កីឡា

Foden ប្រើបច្ចេកទេសជួយឲ្យ Man City វាយបកយកឈ្នះ Brentford ៣-១

ប្រែសម្រួល៖ បញ្ញា

ក្រុងឡុងដ៍៖ ក្នុងការប្រកួតជាមួយក្រុម Brentford កាលពីថ្ងៃចន្ទ ទី ៥ ខែកុម្ភៈ កីឡាករ Phil Foden បានស៊ុតបាល់បញ្ចូលទីបានយ៉ាងអស្ចារ្យនាំឲ្យក្រុម Manchester City បានវាយបកវិញដោយដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ៣-១ និងនៅតែរក្សាលេខរៀងជាប់និងក្រុមកំពូលតារាង Premier League Liverpool។

Man City បានដាក់សម្ពាធស្ទើរតែមិនឈប់ឈរតែក្រុម Brentford បាននាំមុខគ្រាប់បាល់មុនដោយកីឡាករ Neal Maupay នៅនាទីទី ២១ បន្ទាប់មកកីឡាករ Foden ក៏បានវាយលុកនៅពាក់កណ្តាល  តង់ហើយដណ្តើមគ្រាប់បាល់ពីរគ្រាប់បន្តបន្ទាប់គ្នា៕