របសម្រាប់អ្នកដែលចង់បានសុខភាពរបស់ពួកគេឲ្យកាន់តែប្រសើរឡើង។


អ្នកឯកទេសអាហារូបត្ថម្ភរបស់ Mississippi Lindsey DeSoto បាននិយាយថា អ្នកដែលមានបញ្ហាក្រពះដូចជា ក្រហាយទ្រូង ក្រពះពោះវៀន ហើមពោះ ឬឆ្អែតអាចកាត់បន្ថយរោគសញ្ញា​ទាំងនេះបានដោយការទទួលទានច្រើនដងក្នុងមួយថ្ងៃ ប៉ុន្តែក្នុងកម្រិតតិចជាងនេះ ។

លោក DeSoto បាននិយាយថា “ឧទាហរណ៍ ប្រសិនបើអ្នកត្រូវការ ១,៨០០ កាឡូរី ដើម្បីរក្សាទម្ងន់របស់អ្នក ហើយអ្នកជ្រើសរើស​ការទទួលទានអាហារតិចតួចចំនួន ៦ ដងក្នុងមួយថ្ងៃ អាហារ​នីមួយៗគួរតែមានប្រហែល ៣០០ កាឡូរីហើយអ្នកត្រូវតែប្រាកដ​ថាវា​ស្ថិតនៅក្នុងតម្រូវការកាឡូរីជាប្រចាំថ្ងៃរបស់អ្នក ហើយ​បែងចែកវាក្នុងចំណោមចំនួនអាហារដែលអ្នកទទួលទានតិចតួចជាច្រើនដង”។

ការញ៉ាំអាហារពី ៦ ទៅ ១០ ក្នុងទម្រង់តិចតួចជួយដល់ការរំលាយ​អាហាររបស់មនុស្ស ព្រោះវាមិនមានច្រើនសម្រាប់ក្រពះ​ដើម្បីបំបែកបន្ទាប់ពីអាហារតូចៗនីមួយៗត្រូវបានទទួលទានពេញមួយថ្ងៃ។

ផ្ទុយទៅវិញ អ្នកដែលមានបំណងចង់ស្រកគីឡូចាប់ពីរបីផោន​អាចទទួលបានអត្ថប្រយោជន៍ពីការបរិភោគអាហារប្រាំមួយដង ឬច្រើនជាងនេះក្នុងមួយថ្ងៃ ដែល DeSoto បានបង្កើតកាឡូរី។
ទោះបីជាយ៉ាងណាក៏ដោយ នេះមិនមែនសុទ្ធតែជាការនិយាយថា ការទទួលទានអាហារបីដងក្នុងមួយថ្ងៃគឺអាក្រក់នោះទេ ដូចដែល DeSoto បាននិយាយនេះអាចថាជាការល្អនៅពេលអ្នកចង់​ពង្រឹងការរំលាយអាហារនៅក្នុងរាងកាយ។


ការរំលាយអាហារគឺជាប្រតិកម្មគីមីធម្មជាតិនៅក្នុងរាងកាយដែលបំប្លែងអាហារទៅជាថាមពល ជួយឲ្យរាងកាយបំបាត់ឃ្លាន។
“អាហារតិចតួចជាញឹកញាប់ តែងតែមានទម្រង់ជាអាហារកែច្នៃ និងអាហារសម្រន់ដែលខ្វះសារធាតុចិញ្ចឹមសំខាន់ៗជាច្រើនដែលរាងកាយអ្នកត្រូវការ។ ដូច្នេះ វាចាំបាច់ណាស់ក្នុងការផ្តោតលើ​គុណភាពអាហារដែលអ្នកទទួលទាន”។

ចំនួនអាហារសរុបដែលមនុស្សម្នាក់ទទួលទានក៏អាចមានទំនាក់ទំនងទៅនឹងហានិភ័យនៃជំងឺរបស់ពួកគេផងដែរ នេះបើយោង​តាមរបាយការណ៍របស់ NIH ឆ្នាំ ២០១៩។

ការស្រាវជ្រាវ “បានបង្ហាញពីការកើនឡើងយ៉ាងខ្លាំងនៃ​ហានិភ័យនៃជំងឺ” ប្រសិនបើមនុស្សម្នាក់ទទួលទានអាហារ ៦ ដងឬច្រើនជាងនេះក្នុងមួយថ្ងៃ បើធៀបទៅនឹងអ្នកដែលញ៉ាំ​អាហារតែ ១ ទៅ 2 ពេលក្នុងមួយថ្ងៃ។


សរុបមក ភ័ស្តុតាងរឹងមាំថាតើរបៀបរស់នៅដើម្បីឲ្យមាន​សុខភាពល្អត្រូវបានផ្សារភ្ជាប់ទៅនឹងការញ៉ាំច្រើនឬតិចក៏ប៉ុន្តែជម្រើសទាំងពីរអាចទទួលបានអត្ថប្រយោជន៍ចំពោះសុខភាពរបស់មនុស្សនៅពេលធ្វើតាមទំលាប់របស់ពួកគេ៕