ចំណេះដឹង

ហ្វូស៊ីលឆ្លាមរកឃើញនៅរដ្ឋ Kentucky និងរដ្ឋ Alabama ជាតម្រុយឲ្យរកឃើញសត្វប្រភេទថ្មីពីរ

ប្រែសម្រួល៖ ស-សម្បត្តិ
ទីភ្នាក់ងារឧទ្យានជាតិបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ប្រភេទត្រីឆ្លាមថ្មីពីរប្រភេទដែលរស់នៅជាង ៣២៥ លានឆ្នាំត្រូវបានរកឃើញនាពេលថ្មីៗកន្លងមកនេះ។


ការរកឃើញនេះត្រូវបានធ្វើឡើងតាមរយៈការត្រួតពិនិត្យសារពើភ័ណ្ឌធនធានបុរាណវត្ថុនៅឧទ្យានជាតិ Mammoth Cave នៅភាគខាងត្បូងរដ្ឋ Kentucky ។

ហ្វូស៊ីលដែលប្រមូលបាននៅគុហា Mammoth និងនៅភាគខាងជើងរដ្ឋអាឡាបាម៉ានាំឲ្យអ្នកស្រាវជ្រាវ PRI អាចកំណត់បាននូវប្រភេទត្រីឆ្លាម Troglocladodus trimblei និង Glikmanius careforum ។
បើយោងតាម NPS បានឲ្យដឹងថា Troglocladodus trimblei មានប្រវែងប្រហែល ១០-១២ ហ្វីត ឬប្រហែលទំហំប៉ុនត្រីបាឡែនសមុទ្រ។ វាត្រូវបានគេកំណត់អត្តសញ្ញាណតាមរយ:ធ្មេញត្រីឆ្លាមពេញវ័យ និងត្រីឆ្លាមជំទង់។

NPS បាននិយាយថា វេទិកាថែទាំ Glikmanius ត្រូវបានគេជឿថាប្រភេទត្រីឆ្លាមនេះ​មានទំហំដូចគ្នាក្នុងប្រវែង ១០-១២ ហ្វីត។ វាត្រូវបានគេកំណត់អត្តសញ្ញាណ​ដោយតាមរយ:ធ្មេញដែលបានរកឃើញនៅគុហា Mammoth និង Alabama រួមជាមួយនឹងផ្នែកខ្លះនៃថ្គាម និងអញ្ចាញដែលបានរកឃើញនៅគុហារ Mammoth ផងដែរ។


ការស្វែងរកហ្វូស៊ីលត្រីឆ្លាមតាមតំបន់ដីគោកប្រាកដជាធ្វើឲ្យមានកាងឿងឆ្ងល់បើទោះជាយ៉ាងណាក៏ដោយ NPS បាននិយាយថារដ្ឋ Kentucky និង Alabama ធ្លាប់ជាសមុទ្រកាលពីជាង ៣២៥ លានឆ្នាំមុនវាធ្លាប់ជាផ្លូវសមុទ្រកាលពីបុរាណ។

ផ្លូវសមុទ្រនេះបានតភ្ជាប់ភាគ​​ខាងកើតទ្វីបអាមេរិកខាងជើង អឺរ៉ុប និងអាហ្វ្រិកខាងជើង។ NPS បានកត់សម្គាល់ថាការឆ្លងកាត់ដែនសមុទ្រនេះនៅទីបំផុតបានបាត់បង់ទៅវិញនៅពេលដែលទ្វីបទាំងអស់នោះបានច្របាច់បញ្ចូលគ្នាទៅជាមហាទ្វីប Pangea ។


ដោយសារតែអតីតកាលមហាសមុទ្រនេះ Troglocladodus trimblei និង Glikmanius careforum មិនមែនជាប្រភេទត្រីឆ្លាមបុរាណតែមួយគត់ដែលត្រូវបានគេកំណត់អត្តសញ្ញាណនៅក្នុងតំបន់នោះទេ។
មន្ត្រីឧទ្យានជាតិ Mammoth Cave បានប្រកាសកាលពីខែតុលាអំពីការរកឃើញត្រីឆ្លាម Strigilodus tollesonae ដែលជាប្រភេទត្រីឆ្លាមផុតពូជ៕